កំពង់ឆ្នាំង៖អ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀន៣នាក់ត្រូវបានសមត្ថកិច្ចចំរុះក្រុងនិងខេត្តសហការគ្នាឡោមពទ្ធ័ចាប់ខ្លួនបាននៅពេលពួកគេកំពុងនាំគ្នាប្រើប្រាស់គ្រៀងញៀននៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង១៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤។
សមត្ថកិច្ចបានអោយដឹងថា៖ជនល្មើសទាំង៣នាក់នេះមាន ១ឈ្មោះ អ៊ុំ ឆាតស៊ីប៉ូ
អាយុ២២ឆ្នាំ រស់នៅក្នុងភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ២ឈ្មោះ ថោង រតនា អាយុ
២៤ឆ្នាំ រសៀនៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ៣ឈ្មោះ នួន វាន្នី អាយុ
៣៤ឆ្នាំ រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន ថ្នាំញៀនម៉ាទឹកកក៣កញ្ចប់ ទូរសព្ទ័៣គ្រឿង ប្រាក់២ម៉ឺនរៀល ជញ្ជី
ងថ្លឹងថ្នាំញៀន១គ្រឿង សម្ភារៈបំរើការជក់ថ្នាំញៀនមួយចំនួន និងម៉ូតូម៉ាកក្លិច១គ្រឿង។
សមត្ថកិច្ចអោយដឹងទៀតថា៖មុនធ្វើការបង្ក្រាបករណីខាងលើនេះគឺសមត្ថកិច្ចទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋល្អនៅក្នុងមូលដ្ឋាន បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ
ក៏បានសុំកម្លាំងអន្តរាគមពីសមត្ថកិច្ចនគរបាលក្រុងនិងនគរបាលគ្រឿងញៀនខេត្ត និងបានសហការជាមួយលោកមេភូមិ និងចៅសង្កាត់ឡោមព័ទ្ធចាប់ខ្លួន និងឆែកឆេរ រកឃើញ
វត្ថុតាងទាំងអស់ខាងលើនេះ នៅក្នុងបន្ទប់ផ្ទះជួលរបស់ម្ចាស់ឈ្មោះ លោក កាន់ ខេមរា។
នៅពេលសមត្ថកិច្ចចាបខ្លួនពួកគេទាំង៣នាក់បានវាយខ្នោះដៃហើយ ពួកគេទាំង៣
នាក់បានព្យាយាមរត់គេចខ្លួនទាំងដៃជាប់ខ្នោះជាប់គ្នាទៀត ធ្វើអោយសមត្ថកិច្ចដេញចាប់បណ្តាលអោយពួកគេដួលត្រឡប់ត្រឡិនបែកមុខបែកមាត់របួសស្រាល២នាក់ផងដែរ។
វត្ថុតាងនិងជនល្មើទាំង៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលការិយារិយាល័យនគរបា
លប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿងតាមនិតិវិធីបញ្ជូនខ្លួនទៅកាន់សាលាដំបូង
ខេត្តនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីធ្វើការចោទប្រកាន់ ជំនុំជំរះ ផ្តន្ទាទោសតាមបញ្ញត្តិច្បាប់។
នៅល្ងាចថ្ងៃទី១៧ ខែធ្នូ នេះដែរលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តបានដឹកនាំសម
ត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបិតផ្ទះជួលខាងលើនេះមួយរយះ ដោយសារតែម្ចាស់ផ្ទះជួលនេះផ្តល់ទីតាំងអោយអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងមិនសហការរាយការណ៍អោយសមត្ថកិច្ច ដែលករណីនេះម្ចាស់ផ្ទះជួលឬផ្ទះសំណាក់ទាំងឡាយគួរប្រុងប្រយត្ន័៕




































