បុរសម្នាក់ត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុមបានធ្វើសកម្មភាពបាញ់មួយគ្រាប់ចំចង្កេះខាងឆ្វេងធ្លាយមកស្តាំប្លន់យកម៉ូតូសេ១២៥សេរីឆ្នាំ២០១៥តែមិនបានសម្រេចកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៤នៅចំណុចមុខពិភពសាច់អាំង១៦៨តាមបណ្តោយផ្លូវលេខ១៧២ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរម្នាក់ជិះម៉ូតូសេ១២៥សេរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CT-2839 បានធ្វើដំណើរតាម
បណ្តោយផ្លូវលេខ១៧២ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចមុខហាងពិភពសាច់អាំក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យមួយក្រុមមានគ្នា៤ទៅ៥នាក់ជិះម៉ូតូ២ទៅ៣គ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាលម៉ាកមួយគ្រឿងបានជិះមកក្បែរហើយធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះចំនួនមួយគ្រាប់បណ្តាលឲ្យចំចង្កេះខាងឆ្វេងហើយធ្លាយមកស្តាំរងរបួស
ធ្ងន់។បន្ទាប់ពីក្រុមជនសង្ស័យបានប្រហាទៅលើជនរងគ្រោះត្រូវមួយគ្រាប់ហើយជនរងគ្រោះបានឈប់ម៉ូតូហើយដក់សោរចេញពីម៉ូតូរត់ចូលទៅក្នុងហាងពិភពសាច់អាំង១៦៨និងស្រែកឲ្យគេជួយហើយក្រុមជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ដោយប្លន់យកម៉ូតូជនរងគ្រោះមិនបានសម្រេចនោះទេ។
ក្រោយពេលកើតហេតុកម្លាំកងរាជអាវុធហត្ថខណ្ឌដំពេញបានចុះមកដល់ចំណុចកើតហេតុភ្លាមៗរីឯជនរងគ្រោះត្រូវបានគេដឹកតាមរ៉ឺម៉កកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះចំណែកម៉ូតូកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញរងទៅរក្សាទុកបណ្ណោះអាសន្ន៕




































