កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៤ របស់​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្តសៀមរាប​

0

​សៀមរាប​នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​នា​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៤ មាន​ធ្វើការ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៤ និង ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៥ របស់​ក្រុមការងារ​ថ្នាក់ជាតិ ដើម្បី​ត្រួតពិនិត្យ និង គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​អធិបតីភាព​លោក ទៀ បាញ់ ឧបនាយក​រដ្ឋ មន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូល​ដ្ឋា​ល​ខេត្តសៀមរាប ព្រមទាំង​មានការ​ចូលរួម ពី​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​អនុប្រធាន សមាជិក សមាជិកា​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់ ក្រុង ស្រុក ចំនួន ១២០​នាក់​ដែល​បាន​ចូលរួម ។​DSC_0347
​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានធ្វើ​ការងារ​ណែនាំ​ដល់​បណ្តា​ឯកឧត្តម លោកជំទាវ ជា​ប្រធាន អនុប្រធាន​ក្រុមការងារ​ជាតិ​ចុះ​មូលដ្ឋាន​ក្រុង ស្រុក​ទាំង​១២​របស់​ខេត្តសៀមរាប ដើម្បី​ធ្វើ​សេចក្តី រាយការណ៍​អំពី​លទ្ធផល សកម្មភាព​ការងារ ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៤ ព្រមទាំង​បញ្ហា​ប្រឈម ដើម្បីរ​កនូវ​នីតិវិធី​ដោះ ស្រាយ​ឲ្យ​បាន​ចំ​នូវ​រាល់​បញ្ហា​ទាំងនោះ​ឲ្យ​មាន​ប្រសិទ្ធភាព ។​
​ក្នុងនោះដែរ​លោក​ឃឹម ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់ជាតិ ក៏បាន​ធ្វើ​សេចក្តីរាយការណ៍ អំពី​លទ្ធផល​ដែល​បាន​អនុវត្ត​ការងារ​របស់​ក្រុមការងារ និង បញ្ហា​ប្រឈម ព្រមទាំង​លើក​នូវ សំណូមពរ​មួយចំនួន ដល់​ក្រុមការងារ​ថ្នាក់ជាតិ ក្នុង​ការដាក់​ប្រតិទិន​ការងារ​របស់ខ្លួន ចុះ​មូលដ្ឋាន និង​បាន​លើក​នូវ​ទិសដៅ ដែល​ត្រូវអនុវត្ត​បន្ត​នៅ​ឆ្នាំ​បន្ទាប់​ផងដែរ ។DSC_0342
​បន្ត​មក​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា​ប្រធាន អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ក្រុង ស្រុក បាន​រាយការណ៍​អំពី​លទ្ធផល សកម្មភាព​ការងារ​របស់​ក្រុម​ដែល​អនុវត្តបាន ក្នុង​ឆ្នាំ​២០១៤ ដោយបាន​លើក​នូវ​បញ្ហា មួយចំនួន​ដែល​ប្រជាពលរដ្ឋ​បានលើកឡើង ព្រមទាំង​សំណូមពរ​មួយចំនួន ក្នុង​កិច្ចអភិវឌ្ឍន៍​ភូមិ ឃុំ​ផងដែរ ។​
​បន្ទាប់ពី​ធ្វើ​កិច្ចពិភាក្សា​យ៉ាង​ស៊ីជម្រៅ ទៅលើ​ការងារ គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង ឆ្លងតាម​DSC_0348សេចក្តីរាយការណ៍​របស់​អាជ្ញាធរខេត្ត និង ប្រធាន អនុប្រធាន ក្រុមការងារ​ថ្នាក់ជាតិ​រួចមក ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បាន​ធ្វើការ​កោតសរសើ​រ​ពី​កិច្ចខិតខំ​ប្រឹងប្រែង របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​អនុវត្ត ការងារ​កន្លងមក ហើយ​បានទទួល​លទ្ធផល​ជាទី​មោទនៈ​បំផុត ។ ម្យ៉ាងទៀត​ចំពោះ​រាល់​បញ្ហា និង សំណូមពរ ដែល​នៅ​សេសសល់​ក៏​យើង​ត្រូវ​បន្តធ្វើ​ការដោះស្រាយ ទៅតាម​ទិសដៅ​ដែល​បានលើកឡើង​សម្រាប់​អនុវត្ត​បន្ត​នា​ឆ្នាំ​២០១៥​។​ក្នុងនោះដែរ​ឯ​.​ឧ​ទៀ​បាញ់ ក៏បាន​ធ្វើការ​បូកសរុប​នូវ​លទ្ធផល​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០១៤​នេះ​ទៅលើ​ទម្រង់​របាយការណ៍ ដែលជា​កញ្ចក់​ឆ្លុះបញ្ចាំង​ទៅលើ​កញ្ចប់​នៃ​ផ្នែក​នីមួយៗ ដែល​ក្រុម​លេខាធិការដ្ឋាន​បានរៀបចំ និង​ការប្រមូលផ្តុំ​បញ្ហា​ដែល មានការ​ពាក់ព័ន្ធ និង ស្នើសុំ​ជាគោលការណ៍​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​គ្រប់​ក្រសួង ដើម្បី​ធ្វើការ​ដោះ ស្រាយ ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ធ្វើការ​បញ្ជាក់​ផងដែរ អំពី​បញ្ហា​គុណភាព​DSC_0347សេវាសាធារណៈ និង បញ្ហា​បងប្អូន ប្រជាពលរដ្ឋ​ភូមិ​បឹង​ដូន​ប៉ា​សង្កាត់​ស្លក្រាម គឺ​ត្រូវមាន​នីតិវិធី​ច្បាប់​ឲ្យ​ពួកគាត់ ដើម្បី​មាន​ទំនុកចិត្ត​ក្នុងការ​គ្រប់គ្រង​ដី​កម្មសិទ្ធិ របស់​ពួកគាត់ ព្រមទាំង​បញ្ជា​តំបន់​ដីព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ក្នុង​តំបន់​៣ របស់​អាជ្ញាធរ​ទន្លេសាប ត្រូវមាន​នីតិវិធី​ដោះ ស្រាយ​ជូន​ដល់​ពួកគាត់​បាន​ដី​បង្កបង្កើនផល​ធ្វើស្រែ​បណ្តេញ​ទឹក​ស្រែប្រាំង ទៅតាម​ភាពជាក់ស្តែង​។​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្ត​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន ក្នុងការ​បម្រើ​នូវ​រាល់​សំណូមពរ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​នៅតាម​មូលដ្ឋាន ដែលជា​កម្លាំងចលករ​ជម្រុញ​ឲ្យ​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​កាន់​តែមាន​ល្បឿន​ទៅមុខ​ហើយ​ជា​កាយវិការ​ដ៏​ប្រពៃ សំដៅ​ធ្វើ​ឲ្យ​ថ្នាល​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា កាន់តែ​ចាក់​ឬ​ស​យ៉ាងជ្រៅ នៅតាម​សហគម​មូលដ្ឋាន របស់​យើង ៕​