ស​ង្វៀង​ជល់​មាន់​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង នៅ​ស្រុក​ចិត្រ​បុរី គ្មាន​សមត្ថកិច្ច​បង្ក្រាប​មានតែ​អ្នក​ទៅយក លុយ​ពី​ម្ចាស់​បន​ល្បែង​

0

​ក្រចេះ​៖ ​ក្រោយពី​លោក សរ ចំ​រ៉ុង ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​ក្រចេះ​មក គេ​បានឃើញ​អាជ្ញា បាន​យកចិត្តទុកដាក់​ខ​យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍន៍​មូលដ្ឋាន ស្ទើរ​គ្រប់​វិស័យ និង​ពង្រឹង​លើ​ការ​បម្រើសេវា រដ្ឋបាល​សា​ធា​រណះ​ជូន​ពលរដ្ឋ និង​ការដោះស្រាយ​វិវាទ​ដីធ្លី​ផ្សេងៗ​ជាច្រើន

លើសពីនេះ​ក៏មាន​ការ​ផ្សព្វ ផ្សាយ​ស្តីពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដល់​ពលរដ្ឋ​គ្រប់​ស្រុក​ក្រុង​យ៉ាង​ទូលំទូលាយ ដើម្បី ទប់ស្កាត់​រាល់​បទល្មើស​ចោរ លួច ឆក់ ប្លន់ ក្មេង​ទំនើង ល្បែងស៊ីសង​គ្រប់​ប្រភេទ​ផងដែរ​។​download

​ផ្ទុយទៅវិញ​គេ​ស​ង្គេ​ត​ឃើញ​បន​ល្បែងស៊ីសង​ខុសច្បាប់ រួមមាន អាប៉ោង បៀរ ពិសេស​កីឡា​បក្សី (​ដែល​គេ​ហៅថា ប្រជល់មាន់​) បាន​បើក​លែង​យ៉ាង​គគ្រឹក​គ្រែង​ជាច្រើន​កន្លែង នៅ​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ម៉ា​សេរី ដោយ​មិន​ខ្វល់ខ្វាយ​ពី​ច្បាប់​និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់ រដ្ឋាភិបាល​អី​នោះទេ​។​

​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៤​នេះ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ទូរ​សព្ទ័​អង្គភាព សារពត៌មាន​អង្គរ​ថែម​ស៍ សុំ​ឲ្យ​ជួយ​ចុះផ្សាយ​រឿង​ល្បែងស៊ីសង បាន​និយាយថា​រាល់ នេះ​ពួកគាត់​អស់ ជំនឿ​លើ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​យ៉ាងខ្លាំង ដែល​តែងតែ​អួត​តាម​វេទិការ​សា​ធារ​ណះ​ថា ប្រឆាំង និង​ទប់ស្កាត់​រាល់ បទល្មើស​ផ្សេង​ក្នុង​មូលដ្ឋាន និង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ តែ​ធាតុពិត​គ្មានទេ បានត្រឹមតែ និយាយ​តែប៉ុណ្ណោះ បន​ល្បែង​បានកើត​មាន​រាប់សិប​កន្លែង​សមត្ថកិច្ច​យ៉ាងច្រើន​បាន កើតមាន​ពីមួយថ្ងៃ ទៅមួយថ្ងៃ​ដូច​ផ្សិត គ្មាន​ការបង្ក្រាប​ទេ ព្រោះ​អស់លោក​ម្ចាស់​បន​ល្បែង ទាំងនោះ បាន​សែនព្រេន​ប្រចាំ ថ្ងៃ ប្រចាំខែ​អស់ហើយ រាប់​ចាប់ពី​ប៉ូលីស​ប៉ុស្តិ៍ នគរបាល​អធិការដ្ឋាន កម្លាំង អ ហ និង​អាជ្ញាធរ​មូលដ្ឋាន ទើប​ឈ្មួញ​បើក​លេង​បាន​ម៉ា​សេរី​បែបនេះ​។​

