​លោក​ព្រះរាជអាជ្ញារង​ដឹកនាំ​សមត្ថកិច្ច​ចំរុះ​សហការ​ជាមួយ​ប្រជា​នេសាទ​ក្នុង​សហគមន៍​ ​បង្ក្រាប​បទល្មើស​នេសាទ​ដាក់រ​បាំងសាច់​អួន​រាប់ពាន់​ម៉ែត្រ​ចំនួន​២១​កន្លែង​កំទេច​លប​លូ​សាច់​អួន​៦៣​មាត់​

0

​កំពង់ឆ្នាំង​៖​របាំង​សាច់​អួន​ខុសច្បាប់​២១​កន្លែង​ស្មើ​និង​ប្រវែង​១០.៥០០​ម និង​លប​លូ​សាច់​អួន​៦៣​មាត់​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចំរុះ​សហការ​ជាមួយ​ប្រជា​នេសាទ ស្ម័គ្រចិត្ត​នៅក្នុង​សហគមន៍ បង្ក្រាប​និង​បំផ្លាញចោល​។​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​បាន​ធ្វើឡើង​ពេញ​១​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៤ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បរិបូណ៌ និង​ស្រុក​កំពង់លែង​។​
​ ​សមត្ថកិច្ច​ចំរុះ​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​រួមមាន​៖​មន្ត្រីនគរបាល​ខេត្ត​និង​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ផ្លូវ​ទូក​​ចំនួន​៧​នាក់ មន្ត្រី​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​លែង​៣​នាក់ ប្រជា​នេសាទ​ស្ម័គ្រចិត្ត​ក្នុង​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ​ចំនូ​ន​២៤​នាក់ ប្រើប្រាស់​កាណូត​បា​ឡា​ចំនួន​៨​គ្រឿង គឺ​DSC09394កាណូត​ប្រជា​នេសាទ​៦​គ្រឿង និង​កាណូត​របស់​នគរបាល​ប៉ុស្តិ​១​គ្រឿង កាណូត​ជលផល​១​គ្រឿង ដឹកនាំ​ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។​
​ ​លោក ឯក ស៊ុន​រស្មី បាន​និយាយ​អោយដឹងថា​៖ ដោយមាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​សា​​លា​ដំបូង​ខេត្ត ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​នេះ គឺ​ត្រួតពិនិត្យ​មុខសញ្ញា​បទ​ស្មើ​ស​មួយចំនួន​ដែល​បាន​កោះ​​ហៅ​ទៅ​សាកសួរ​នៅ​សាលាដំបូង​ខេត្ត​កន្លងមក​ដែល​ពួកគេ​ឆ្លើយថា ពួកគេ​បានដាក់រ​បាំងសាច់​អួន​ចាប់​ត្រី​តែ​ប្រវែង​ពី​៦០​ទៅ​៧០​ម លើស​ច្បាប់​កំណត់​តិចតួច​តែប៉ុណ្ណោះ ប៉ុន្តែ​ពេល​សមត្ថកិច្ច​ចំរុះ​ចុះទៅ​បង្ក្រាប​ពិនិត្យឃើញរ​បាំងសាច់​អួន​ខុសច្បាប់​ក្នុង​១​បាំងៗ​មាន​ប្រវែង​រាប់ពាន់​ម៉ែត្រ ទើប​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​។​DSC09449
