កិច្ចប្រជុំ​បូកសរុប​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​នៅ​ខេត្តសៀមរាប​

0


​សៀមរាប : កិច្ចប្រជុំ​ខាងលើនេះ​ត្រូវបាន​រៀបចំឡើង​នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ក្រោម​វត្តមាន​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ។ ព្រមទាំង​មាន​វត្តមាន​ប្រជុំ​នាឱកាស​នោះ​ពី​សំណាក់ អស់លោក លោកស្រី ជា​ស្នងការរង នាយ

នាយរង​ការិយាល័យ អធិការនគរបាល​ក្រុង​ស្រុក​ទាំង​១២​និង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំងអស់​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ចូលរួម​ផងដែរ ។​3

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការ​បូកសរុប​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​កងកម្លាំង​នគរបាលជាតិ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​អនុវត្ត​កន្លងមក​នាឱកាស​នោះ លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​បានបញ្ជាក់​ថា​ក្រោយពី​បានធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង​និង​យោងទៅតាម​

2របាយការណ៍​ពី​បណ្តា​អធិការនគរបាល​ក្រុង​ស្រុក​ទាំង​១២​ឃើញថា​បទល្មើស​គ្រប់​ប្រភេទ​មានការ​ថយចុះ​គួរអោយកត់សម្គាល់​ដោយឡែក​លិទ្ធ​ផល​ដ៏​ល្អ​នេះ​ក៏​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​ទាំង​សមត្ថកិច្ច​ជំនាញ​និង​បងប្អូន​ប្រជាពលរដ្ឋ​ទើប​យើង​អាច​ទទួលបាន​នូវ​លិទ្ធ​ផល​បែបនេះ ។5

លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ក៏បាន​សុំ​ណូ​ម​ពរ​ដល់​នគរបាល​ក្រោម​ឱវាទ​ទាំងអស់​អោយ​បន្ត​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​បន្ថែម​ទៀត​ទៅលើ​ការផ្សព្វផ្សាយ​នូវ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដល់​មូលដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​និង​ត្រូវធ្វើ​យ៉ាងណា​បង្កា ទប់ស្កាត់ និង ធ្វើការ​បង្ក្រាប​អោយ​ខាន​តែ​បាន​នូវ​បទល្មើស​ដែល​នៅ​

សេសសល់ ប​ន្តិ​បន្តួច​អោយអស់​ភូមិ​ឃុំ​ទើប​យើង​អាច​ធានាបាន​នូវ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ព្រោះ​ខេត្តសៀមរាប​គឺជា​តំបន់​ទេសចរណ៍​ផង​នោះ ៕
​លោក ខេង ខេមរា​