​លោក​អភិបាលរង​ខេត្ត​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​កំណត់​ព្រំ ប្រទល់​ដី​ប្រជាពលរដ្ឋ​និង​ដីព្រៃ​សហគមន៍​និង​ជាមួយ​ដី​ក្រុមហ៊ុន​សំរោង​រ៉ាប់​ប៊ើ​រ​

0

)(​ឧ​ត្ត​រ​មានជ័យ​)​កាល់ពី​ព្រឹក​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៤​លោក​វ៉ាត ប៉ា​រ៉ា នី​ន អភិបាលរង​ខេត្ត​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោ​កស ថា វី អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​.​បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​និង​កងកំលាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ចុះ​កំណត់​ព្រំប្រទល់​រវាង​ប្រជាពលរដ្ឋ​និង​សហគមន៍​សាមគ្គី​សង្គ្រោះ​ព្រៃឈើ ឃុំ​អន្លង់វែង​និង​ជាមួយ​ដី​ក្រុមហ៊ុន​សំរោង រ៉ាប់ ប៊ើ​រ ដែល​នៅ​ចំណុច​ភូមិ​ជប់​. តា​ម៉ូក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​. អោយបាន​ត្រឹមត្រូវ ជាស់វាង​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ​។​លោក​វ៉ាត ប៉ា​រ៉ា នី​ន អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​មានប្រសាសន៍ថា ការដែល​រូបលោក​នឹង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​អ​ញ្ចើ​ញ​ចុះមក​IMG_3765ត្រួតពិនិត្យ​កំណត់​ព្រំប្រទល់​នេះ ដើម្បី​ជា​ផលប្រយោជន៍ ជូន​ប្រជាពលរដ្ឋ​និង​ផលប្រយោជន៍​ព្រៃឈើ​សហគមន៍ ក៏​ដូច​ក្រុមហ៊ុន​សំរោង​រ៉ាប់ ប៊ើ​រ ដើម្បី​ដំណើរការ​អភិវឌ្ឍន៍ ទៅមុខ​ស្របតាម​ទិសដៅ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានកំណត់​ឲ្យ​អាជា្ញធរ ឃុំ ស្រុក ខេត្ត ចុះ​កំណត់​ព្រំប្រទល់​យាម​កា​ឲ្យ​បាន​ច្បាស់​ទីណា​ដី​ប្រជាពលរដ្ឋ ទីណា​ដីព្រៃ​ឈើ​របស់​សហគមន៍​និង​ដី​ក្រុមហ៊ុន​នោះ​។​IMG_3756លោក​វ៉ាត ប៉ា​រ៉ា នី​ន អភិបាលរង​ខេត្ត បាន​បន្តទៀតថា​.​គ្រាន់តែ​លោក​នឹង​មន្ត្រី​ពាក់ព័ន្ធ​អ​ញ្ចើ​ញ​ចុះមក​កំណត់​ព្រំប្រទល់​ដី​នោះ ព្រមទាំង​ប្រជាពលរដ្ឋ​និង​សហគមន៍​ព្រៃឈើ​សាមគ្គី​សង្គ្រោះ​ឃុំ​អន្លង់វែង ហើយ​និង​ក្រុមហ៊ុន​សំរោង រ៉​ប់ ប៊ើ​រ​មានការ​ស្បាយរីករាយ​យ៉ាង​ក្រៃលែង​។​លោក​វ៉ាត ប៉ា​រ៉ា នី​ន អភិបាលរង​ខេត្ត បាន​ឲ្យ​ដឹង​ទៀតថា ការដែល លោក និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​កំណត់​ព្រំប្រទល់​ដី ផលប៉ះពាល់​ដី​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​នោះ នៅ​ជាច្រើន​ទៀត​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​លោក​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​នឹង​ចុះ​ធ្វើជា​បន្តបន្ទាប់​ឲ្យ​អស់​នៅពេល​ឆាប់ៗ​នេះ​៕IMG_3759