​ពិធី​សំណេះសំណាល​ជាមួយ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​

0

​សៀមរាប ល្ងាច​ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ​២០១៤ មាន​រៀបចំ​ពិធី​លៀង​សាយភោជន៍ ទទួល​ស្វាគមន៍​គណៈប្រតិភូ សភា​ប្រឹក្សា នយោបាយ​ប្រជាជន​ចិន ដែល​ដឹកនាំ​ដោយ​លោក ឆេង ហ្សៀ​វ​គូ អនុប្រធាន សភា​ប្រឹក្សា នយោបាយ​ប្រជាជន​ចិន រួម នឹង​សហការី នៅ​សណ្ឋាគារ​បុរី​អង្គរ ខេត្តសៀមរាប ក្រោម​វត្តមាន​ចូលរួម​របស់លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សៀមរាប លោក​គណៈ​អភិបាលខេត្ត និង​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ចូលរួម​ផងដែរ ។DSC_0375
​ក្នុង​កិច្ច​ស្វាគមន៍​នោះ​លោក នូ ផល្លា ក៏បាន​លើកឡើង​ពី​ស្ថានភាព​ភូមិសាស្ត្រ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង ជីវភាព​រស់នៅ​របស់​ប្រជាជន​ខេត្តសៀមរាប ម្យ៉ាងទៀត​សក្តានុពល​របស់​ខេត្ត​បាន​ពឹងផ្អែក​ទៅ លើ​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍​។​ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​ទាំងបី​សម្ខាន់​ការ​កិច្ច ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​មាន ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ និង បាន​លើ​ស្ទួយ​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាជន កាន់​តែមាន​ភាពប្រសើរ ពិសេស​នៅ​ខេត្តសៀមរាប ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​វិស័យ ទេសចរណ៍ ទាំង​រចនាសម្ព័ន្ធ និង សេវាកម្ម​ទេសចរណ៍ និង ការអភិវឌ្ឍន៍​ក្រុង​ឲ្យ​កាន់​តែមាន​សោ​ភ័​ណ្ឌ​ស្រស់ត្រកាល​ឡើង ។ លោក​នូ ផល្លា​ក៏បាន​លើកឡើងថា ដំណើរ​ទស្សនៈកិច្ច​ជា​ផ្លូវការ​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប DSC_0362បានធ្វើ​ឲ្យ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ កម្ពុជា ចិន ឲ្យ​កាន់​តែមាន​ទំនាក់ទំនង​ល្អ និង កិច្ចសហប្រតិបត្តិការ​ល្អជា មួយ​រដ្ឋាភិបាល​កម្ពុជា និង រដ្ឋាភិបាល​ចិន ធ្វើ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​នៅ​ជិតគ្នា​ជានិច្ច​និរន្ត​តរៀង​ទៅ ។​ឯកឧត្តម​ក៏បាន​បញ្ជាក់ជូន​ដល់​គណៈប្រតិភូ​ផងដែរ ក្នុងការ​ធ្វើកំណែទម្រង់​រដ្ឋបាល​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រទេស​យើង​ទាំងពីរ​អាចធ្វើ​ការផ្លាស់​ប្ដូរ និង ដក​បទពិសោធន៍​រវាង​គ្នា​ទៅវិញទៅមក ។ លោក​នូ ផល្លា​ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​តែង​ជួយ​ដល់​ប្រជាជន​កម្ពុជា ក្នុងពេល​មាន​គ្រោះធម្មជាតិ និង បាន​បញ្ជូន​ក្រុម​វិស្វករ​បុរាណវិទ្យា​ចិន