កូរ៉េខាងត្បូង​បញ្ជូន​មន្ដ្រីជាន់ខ្ពស់ ចូលរួម​ខួច​គម្រប់​៣​ឆ្នាំ​ថ្ងៃ​មរណៈ ភាព​គីម​ជុងអ៊ីល​

0

​សារព័ត៌មាន​AFP បាន​ដកស្រង់ ប្រភពព័ត៌មាន​ពី​រដ្ឋាភិបាល​កូរ៉េ​ខាង ត្បូង​បានបញ្ជាក់​នៅ​ថ្ងៃទី​១៦​ធ្នូ​ថា​នឹង បញ្ជូន​មន្ដ្រីជាន់ខ្ពស់​មួយក្រុម​ទៅ​ចូល រួម​ខួប​គម្រប់​៣​ឆ្នាំ​ថ្ងៃ​មរណៈភាព​មេ​ដឹក នាំ​គីម​ជុងអ៊ីល ។​​ក្រសួង​ឯកភាព​ជាតិ​កូរ៉េខាងត្បូង​បាន ប្រកាស​ឱ្យដឹងថា លោក Park Ji-Won មកពី​

គណៈបក្សប្រឆាំង​ចូលរួម​ក្នុង​សម្ព័ន្ធ បង្កើត​រដ្ឋាភិបាល​នឹង​ដឹកនាំ​គណៈ​ប្រតិ ភូ​មួយក្រុម​មាន​សមាជិក​៧​នាក់​ចូលរួម ខួប​៣​ឆ្នាំ​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង អ៊ី​ល ។download (9)
​លោក​គីម​ជុងអ៊ីល​ទទួលមរណៈភាព នៅ​ថ្ងៃទី​១៧​ធ្នូ ឆ្នាំ​២០១១ ដោយ​ជំងឺ​ពាធ មកទល់ពេលនេះ​បាន​រយៈពេល​៣​ឆ្នាំ​មកហើយ ។ ពលរដ្ឋ​កូរ៉េខាងជើង​ក៏ដូចជា​* ក្រុម​ដឹកនាំ​នៅក្នុង​ប្រទេស​នេះ​ចាត់ទុក ព្រឹ​ត្ដិ​ការណ៍​ខាងលើ​ជា​រឿង​សំខាន់​ជាម​ហា សោធ​នាដកម្ម​នៅ​ទូទាំងប្រទេស ។​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​កូរ៉េ​ខាង ជើងបាន​ផ្សព្វផ្សាយ​ថា នេះ​ជា​ពេលវេលា បញ្ចប់​ការ​កាន់​ទុក​ឪពុក​របស់​មេដឹកនាំ​គីម​ជុង​អ៊ុន ។download (8)
​អ្នកនាំពាក្យ​ក្រសួង​ឯកភាព​ជាតិ​កូរ៉េ ខាងត្បូង​បាន​ផ្សព្វផ្សាយ​ថា លោក​Park Ji-Won នឹង​ជួប​ជាមួយ​អនុប្រធាន​គណៈ ក​ម្មា​ធិ​ការទទួល​បន្ទុក​សន្ដិភាព​បញ្ហា ព្រំដែន​របស់​កូរ៉េខាងជើង​ហើយ​ភាគី​ទាំង ២​នឹងមិន​ពិភាក្សា​ពី​ភាព​តានតឹង​ន​យោ បាយ​ក្នុងប្រទេស​ទាំង​២​នោះឡើយ ។
​កាលពី​ខែសីហា​កន្លងមក​រដ្ឋាភិបាល ទីក្រុង​ព្យុងយ៉ាង​ក៏បាន​បញ្ជូន​គណៈប្រតិភូ មួយក្រុម​ដល់​គ្រួសារ​អតីត​ប្រធានាធិបតី កូរ៉េខាងត្បូង​ក្នុងឱកាស​ខួប​គម្រប់​១០​ឆ្នាំ ផងដែរ ។​
​ការ​កាន់ទុក្ខ​រយៈពេល​៣​ឆ្នាំ​ដល់​ឱ​ពុក មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន ប្រាកដ ជាមាន​ការកែទម្រង់​គោលនយោបាយ ដឹក​នាំឱ្យ​សមស្រប​ទៅនឹង​អ្វីដែល​ខ្លួន​ចង់ បាន​ដោយ​រក្សាទុក​តែ​គោលនយោបាយ មួយចំនួន​ប៉ុណ្ណោះ​ដូច​ទៅនឹង​គោ​លន​យោ បាយ​របស់​ឱ​ពុក​ក្រៅពីនេះ​នឹងត្រូវ​ផ្លាស់ ប្ដូរ​ថ្មី​ទាំងអស់​។​
