លោក​អធិការ រង​នគរបាល​ក្រុង​កំពង់ឆ្នាំង​កំរាម​រក​វាយ​ក្រុមអ្នកកាសែត​

0

​ខេត្តកំពង់ឆ្នាំង​: នៅ​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ អ្នកសារព័ត៌មាន បាន​ដើរតួ​យ៉ាង សំខាន់​ក្នុង​ការនាំ​ដំណឹង ជូន សាធារណជន​និង​រដ្ឋាភិបាល ប្រកបដោយ​តម្លាភាព ភាពត្រឹមត្រូវ​និង ទាន់​ហេតុការណ៍ ដោយឡែក​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន ក៏បាន​អនុវត្តន៍ លទ្ធិប្រជាធិបតេយ្យ យ៉ាង​ពេញលេញ ក្រោម​ការដឹកនាំ របស់​សម្តេច អគ្គមហាសេនា តេ​ជោ ហ៊ុន សែន​។​
​ ​ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី ក៏មាន​មន្ត្រី​ថ្នាក់មូលដ្ឋាន​ខ្លះ បាន​អនុវត្តន៍​ផ្ទុយ​នឹង​គោលនយោបាយ រាជរដ្ឋាភិបាល អាង​អំណាច បុណ្យ​ស័​ក្ដ រំលោភ​សិទ្ធ​-​សេរីភាព​និង​វី​ជ្ជា​ជី​វះ អ្នកសារព័ត៌មាន តួយ៉ាង ដូចជា លោក​អធិការ រង​នគរបាល​ក្រុង​កំពង់ឆ្នាំង​ម្នាក់ បាន​កំរាម​កំហែង រក​វាយតប់​មកលើ អ្នក​សារ ព័ត៌មាន​១​ក្រុម​និង​ជេ​ប្រមាទ រំលោភ​សិទ្ធ​និង​សេរីភាព អ្នកសារព័ត៌មាន នៅ​ខណដែល​អ្នក​សារព័ត៌ មាន​១​ក្រុម​នោះ ទៅយក​ព័ត៌មាន ក្នុង​ហេតុការណ៍ លោក​អធិការ រង​រូបនោះ បាន​ឃាត់ខ្លួន​នារី​ម្នាក់ នៅ​ម៉ោង ៩​យប់ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ភូមិ ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​នោះ​។​kampuchea
​ ​យោងតាម​សេចក្ដីរាយការណ៍​ពី​ក្រុម​អ្នកសារព័ត៌មាន​នោះបាន​ឲ្យ​ដឹងថា នៅពេល​កើតហេតុ ខាងលើនេះ ពួកគាត់​៣​នាក់ គឺ​អ្នកសារព័ត៌មាន​តា​ព្រហ្ម​,​អ្នកសារព័ត៌មាន​អ្នកស៊ើប​អង្កេត​និង​អ្នកយក ព័ត៌មាន​ទូរទស្សន៍ អេ​អិន​អិន ម្នាក់​ផងដែរ បាន​ចុះ​ទៅយក​ព័ត៌មាន ដែលមាន​ការភ្ញាក់ផ្អើល​ពី​ប្រជា ពលរដ្ឋ​ទាំងយប់​និង​មាន​សេចក្ដីរាយការណ៍​មក​ថា សមត្ថកិច្ច​ប៉ូលីស​បាន​ឃាត់ខ្លួន​នារី​ម្នាក់​នោះ​។​
​ ​នៅពេល​អ្នកសារព័ត៌មាន​ទៅដល់​កន្លែងកើតហេតុ ហើយ​ធ្វើការ​សាកសួរ​ព័ត៌មាន​នោះ​ស្រាប់ តែ​លោក ស័​ក្ដ​៤​ហង្ស ហាក់ អធិការ រង ទទួលបន្ទុក​ចរាចរ ក្រុង​កំពង់ឆ្នាំង បាន​បញ្ចេញ​ចរិត​ក្រេវ ក្រោធ​ថា អា​ហ្អែ​ង​មាន​សិទ្ធ​មក​សួរ​អញ​,​ហ្អែ​ង​អ្នកសារព័ត៌មាន​អី គឺ​សារព័ត៌​មានតែ​ហ្អែ​ង​ទៅ ,​អញ ធ្វើតាម​បញ្ជា​ថ្នាក់លើ​របស់​អញ​។​kampuchea