ជួយ​ជួសជុល​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ មាន​ប្រាសាទចៅសាយទេវតា និង ប្រាសាទតាកែវ​ទៀតផង ។ ម្យ៉ាងទៀត​ដោយ​ប្រទេស​ចិន​បានផ្ដល់​ជំនួយ​មក​ឲ្យ​កម្ពុជា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​លើ​វិស័យ​ជាច្រើន ជាពិសេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ស្ពាន ផ្លូវ ប្រព័ន្ធធារាសាស្ត្រ ហើយ​កម្ពុជា​បាន​គាំទ្រ​គោលជំហរ របស់ខ្លួន​ក្នុងការ​គាំទ្រ​គោលនយោបាយ​ចិន​តែមួយ ។​DSC_0375
​មានប្រសាសន៍​នាឱកាស​នោះ​លោក​ឆេង​ហ្សៀ​វ​គូ ក៏បាន​កោតសរសើរ​អំពី​សម្បត្តិ​វប្បធម៌​របស់​បុព្វបុរស​ខ្មែរ​ដែល​បាន​បន្សល់​ទុកជា​មរតក​ដ៏​មានតម្លៃ ហើយ​បាន​កំពុង​ទាក់ទាញ​នូវ​ភ្ញៀវ​ទេសចរណ៍​ចូលមក​ទស្សនា​កម្សាន្ត​ដែលជា ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​ការដឹកនាំ​របស់​អាជ្ញាធ​រ​ខេត្ត ក្នុង​កិច្ចអភិវឌ្ឍន៍​ឲ្យ មានការ​រីកចម្រើន​គ្រប់​វិស័យ​សំខាន់​វិស័យ​ទេសចរណ៍ ។ លោក​ក៏បាន​គូសបញ្ជាក់ថា ប្រទេស​ចិន​និង​កម្ពុ​ជាមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​អស់​រយ​:​កាល​ជា​យូរ​មកហើយ បានផ្តល់​នូវ​ផលប្រយោជន៍​ល្អ​រវាង​គ្នា​និង​គ្នា​ទៀតផង​។​លោក​ឆេង​ហ្សៀ​វ​គូ ក៏បាន​បន្តទៀតថា​ក្រៅពី​ការទំនាក់ទំនង​រវាង​ប្រទេស និង ប្រទេស ខេត្ត និង ខេត្ត​នោះ សំខាន់​ខេត្ត សៀមរាប ក៏​មានការ​ចងសម្ព័ន្ធ​មេត្រីភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​គ្នា ទៅនឹង​ខេត្ត​ស្វយ័ត​របស់​សាធារណរដ្ឋ​ប្រជា​មា និ​ត​ចិន លើ​វិស័យ​កសិកម្ម វប្បធម៌ អប់រំ សុខាភិបាល​ផងដែរ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្ត សៀមរាប ឯកឧត្តម​ក៏បាន​អញ្ជើញ​ទៅ​ទស្សនា​តាម​រមណី​ដ្ឋា​ន​វប្បធម៌​របស់​ខែ្មរ​យើង ហើយ​ខេត្តសៀមរាប​ពិតជា​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ព្រមទាំង​បាន​កោតសរសើរ​ពី​ការខិតខំ​របស់​ក្រុម​វិស្វករ​បុរាណវិទ្យា​ចិន ជួយ​ជួសជុល​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ មាន​ប្រាសាទចៅសាយទេវតា និង ប្រាសាទតាកែវ ។​ឯកឧត្តម​បន្តទៀតថា​នៅពេល​ធ្វើ​មាតុភូមិ​និវត្ត​ទៅកាន់​មាតុប្រទេស​វិញ និង​ធ្វើការ​ជម្រុញ​ដល់​ប្រជាជន​ចិន​ឲ្យ​ចូលមក​ធ្វើ​ទេសចរ​កម្សាន្ត​នៅ​កម្ពុជា សំខាន់ លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប ដែលមាន​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែប​ព្រមទាំង​រមណីយដ្ឋាន​ធម្មជាតិ​ផងដែរ​។​ម្យ៉ាងទៀត​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ធ្វើ​ឲ្យ​ចំណង់មិត្តភាព​នៃ​ប្រទេស​កម្ពុជា​ចិន កាន់តែ​រឹងមាំ​ជា​អមតៈ​ផងដែរ ៕