ក្រុមជួយសង្គ្រោះបានបង្កើនសកម្ម ភាពរុករកអ្នកដែលបាត់ខ្លួន ខណៈដែល ចំនួនអ្នកស្លាប់បានកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ក្នុងគ្រោះបាក់ដីគ្រដបណ្ដប់ ទៅលើភូមិមួយនៅកោះជ្វា ។ ជាច្រើនថ្ងៃកន្លងមក ភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យដីភក់ល្បាប់បាក់ស្រុតចុះពីកំពូលភ្នំ គ្របដណ្ដប់ទៅលើភូមិមួយ
ស្ថិតនៅ ស្រុកបែនចាមេហ្គារ៉ា កាលពីសបា្ដហ៍ កន្លងមក ។ មកដល់ថ្ងៃទី១៥ ខែធ្នូ នៅ មានពលរដ្ឋ៦៩នាក់នៅបាត់ខ្លួននៅ ឡើយ ។ ការបាក់ដីបានគ្របដណ្ដប់ទៅ លើផ្ទះ១០៥ខ្នង ស្ថិតនៅក្នុងភូមិសាម ប៉ាង និងភូមិនៅជិតខាងមួយចំនួនទៀត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ក៏បាន ផ្សាយពីភក់ល្បាបកម្រាស់៤-៥ម៉ែត្រ ហូរធ្លាក់ពីលើកំពូលភ្នំ បិតផ្លូវថ្នល់ កៅស៊ូធ្វើឱ្យកកស្ទះចរាចរណ៍ ។ កម្លាំង ទាហាន និងកាកបាទក្រហមឥណ្ឌូនេស៊ី ក៏ដូចក្រុមស្ម័គ្រចិត្ដបានចូលរួមរុករក ពលរដ្ឋដែលនៅបាត់ខ្លួន ។ ប៉ុន្ដែសកម្ម ភាពរុករកជួបផលលំបាកយ៉ាងខ្លាំង ដោយសារភ្លៀងនៅតែបន្ដធ្លាក់មិនដាច់ អាចបង្កឱ្យមានការបាក់ដីផ្សេងៗទៀត កើតឡើង ។
ការបាក់ដីកាលពីចុងសបា្ដហ៍កន្លង មករហូតមកដល់ថ្ងៃនេះបានសម្លាប់ មនុស្ស៣៩នាក់ និងពលរដ្ឋ៣៥០នាក់ បាត់បង់លំនៅឋាន ។ ការបាក់ដីតែងតែ កើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានភូមិសាស្ដ្រសម្បូរទៅដោយ ភ្នំ ធំ តូច ងាយស្រួលក្នុងការបាក់ស្រុត ហើយពលរដ្ឋតែងតែរស់នៅតាមជើង ភ្នំ បង្កទៅជាភូមិតូច ធំ ងាយស្រួលរង គ្រោះនៅពេលរដូវវស្សាឈានចូល ភ្លៀងធ្លាក់ខ្លាំងនោះ 9