​ ​សមត្ថកិច្ច​ចំរុះ​បានអោយដឹងថា​៖ ចំណុច​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​កិច្ចប្រតិបត្តិការ​ពេញ​១​ថ្ងៃនេះ​រួមមាន​៖​ចំណុច​ព្រែក​ថ្លាន់​,​បឹង​ធំ​, ក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ឃុំ​កំពង់ព្រះ​គគីរ​ស្រុក​បរិបូណ៌ និង​ចំណុច​កន្លង​១០០​។ ចំណែក​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់លែង​វិញ​រួមមាន​៖ ចំណុច​វាលភក់​,​ពាម​ខ្នង​,​ក្រពើ​ស្គម​ស្លត​ខ្នង ក្នុង​ទឹកដី​ឃុំ​ផ្លូវ​ទូក​។​DSC09449
​ ​នៅក្នុង​កិច្ច​បង្ក្រាប​បទល្មើស​នេសាទ​នេះ​សមត្ថកិច្ច​បាន​កាប់បំផ្លាញ​របាំង​សាច់​អួន​ចំនួន​២១​របាំង​មាន​ប្រវែង​សារុប​ប្រាណ​១០.៥០០​ម៉ែត្រ និង​កាត់​យក​លប​លូ​ចំនួន​៦៣​មាត់​យកមក​កាប់បំផ្លាញ​ចោល​នៅលើ​ទីទួល​វត្ត​កំពង់ព្រះ​គគីរ​។​ក្នុង​កិច្ច​បង្ក្រាប​នេះដែរ​សមត្ថកិច្ច ចាប់បាន​ជនល្មើស​នេសាទ​ចំនួន​៣​នាក់​រស់នៅក្នុង​ឃុំ​ផ្លូវ​ទូក​និង​កាណូត​២​គ្រឿង​កំពុង​លើក​លប​តាម​របាំង​ខុសច្បាប់ និង​យកមក​ប្រគល់អោយ​លោកនាយ​ផ្នែក​រដ្ឋ​បាលជ​ល​ផល​កំពង់លែង កសាង​សំណុំរឿង​នៅ​សាលាឃុំ​ផ្លូវ​ទូក​។​DSC09435
​ក្នុងការ​ចាប់ខ្លួន​ជនល្មើស​ខាងលើនេះ ដោយមាន​កិច្ច​អន្តរា​គម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ លោក​មេឃុំ​និង​ក្រុមប្រឹក្សាឃុំ​ផ្លូវ​ទូក លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​ខេត្ត បានអោយ​ជនល្មើស​ធ្វើ​កិច្ចសន្យា​ជាមួយ​មន្ត្រី​ជំនាញ​ជា​លើកចុងក្រោយ​បញ្ឈប់​ការប្រព្រឹត្ត​បទល្មើស​នេសាទ​បន្តទៀត ហើយ​ដោះលែង​ខ្លួន​និង​កាណូត​អោយទៅ​មូលដ្ឋាន​វិញ ប៉ុន្តែ​បើ​ចាប់​ខ្លួនគេ​បាន​លើក​ក្រោយ​ទៀត​សមត្ថកិច្ច​នឹង​លោក​ព្រះរាជអាជ្ញា​នឹងមិន​លើកលែង​ទៀតឡើយ​។​DSC09482
​គួរ​បញ្ជាក់ថា​៖​ការ​ឆក់​បង្ក្រាប​បទ​ល្មើ​នេសាទ​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង​ខាងលើនេះ បាន​​ធ្វើឡើង​ចំនួន​៤​ដង​មកហើយ​នៅក្នុង​ស្រុក​បរិបូណ៌ និង​ស្រុក​កំពង់លែង​ប៉ុន្តែ​គេ​ឃើញ​នៅមាន​បទល្មើស​បែបនេះ​នៅមាន​រាប់រយ​កន្លែង​ទៀត ដែល​សមត្ថកិច្ច​ពុំទាន់​មាន​កម្លាំង​និង​មធ្យោបាយ​ចុះទៅ​បង្ក្រាប​។​ដោយឡែក​ប្រភពព័ត៌មាន​ពី​ស្រុក​ជល​គី​រី និង​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖​បទល្មើស​បែបនេះ​ក៏​កើតមាន​រាប់រយ​កន្លែង​ដូចគ្នា​ដែរ​។​ចំណែក​ព្រែក​មួយចំនួន​ត្រូវបាន​គេ​ឃុបឃិត​គ្នា​លក់​ស្ងាត់​រាប់ម៉ឺន​ដុល្លា អោយគេ​ដាក់​ដាយ​ចាប់​ត្រី​យ៉ាង​អាណាធិប្បតេយ្យ​ខុសច្បាប់ ដោយ​យក​លេស​ថា​យកលុយ​កសាង​សហគមន៍​នេសាទ ខាងមុខនេះ​រឿងអាស្រូវ​ពិតជា​ត្រូវ​បំបែក​មិន​ខាន​៕