វិបត្ដិដោយសារតម្លៃប្រេងធ្លាក់ចុះ បានធ្វើឱ្យរបបអតីតសហភាពសូវៀត ដួលរលំ ដោយស្នាដៃលោកខាងលិច ។ ពេលនេះ សាជាថ្មីម្ដងទៀត លោកខាង លិចបានធ្វើឱ្យតម្លៃប្រេងមិនអាចមាន លំនឹងធ្លាក់ចុះឥតឈប់ឈរ កំពុងធ្វើឱ្យ រុស្ស៊ីឆ្ពោះទៅរកដំណាក់កាលដូចអតីត សហភាពសូវៀត ។
តម្លៃប្រេងធ្លាក់ចុះយ៉ាងឆាប់រហ័ស រយៈពេលកន្លងមក បានធ្វើឱ្យប្រធានា ធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន ត្រូវ ប្រឈមមុខនឹងផលលំបាកជាច្រើនពាក់ ព័ន្ធសេដ្ឋកិច្ចជាតិ ។ រដ្ឋាភិបាលរុស្ស៊ី បានព្រមានពីការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាង ខ្លាំងនៅក្នុងប្រទេសនៅឆ្នាំ២០១៥ ។
ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសរុស្ស៊ី កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែវិបត្ដិក្នុងប្រទេសអ៊ុយក្រែន ធ្វើឱ្យលោកខាងលិចរួមដៃគ្នាដាក់ទណ្ឌ កម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី ដោយ លោកខាងលិចយល់ឃើញថា រុស្ស៊ីជា ដើមហេតុបង្កឱ្យមានវិបត្ដិនយោបាយ នៅអ៊ុយក្រែនជំរុញឱ្យមានការផ្ដាច់ខ្លួន កើតឡើងនៅក្នុងប្រទេសនេះដើម្បីចូល ជាមួយរុស្ស៊ី ។
បច្ចុប្បន្នតម្លៃប្រេងធ្លាក់ចុះ៤៥ភាគ រយគិតពីខែមិថុនា ឆ្នាំ២០១៤មកទល់ ពេលនេះ ហើយការធ្លាក់ចុះនេះបាន ក្លាយជាពពកខ្មៅគ្របដណ្ដប់ទៅលើ សេដ្ឋកិច្ចប្រទេសរុស្ស៊ីទាំងមូល ។
តាម អ្នកឯកទេសសេដ្ឋកិច្ច Jonathan Anderson មកពីមជ្ឈមណ្ឌលប្រឹក្សា Emerging Advisors បានបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចរុស្ស៊ីនៅពេលនេះ គឺ ពិតជាអាក្រក់ ។ តម្លៃថាមពលប្រេង ឧស្ម័នបានផ្ដល់ប្រាក់ចំណូលដល់រុស្ស៊ី រហូតដល់៥០ភាគរយ ដោយសរុបប្រាក់ ចំណូលទាំងអស់ ដូច្នេះនៅពេលដែល តម្លៃប្រេងធ្លាក់ចុះ ធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ី ក៏ត្រូវរងគ្រោះធ្លាក់ចុះដូចគ្នា ។
រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីបាន ប្រកាសថា រុស្ស៊ីបានបាត់បង់ទឹកប្រាក់ ប្រមាណ៤០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយសារការដាក់ទណ្ឌកម្មរបស់លោក ខាងលិច និងជាង១០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារតែតម្លៃប្រេង ធ្លាក់ថ្លៃ ។ តម្លៃប្រេងធ្លាក់ចុះបានអូស ទាញតម្លៃរូបិយវត្ថុរុស្ស៊ីធ្លាក់ថ្លៃខ្លាំងប៉ះ ពាល់ដល់សេដ្ឋកិច្ចប្រចាំថ្ងៃរបស់ប្រជា ពលរដ្ឋ ។ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីរីក ចម្រើនឡើងវិញរបស់ប្រធានាធិបតី ពូទីន ជាអព្ភូតហេតុដល់ពេលនេះលោក ពូទីន ពិបាកនៅក្នុងការស្រោចស្រង់ ពេលដែលអ្វីគ្រប់យ៉ាងកំពុងអូសទាញគ្នា ធ្លាក់ចុះ ។
ក្នុងពេលជាមួយគ្ននេះ ធនាគារជាតិ រុស្ស៊ីបានដំឡើងការប្រាក់គន្លឹះពី១០.៥ ភាគរយឡើងដល់១៧ភាគរយក្នុងគោល ដៅទប់ទល់រូបិយវត្ថុធ្លាក់ថ្លៃ ។ ការ ដំឡើងការប្រាក់គន្លឹះនោះ បែរជាធ្វើឱ្យ អ្នកក្រីក្ររុស្ស៊ីកាន់តែវេទនា ចំណែកអ្នក មាន កាន់តែធូរធារជាងមុនតាមរយៈ ការប្រាក់ឡើងថ្លៃ ។
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើ រុស្ស៊ីនៅតែរក្សាដូចដើម ហើយបង្កើន ការដាក់ទណ្ឌកម្មជាងមុនថែមទៀត ប្រសិនបើស្ថានភាពនយោបាយនៅក្នុង ប្រទេសអ៊ុយក្រែនកាន់តែអាក្រក់ជាង នេះទៀតនោះ ។នៅក្នុងព្រឹត្ដិការណ៍ពាក់ព័ន្ធនេះដែរ រុស្ស៊ីបានឡើងគម្រោងបញ្ជូនរថយន្ដដឹក ជំនួយមនុស្សធម៌ទី១០ទៅកាន់ភាគខាង កើតប្រទេសអ៊ុយក្រែនដោយទំនិញនា ពេលនេះជាសម្ភារសម្រាប់ស្វាគមន៍ឆ្នាំ ថ្មីរបស់ប្រជាពលរដ្ឋ ។
ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីបានបង្កើតក្បួនរថ យន្ដទី១០សម្រាប់ផ្ដល់ជំនួយមនុស្សធម៌ ដល់ពលរដ្ឋភាគខាងកើតដែលគាំទ្រ ប្រទេសរុស្ស៊ី ។ ការបញ្ជូនកញ្ចប់ជំនួយ លើកទី១០នោះនឹងកាន់តែធ្វើឱ្យលោក ខាងលិចព្រួយបារម្ភថែមទៀតពីការមិន ព្រមដកខ្លួនរបស់រុស្ស៊ីអាចបង្កឱ្យវិបត្ដិ កាន់តែជ្រៅទៅពីមួយថ្ងៃទៅមួយ ។
ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ដ្រី ក្រសួងការបរទេសរុស្ស៊ីបានថ្កោល ទោសអាមេរិកដែលអនុម័តច្បាប់ដាក់ ទណ្ឌកម្មថ្មីទៅលើរុស្ស៊ីជាសកម្មភាពចង គំនុំ ។
កន្លងមកសភាអាមេរិកបានអនុម័ត ច្បាប់ផ្ដល់ជំនួយសព្វាវុធទៅឱ្យអ៊ុយ ក្រែនដើម្បីប្រឆាំងក្រុមបះបោរទាមទារ ផ្ដាច់ខ្លួន ។ ការសម្រេចផ្ដល់ជំនួយនោះ អាចនឹងជំរុញឱ្យទាហានរដ្ឋាភិបាលអ៊ុយ ក្រែនយកឈ្នះទៅលើក្រុមផ្ដាច់ទឹកដីគ្រប់ គ្រងនៅភាគខាងកើតមកវិញ ស្របទៅ តាមការប្ដេជ្ញាការពារតំបន់នោះកុំឱ្យ ក្លាយទៅជាគ្រីមៀរទី២ដែលរុស្ស៊ីដាក់ បញ្ចូលក្នុងដែនអធិបតេយ្យដោយជោគ ជ័យ ។