កំពង់ធំ =នៅល្ងាចថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០១៤ឯកឧត្តមអ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានដឹកនាំគណះប្រតិភូយកថវិការ ជូនជនពិការដែលរស់នៅម្នាក់ឯង បន្តាប់ពីប្រពន្ធរត់ចោល អស់រយះពេលជាង៥ឆ្នាំមកហើយ ការចុះសួរសុខទុក្ខនិង ជូនថវិការនេះមានការចូលរួម ពីលោកហ៊ុករិន អភិបាលក្រុងស្ទឹងសែន លោកញែមឈុនលី អធិការក្រុង ស្ទឹងសែន មន្ដ្រីកាកកាទក្រហម មន្ដ្រីតាមមន្ទីរ ភូមិ ឃុំ ស្រុកនិងប្រជាពលរដ្នជាច្រើននាក់។
យោងតាមសំដីអាជ្ញាធ័រភូមិនិងសាមីខ្លួនបានប្រាប់អោយដឹងថាគាត់ពិការនេះគឺដើមហេតុមកពីដំបៅ មេជើង គ្រូពេទ្យ បានពិនិត្យថានេះជាជំងឺពិសធ្យូងរីករាលដាល គ្រូពេទ្យក៏បានកាត់ជើងខាងឈ្វេង ត្រឹមកំភួនជើង ក្រោយមកទៀតកាត់ត្រូវកំភ្លៅលុះ២ឆ្នាំក្រោយមក មានដំបៅមេជើងម្ខាងទៀតគ្រូពេទ្យក៏កាត់ជើងស្ដាំត្រឹមកំភួនជើងដូចជើងឈ្វេងដែរ ពេលនោះដំបៅ
ចេះតែរីករាលដាល គ្រូពេទ្យក៏កាត់ត្រូវភ្លៅម្ខាងទៀត ធ្វើអោយគាត់ពិការជើងទាំងសងខាងតែម្ដងដោយគាត់មាន ឈ្មោះ កេះ កាយ អាយុ ៥៤ឆ្នាំ ជាអតីតះទាហ៊ាន ទីរួមខេត្តកំពង់ធំ សព្វថ្ងៃរស់នៅក្នុងភូមិ ស្ទឹងសែន ឃុំកំពង់ក្របៅ ក្រុងស្ទឹងសែន មានកូនម្នាក់រស់នៅខាងប្រពន្ធ សព្វថ្ងៃរស់ជាជនពិការនៅតែម្នាក់ឯកោគ្មានទីពឹង និងមានម្ដាយបង្កើតចាស់ជរាអាយុ ៨០ឆ្នាំ បានសាច់ញាតិជិតខាង ជាអ្នកជួយយកអាសារ ។
ឯកឧត្តមអ៊ុត សំអន បានឧបថម្ភ ថវិការផ្ទាល់ខ្លួន ព្រមទាំងមន្ដ្រីដែលបានចូលរួម ជួយឧបថម្ភ សរុប ២២០០០០រៀល ជូនជនពិការ សំរាប់ការចំណាយការហូបចុក ឯកឧត្តមក៏មានប្រសាស៍ថានេះជាថវិការតិចតួចដែលមានចិត្តអាណិអាសូរចំពោះជនពិការ ក៏ដូចជាប្រជាពលរដ្នទូទៅដែលកំពុងជួបបញ្ហាក្នុងជីវភាព ហើយឯកឧត្តមក៏បានផ្ដាំផ្ញើរ ដល់លោកពូ ជនពិការអោយ ខិតខំតស៊ូ កុំតូចចិត្ត ធ្វើមិញបើវាកើតឡើងទៅហើយមានតែទ្រាំតស៊ូទៅមុខតែប៉ុណ្ណោះ ៕
ប៊ុនរិទ្ធី






