​ក្រុមអ្នកវិភាគ​បាន​ព្យាករ​ថា ក្រោយ ពេល​កាន់ទុក្ខ​សព​ឪពុក​រយៈពេល​៣​ឆ្នាំ ដែល​ត្រូវ​បញ្ចប់ទៅ​នៅ​ថ្ងៃទី​១៧ ខែធ្នូ ខាងមុខនេះ មេដឹកនាំ​វ័យក្មេង​កូរ៉េ​ខាង ជើង លោក​គីម ជុង​អ៊ុន​ប្រាកដជា​ផ្លាស់ ប្ដូរ​រូបភាព​ប្រទេសជាតិ​ទាំងមូល​ដែល គេ​អាច​ហៅ​បាន​ថា​ជាការ​“​បកស្បែក​” កូរ៉េខាងជើង​ឱ្យទៅជា​ប្រទេសមួយ​ថ្មី​ក្នុង របប​ដឹកនាំ​របស់លោក​គីម ជុង​អ៊ុន ។​
​កូរ៉េខាងជើង​នឹង​ប្រារឰ​ខួប​៣​ឆ្នាំ​ថ្ងៃ មរណភាព​អតីត​មេដឹកនាំ​គីម ជុងអ៊ីល នា​ថ្ងៃទី​១៧ ខែធ្នូ ។ ក្រុមអ្នកវិភាគ បញ្ជាក់ថា ក្រោយ​ព្រឹ​ត្ដិ​ការណ៍​នេះ មេ ដឹកនាំ​គីម ជុង​អ៊ុន នឹង​ប្រកាស​ច្បាប់ ទម្លាប់​ថ្មី គោលនយោបាយ​ថ្មី​ក្នុងការ បើក​ទំព័រ​ប្រ​វ​ត្ដិ​សាស្ដ្រ​ដល់​កូរ៉េខាងជើង ក្រោម​ការដឹកនាំ​របស់​លោក ។ ដូច​អ្វី ដែល​ឪពុក​ធ្លាប់​បានធ្វើ​នាពេល​កន្លងមក កម្លាំង​ទាហាន​ជា​អាទិភាព​ចម្បង​ក្នុង គោលនយោបាយ​ដឹកនាំ​ប្រទេសជាតិ ។
​មកទល់ពេលនេះ មេដឹកនាំ​គីម ជុង អ៊ុន​ដែល​មិនទាន់មាន​បទពិសោធន៍​ដឹក នាំ ហើយ​ពេល​ឡើងកាន់​អំណាច លោក ដឹកនាំ​ទៅតាម​គោលនយោបាយ​ចាស់ បន្សល់​មកពី​ជំនាន់​ឪពុក​អស់​រយៈពេល ៣​ឆ្នាំ​មកហើយ ។ ក្នុង​រយៈពេល​នេះ លោក​គឺ​ម ជុង​អ៊ុន​បាន​ខិតខំ​ពង្រឹង​ឥទ្ធិពល របស់ខ្លួន​ក្នុង​ជួរ​កងទ័ព និង​កម្ចាត់​មន្ដ្រី ជាន់ខ្ពស់​ដែលមាន​ទស្សនៈ​ផ្ទុយ​មាន គំនាប​មកលើ​ការដឹកនាំ​របស់លោក ។​download (7)
​លោក​អាន ចាង​អ៊ី​ល ប្រធាន​ម​ជ្ឈ​- មណ្ឌល​ស្រាវជ្រាវ​ពី​កូរ៉េខាងជើង​នៅ​កូរ៉េ ខាងត្បូង​បានបញ្ជាក់​ថា “​នេះ​ជា​ពេល វេលា​សមស្រប​បំផុត​ដែល​មេដឹកនាំ វ័យក្មេង​គីម ជុង​អ៊ុន បង្ហាញ​ពី​គោល នយោបាយ​ថ្មី​សម្រាប់​ផ្ទាល់ខ្លួន ក្រោយ រយៈពេល​៣​ឆ្នាំ​កាន់ទុក្ខ​សព​ឪពុក​។ ក្រោយ ថ្ងៃ​១៧ ខែធ្នូ កូរ៉េខាងជើង​នឹង​ផ្លាស់ប្ដូរ​ជា ទ្រង់ទ្រាយ​ធំ​ស្របទៅតាម​ការដឹកនាំ របស់លោក​គីម ជុង​អ៊ុន​”​។​