បញ្ចប់​ការរំដោះ​ចំណាប់ខ្មាំង​នៅ​ហាង​កាហ្វេ​ទីក្រុង​ស៊ីដនី ស្លាប់​៣​នាក់​

0

​ប៉ូលិស​អូស្ដ្រាលី​បញ្ជាក់ថា ចំណាប់ ខ្មាំង​២​នាក់ និង​ខ្មាន់កាំភ្លើង​ចាប់ជំរិត ម្នាក់​បាត់បង់​ជីវិត នៅក្នុង​សកម្មភាព រំដោះ​ចំណាប់ខ្មាំង ក្រោយ​រយៈពេល ឡោមព័ទ្ធ​១៦​ម៉ោង ។ សារព័ត៌មាន​ABC​បាន​ផ្សព្វផ្សាយ ថា ប៉ូលិស​បាន​សម្រុកចូល​រំ​េ​ដោះ ចំណាប់ខ្មាំង​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​ចាប់ ជំរិត​

នៅវេលា​ម៉ោង​២​និង​១០​នាទី​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី​១៦ ខែធ្នូ ម៉ោង នៅក្នុង​តំបន់ ។ ជនរងគ្រោះ​បាត់បង់ ជីវិត​២​នាក់ មាន​ម្នាក់​ឈ្មោះ តូ​រី​ច​ន សាន់ ដែលជា​ម្ចាស់​គ្រប់គ្រង​ហាង កាហ្វេ Lindt អាយុ​៣៤​ឆ្នាំ និង​ម្នាក់ទៀត ជា​មេធាវី នៅ​ទីក្រុង​ស៊ីដនី ឈ្មោះ កា​ទ្រី ណា ដូ​សាន់ អាយុ​៣៨​ឆ្នាំ ។download (6)
​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ម្ចាស់ ហាង​កាហ្វេ​ឈ្មោះ​ច​ន​សាន់ ព្យាយាម ដណ្ដើម​កាំភ្លើង​ពី​ដៃ​ជន​ចាប់ជំរិត​មិន បានសម្រេច​ក៏ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ សម្លាប់ ។ ប៉ុន្ដែ​មន្ដ្រី​ទទួលខុសត្រូវ​មិន ទាន់​អាច​សន្និដ្ឋានបានថា ជនរងគ្រោះ​ពីរ នាក់​ស្លាប់​ដោយសារតែ​ខ្មាន់កាំភ្លើង បាញ់សម្លាប់ ឬក៏​ស្លាប់​ពេល​ប៉ះទង្គិច​គ្នា រវាង​ប៉ូលិស នឹង​ខ្មាន់កាំភ្លើង​ពេល​រំដោះ ចំណាប់ខ្មាំង​នោះឡើយ ។
​ពលរដ្ឋ​១៧​នាក់​ត្រូវ​អាចារ្យ​សាសនា អ៊‌ិ​ស្លាម​ជនជាតិ​អ៊ីរ៉ង់ ឈ្មោះ Man Haron Monis ចាប់ធ្វើ​ចំណាប់ខ្មាំង​នៅ វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ។