​ ​ក្រុម​អ្នកសារព័ត៌មាន​បា​នប​ន្ត​ឲ្យ​ដឹងថា លោក ស័​ក្ដ​៤​ហង្ស ហាក់ បាន​ប្រើ​សំដី​អសុរោះ ជេរ ប្រមាទ​មកលើ​ក្រុម​អ្នកសារព័ត៌មាន​និង​បញ្ចេញ​សកម្មភាព​រក​វាយតប់ អ្នកសារព័ត៌មាន ដែលមាន ចរិត​ពុំ​ស័​ក្ដ​សមជា​សមត្ថកិច្ច​ឡើយ ហើយ​ភ្លាមនោះ ក្រុម​អ្នកសារព័ត៌មាន​បាន​រាយ​ការណ៍​ពី​ទង្វើរ របស់លោក ហង្ស ប៊ុន​ហាក់ នេះ ទៅ​លោកស្នងការ ផងដែរ​។​
​ ​ក្រុម​អ្នកសារព័ត៌មាន​នេះ បាន​សុំ​ឲ្យ​លោក​អគ្គស្នងការ​នគរ​បាល​ជាតិ​និង​ឯកឧត្ដម រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​ពិនិត្យ​សកម្មភាព​របស់លោក​ស័​ក្ដ​៤​ហង្ស ប៊ុន​ហាក់​នេះ ផង​កុំ​ដើរ​ឲ្យ​បញ្ច្រាសទិស នឹង​លទ្ធិ ប្រជាធិបតេយ្យ ដែល​កំពុង​អនុត្ត​ន៍​ពេញលេញ​នៅ​ប្រទេស​កម្ពុជា​។​
​ ​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើនេះ លោក ប្រាក់ វុទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឆ្លើយតប​នឹង​កម្ពុ​ជាថ្មី​ថា លោក​ពុំទាន់​ទទួល​សេចក្ដីរាយការណ៍​ណាមួយ​ថា ក្រុម​ប៉ូលីស​របស់ លោក​បាន​កំរាម​កំហែង​រក​វាយតប់​និង​ប្រើ​សំដី​ពុំ​សមរម្យ ទៅលើ​អ្នកកាសែត​នោះទេ ហើយ​បើ​មាន មែន ម្ដេចក៏​អ្នកកាសែត​នោះ ពុំ​រាយការណ៍​ឲ្យ​លោក លោក​នឹង​ចាត់ការ​។​
​ ​លោក​វរសេនីយ៍ត្រី​ហង្ស ហាក់ បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​ថា ព័ត៌មាន​នេះ មិន​ពិត​នោះ ទេ​ផ្ទុយទៅវិញ​ក្រុមអ្នកកាសែត​នោះ បាន​ប្រើ​សំដី​អសុរោះ​មកលើ​ក្រុម​ពួកគាត់​មុន នៅ​ខណដែល ពួកគាត់​ពុង​បំពេញភារកិច្ច​ឆែកឆេរ អាវុធ ជាតិ​ផ្ទុះ តាម​បញ្ជា​បេស​សកម្ម របស់លោក​ស្នងការ​និង អភិបាលខេត្ត ហើយ​បាន​ឃាត់​នារី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​។​
​ ​លោក ហង្ស ប៊ុន​ហាក់ បាន​បញ្ចា​ក់ថា អ្នកកាសែត​រូបនោះ​គឺ​បាន​ប្រព្រឹត្ត​នូវ​អំពើរ​មិន​ប្រក្រតី ជាច្រើន​ករណី​មកហើយ​៕​