ស្ពាន​ផ្លូវ​រថភ្លើង ព្រំដែន​កម្ពុជា​ថៃ ដែលមាន​ប្រវែង​៤៥​ម៉ែត្រ អាច​ក៏​សាង​រួចរាល់ ក្នុង​ខែឧសភា​ឆ្នាំ​២០១៥​ខាងមុខនេះ

0

​ក្រុង​ប៉ោយប៉ែត​៖
​ស្ពាន​ផ្លូវដែក ជាប់​ព្រំដែន​កម្ពុជា ថៃ គឺ​ចាប់ផ្តើម​រៀបចំ​ស្ថាបនា ដោយ​ក្រុមហ៊ុន​ថៃ នាពេល​ដ៏​ខ្លី​ខាងមុខ​នេះហើយ ដែលមាន​ប្រវែង​៤៥​ម៉ែត្រ ដោយ​ចំណាយ​ថវិការ​របស់​ថៃ​ទាំងអស់ បើ​ទួ​ស​ជា​ខ្មែរ សុំ​សម្របសម្រួល​ជួយ​ចេញ​លើ​ចំនែក​សាងសង់​បែបណាក៏ដោយ បែបណាក៏ដោយ ក៏​ខាង​ថៃ​មិន​ព្រម​ដែរ ។​
​សូមបញ្ជាក់​ដែលថា នៅ​ម៉ោង​៤ ៣០​នាទី​ល្ងាច ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៤​នេះ គេ​ស​ង្គេ​ត​ឃើញ​វត្តមាន​របស់​ឯកឧត្តម​ត្រាំ អ៊ីវ តឹក រដ្ឋមន្ត្រីក្រសួង​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន អមដំណើរ​ដោយ អ្នក​មុខ អ្នកការ ពី​ក្រសួង​សា​ធា​រណះ​ការ​និង​អាជ្ញាធរ​ដែន​ដៃ​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួនទៀត ឯខាង​ភាគី​ថៃ ក៏មាន​វត្តមាន របស់​រដ្ឋមន្ត្រី​សា​ធា​រណះ​ការ​ថៃ និង​ក្រុម​បច្ចេក​P1010208
​ទេស​របស់​អង្គភាព​ខាងលើ​នោះ បានមក​ពិនិត្យ​រួមគ្នា ក្នុង​ដែនដី​កម្ពុជា ត្រង់ចំណុច​ស្ពាន​ផ្លូវដែក ដែល​ជាប់​និង ភូមិ​ខ្លង​ឡឹ​ក ស្រុក​អារ​ញ្ញ័​ប្រា​ថេប ខេត្ត​ស្រះកែវ ប្រទេស​ថៃ សព្វថ្ងៃនេះ ដែល​ប្រឈម​ជាមួយនិង​កម្ពុជា ដែល​ស្ថិតនៅក្នុង ភូមិ​ក្បាលស្ពាន សង្កាត់​និង​ក្រុង​ប៉ោយប៉ែត
​ខេត្តបន្ទាយមានជ័យ សព្វថ្ងៃនេះ ។​P1010233
​តាម​ការ​អោយដឹង របស់​ឯកឧត្តម​ត្រាំ អ៊ីវ តឹក រដ្ឋមន្ត្រី​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន បាន​ប្រាប់​អ្នកកាសែត​គ្រប់គ្នា​ថា ស្ពាន​ផ្លូវដែក​ដែល​គ្រោង​និង​ធ្វើ​ក្នុងពេល​ខាងមុខនេះ គឺ​ដើមឡើយ​មាន​ប្រវែង​ត្រឹមតែ​៣៣​ម៉ែត្រ ប៉ុណ្ណោះ ដែល​ឆ្លង​អូរ​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ទៅដល់​ស្រុក​អារ​ញ្ញ័ ក្នុង​ចំងាយ​៦​គីឡូម៉ែត្រ ឥឡូវនេះ ខាង​ថៃ​គេ​បានរៀបចំ ផ្លូវដែក​ចេញពី ស្ថានីយ​រថភ្លើង​អារ​ញ្ញ័​ប្រា​ថេប មកដល់​ព្រំដែន​នៃ​ប្រទេស​ទាំង​២​ហើយ ឯកឧត្តម​រដ្ឋមន្ត្រី​ខាងលើ​នោះ បាន​P1010227បន្តទៀតថា ស្ពាន​ផ្លូវដែក​លើក​នេះ គឺ​យើង​ធ្វើ​មាន​ទំហំ​ធំ​ជាង​មុន រហូតដល់​៤៥​ម៉ែត្រ​ឯណោះ ហើយ​ជា​ថវិការ​ផ្ទាល់ របស់​ថៃ​ទាំងអស់ ឯកឧត្តម​ការ​បានលើកឡើង​ដែរ​ថា ស្ពាន​ខាងលើ​នោះ អាច​ដំណើរ​ហើយ គឺ​នៅក្នុង​ខែ​៥ យ៉ាងយូ​បំផុត ក្នុង​ឆ្នាំ​២០១៥​ខាងមុខនេះ ឯកឧត្តម​បាន​បន្តទៀតថា យើង​បន្ត​ត៏​ផ្លូវដែក​ចេញពី​ស្ទឹង​បត់ មកដល់​ស្ពាន​រថភ្លើង​បន្តទៀត ហើយ​និង​បន្តធ្វើ​រហូត​ទៅដល់ P1010223ស្ថានីយ​ក្រុង​សិរី​សោ​ភ​ណ័ និង​ស្រុក​មង្គល់​បូរី ទៀតផង ដោយឡែក ភាគី​ខាង​ថៃ​ក៏បាន​ជម្រាប់ជូន ឯកឧត្តម​រដ្ឋមន្ត្រី​សា​ធា​រណះ​ការ​ខ្មែរ​ផងដែរ ថា នាពេល​ដ៏​ខ្លី​ខាងមុខនេះ គេ​និង​រាយ​បន្លា​លួ​សព​ត័​ជុំវិញ ពីលើ​ស្ពាន​និង​ខាងក្រោម​ស្ពាន និង​បន្ត​ការ រាវ​មីន​ត៏​ទៅទៀត ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទាំងពីរ ដែល​នៅក្បែ​ការដ្ឋាន​សាង់សង់​ស្ពាន​ខាងលើ​នោះ ប្រកបដោយ​សុវត្ថិភាព​ទាំងអស់គ្នា​៕​