ដល់ រសៀល​ថ្ងៃ​ដដែល ចំណាប់ខ្មាំង​៤​រូប​ក៏ បាន​រត់គេចខ្លួន​ដោយ​សុវត្ថិភាព នៅ សល់​ប្រមាណ​១២​នាក់​ក្នុង​ដៃ​ខ្មាន់កាំភ្លើង​។​​នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី លោក​តូ​នី អា​ប៊ូ​ត បានប្រកាសថា ក្រៅពី​អ្នកស្លាប់ នៅមាន​មនុស្ស​៥​នាក់​រងរបួស ក្នុងនោះ មាន​ប៉ូលិស​ម្នាក់​ផងដែរ ។ ជនរងគ្រោះ ៣​នាក់​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្ដែ​មិនមាន​សភាព​ធ្ងន់​គ្រោះថ្នាក់​ដល់ ជីវិត​នោះឡើយ ។ ស្ដ្រី​ម្នាក់​រងរបួស ដោយ​ត្រូវ​គ្រាប់​ចំ​ស្មា ។
​ជន​ចាប់ជំរិត​បាន​សុំ​ភៀសខ្លួន​ន​យោ បាយ​នៅ​ប្រទេស​អូស្ដ្រាលី​បាន​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ ។ ខ្មាន់ កាំភ្លើង​ជនជាតិ​អ៊ីរ៉ង់​រូបនោះ​ត្រូវបាន ធានា​ឱ្យនៅ​ក្រៅ​ឃុំ​ដោយ​ប្រ​ព្រឹ​ត្ដបទ ល្មើស​ជាច្រើន​ករណី​នាពេល​កន្លងមក ។ ខ្មាន់កាំភ្លើង​ប្រឈមមុខ​បទល្មើស​៤០ ករណី​ផ្សេងគ្នា ក្នុងនោះ​មាន​បទល្មើស បៀតបៀន​ផ្លូវភេទ​ជាដើម ។
​នាយករដ្ឋមន្ដ្រី​តូ​នី អា​ប៊ូ​ត បាន​ប្រ​- កាស​ឱ្យដឹងថា ឈ្មោះ​ជនល្មើស​ធ្លាប់​ជាប់ ពាក់ព័ន្ធ​បទល្មើស​ពី​ការប្រើ​អំពើហិង្សា និង​មាន​សកម្មភាព​គាំទ្រ​ដល់​ក្រុម​ជ្រុល និយម ។ នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី នឹង ទៅកាន់​ទីក្រុង​ស៊ីដនី​នា​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ជាមួយ​មន្ដ្រី សន្ដិសុខ​នៅទីនេះ ។​តាម​គម្រោង​ពលរដ្ឋ​អូស្ដ្រាលី​រាប់ សិប​ពាន់​នាក់​នឹងធ្វើ​ពិធី​បន់ស្រន​ដល់​ជន រងគ្រោះ​បាត់បង់​ជីវិត​នៅក្នុង​ការចាប់ ជំរិត​នៅ​តំបន់​គ្រី​ស​បែន នា​ចុង​សបា្ដហ៍ នេះ ។
​អ្នកនាំពាក្យ​សហគមន៍​អ៊‌ិ​ស្លាម​ប្រចាំ នៅ​ប្រទេស​អូស្ដ្រាលី​បាន លោក​អា​លី កា​ទ្រី បានប្រកាស​ឱ្យដឹងថា បណ្ដា​មេ​ដឹក នាំ​សាសនា និង​ក្រៅ​សាសនា​រៀបចំ​ឱ្យ មាន​ជំនួប​ប្រជុំគ្នា​នៅ​ថ្ងៃទី​២០ ខែធ្នូ ពិភាក្សា​ពី​បញ្ហាសំខាន់ៗ​មួយចំនួន ក៏ ដូចជា​អុជ​ទៀន​គោរព​វិញ្ញាណក្ខន្ធ​ដល់ ជនរងគ្រោះ ។ បណ្ដា​មេដឹកនាំ​សាសនា គ្រប់​ជាតិ​សាសន៍​មានបំណង​ចង់​ផ្ញើ​សារ ដល់​ពិភពលោក​ឱ្យដឹងថា អូស្ដ្រាលី​នៅ តែ​បង្រួបបង្រួម​ជាតិ​សាសន៍ សាសនា មិនមាន​ការបែកបាក់​នោះឡើយ ។download (5)
​ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ មេដឹកនាំ សាសនា​ជាន់ខ្ពស់​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ លោក​អា​ល្លី ខា​មឺ​ណេ បាន​ថ្កោលទោស យ៉ាងខ្លាំង​ដល់​សកម្មភាព​របស់​ជ​ន​ជាតិ អ៊ីរ៉ង់​នៅក្នុង​ប្រទេស​អូស្ដ្រាលី ។ សកម្ម ភាព​នោះ​ប្រាសចាក​ទៅនឹង​ច្បាប់ សាសនា​អ៊‌ិ​ស្លាម ។ ចំណែក​អ្នកនាំពាក្យ ក្រសួងការបរទេស​អ៊ីរ៉ង់​ក៏បាន​បញ្ជាក់ថា សកម្មភាព​ទាំងនោះ​អមនុស្សធម៌ និង ធ្វើឱ្យ​មនុស្ស​ជាច្រើន​ភ័យខ្លាច ធ្លាក់​ក្នុង សភាព​ចលាចល 9