​ប្រភព​បន្តថា​សង្វៀន​ជល់​មាន់​ខាងលើនេះ​ ​គឺ​បាន​បើក​ជល់​ជា​រៀងរាល់ថ្ងៃ​ ​ព្រ​ហ​ស្ប​ត៍​ ​និង​ថ្ងៃអាទិត្យ​ ​ដោយ​ជល់​ ​ក្នុង​មួយគូរៗ​ចាក់​លុយ​រាប់ពាន់​ដុល្លារ​ឯ​ណ្ណោះ​។​ ​ក្រុម​អ្នក​មកលេង​ល្បែង​មកពី​គ្រប់​តិ​ស​ទី​មាន​ជិះឡាន​ ​ម៉ូតូ​ ​ជិះ​កង់​ ​ខ្លះ​ដើរ​ ​មកជួបជុំ​គ្នា​លេង​ភ្នាល់​ ​យ៉ាង​អ៊ូអរ​ ​ដែល​មិនយូរ​ទេ​ចោរហារយ​នឹក​កើតមាន​ឆក់​ប្លន់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ជាមិនខាន​ ​ហើយ​ពេលនោះ​ប្រពល​រដ្ឋ​ជា​អ្នករងគ្រោះ​ ​ចំណែក​ផលប្រយោជណ៍​បាន​ទៅលើ​មេបន​ល្បែង​និង​មន្ត្រី​ឃុ​ប​ឃឹ​ត​។​

​ប្រភព​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ពី​វង់ល្បែង​បញ្ជល់មាន​នោះ​អោយដឹងថា​ ​នៅវេលា​ម៉ោង​១​រសៀល​ ​ថ្ងៃអាទិត្យ​ទី​១៤ ​ខែធ្នូ​នេះ​ការលេង​ល្បែង​នោះ​ ​បានចាប់ផ្តើម​ដំណើរការ​ជល់​ជាធម្មតា​ដូច​សព្វមួយដង​ ​ហើយ​គេ​ក៍​មិន​បានឃើញ​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​នៅ​ទីនោះ​បញ្ឈប់​ពួកគេ​ទេ​។​ពលរដ្ឋ​បាន​រិះគន់​សមត្ថកិច្ច​ថា​ ​ពេល​បើក​វេទិការ​សាធារណៈ​ស្តីអំពី​ភូមិ​ឃុំ​មាន​ ​សុវត្ថិភាព​ម្តងៗ​ ​គឺ​អាជ្ញាធរ​ ​ឬ​ ​សមត្ថកិច្ច​តែងតែ​លើក​ ​ឡើង​អំពី​បញ្ហា​លុបបំបាត់​នូវ​ ​បន​ល្បែងស៊ីសង​ទាំងឡាយណា​ដែល​កើតមាន​នៅក្នុង​ ​មូលដ្ឋាន​ ​។​photo

​ដោយឡែក​សង្វៀន​ជល​មាន់​នេះ​គឺ​គេ​បើក​លេង​យ៉ាង​ចំហរ​ទៅវិញ​ ​តែ​គេ​មិនដឹងថា​ ​លោក​អភិបាលស្រុក​ចិត្រ​បុរី​ ​ជាប់​ពាកព័ន្ធ​នឹង​ការបើក​ភ្លើង​ខៀវ​ឲ្យ​វង់ល្បែង​នេះ​ ​ឬ​យ៉ាងណា​នោះទេ បើ​បទល្មើស​កើត​លើ​មូលដ្ឋាន​របស់លោក​គ្រប់គ្រង លោក​អភិបាល​មិនដឹង​គឺ​ចប់​ហើយ​មិនដឹង លោក​ធ្វើការ​របៀប​ណា​ទេ​?

​ជុំវិញ​ការចោទប្រកាន់​នេះ អង្គរ​ថែម​ស៍​មិនអាច​សុំ​ការអធិប្បាយ​ពី​លោក សរ ចំ​រ៉ុង បាន​នោះទេ​ព្រោះ ទូរ​សព្ទ័​មិនអាច​ទំនាក់ទំនង​បាន​៕