ពលរដ្ឋ​អាល្លឺម៉ង់​ធ្វើបាតុកម្ម​ប្រឆាំង ការ​ជ្រៀតចូល​នៃ​សាសនា​អ៊‌ិ​ស្លាម​

0

​ពលរដ្ឋ​អាល្លឺម៉ង់​ប្រមាណ​១​ម៉ឺន​នាក់ នៅ​ទីក្រុង ត្រេស​ដេ​ន បាននាំគ្នា​ដង្ហែ ក្បួន​ធ្វើបាតុកម្ម​ប្រឆាំង​ទៅនឹង​ការ​ជ្រៀត ចូល​នៃ​សាសនា​អ៊‌ិ​ស្លាម ដែល​គេ​ហៅថា “​អ៊‌ិ​ស្លាម​ភាវូបនីយកម្ម​”​នៅ​អាល្លឺម៉ង់​។ ក្នុងពេល​ជាមួយគ្នា​នោះដែរ ពលរដ្ឋ ប្រមាណ​៥​ពាន់​នាក់​ដែលមាន​ទស្សនៈ ប្រឆាំង​បាននាំគ្នា​ដង្ហែ​

ក្បួន​បាតុកម្ម​ក្នុង ពេល​ព្រម​គ្នា ប៉ុន្ដែ​មិនមាន​ការប៉ះទង្គិច ណាមួយ​កើតឡើង​នៅ​ទី​នោះឡើយ ។ ទី ក្រុង​ត្រេស​ដេ​ន ជាទី​តាំង​បង្កើតឡើង​នូវ ក្រុម​ប​ដិ​វត្ដ​ន៍​ស្នេហា​ជាតិ​ប្រឆាំង​ទៅនឹង សាសនា​អ៊‌ិ​ស្លាម ដែល​ហូរ​ចូលមក លោកខាងលិច​(Pegida) ក៏បាន​នាំគ្នា ដង្ហែ​ក្បួន​ធ្វើបាតុកម្ម​កាលពី​សបា្ដហ៍​មុន ប្រឆាំង​ទៅនឹង​សកម្មភាព​ហូរ​ចូល សាសនា​អ៊‌ិ​ស្លាម ។download (13)

Pegida ដែលជា អង្គការ​គ្រប់គ្រង​ដោយ​លោក Lutz Bachman អាយុ​៤១​ឆ្នាំ ធ្លាប់​ជាប់​ពាក់ ព័ន្ធ​នឹង​បទល្មើស​លួច​ប្លន់ ជួញដូរ​គ្រឿង ញៀន ។ក្នុងពេល​ជាមួយគ្នា​នោះ អធិការបតី អាល្លឺម៉ង់ លោកស្រី​អេ​ន​ហ្គេ​ឡា ម៉ាក់ កែ​ល​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​មិនត្រូវ ទុកឱ្យ​ក្រុម​ជ្រុលនិយម​អូសទាញ​បាន នោះឡើយ ។ លោកស្រី​ម៉ាក់​កែ​ល បាន បន្ដទៀតថា “​ពលរដ្ឋ​អាល្លឺម៉ង់​មាន​សិទ្ធិ ប្រមូលផ្ដុំ ប៉ុន្ដែ​មិនមាន​ទីតាំង​សម្រាប់ ជនបរទេស​មកកាន់​ទីនេះ​បំផុសបំផុល ឬ​កុហក​បញ្ឆោត​បោកប្រាស់​ឡើយ ។download (14)
​បញ្ហា​ជនអន្ដោប្រវេសន៍​នៅក្នុង ប្រទេស​អាល្លឺម៉ង់​ជា​ប្រធានបទ​ក្ដៅ សម្រាប់​អ្នកនយោបាយ​នៅក្នុង​ប្រទេស ក៏ដូចជា​ជនជាតិ​អាល្លឺម៉ង់ ។ ជន​អន្ដោ ប្រវេសន៍​បាន​កើនឡើង​ពីមួយថ្ងៃ​ទៅ មួយថ្ងៃ ដោយសារ​សង្គ្រាម​នៅ​មជ្ឈិម បូព៌ា សង្គ្រាម​នៅ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ធ្វើឱ្យ​ជនភៀសខ្លួន​ហូរ​ចូល​ឥតឈប់ឈរ ធ្វើឱ្យ​ពលរដ្ឋ​អាល្លឺម៉ង់​ជាច្រើន​បាត់បង់ ផលប្រយោជន៍ 9