សាខា​កាកបាទក្រហម និង​ក្រុមយុវជន​សហភាព​សហ​ព័ន្ធ​យុវជន​ខេត្តរតនគិរី​នាំយក​អំណោយ​ជូន​លោកយាយ​អាយុ​១១០​ឆ្នាំ នៅ​ស្រុក​តា​វែង​

0

ខេត្តរតនគិរីៈ ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៤ សាខា​កាកបាទក្រហម​ខេត្តរតនគិរី រួមជាមួយ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាន​នាំយក​អំណោយ​ផ្តល់ជូន​លោកយាយ​ម្នាក់​ដែល​កូនចៅ​អះអាងថា​គាត់​មាន​អាយុ​១១០​ឆ្នាំ នៅ​ភូមិ​តា​វែង ឃុំ​តា​វែង​លើ ស្រុក​តា​វែង​។ លោក​មួង ប៉ាង អភិបាលស្រុក​តា​វែង​បាន​ឲ្យ​ដឹងថា​លោកយាយ​ដែលមាន​អាយុ​១១០​ឆ្នាំ​ជា​ជនជាតិដើម​ភាគតិច​ព្រៅ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​វែង ឃុំ​តា​វែង​លើ ស្រុក​តា​វែង ហើយ​លោកយាយ​មានឈ្មោះ ញ៉ៃ ប្លៀ​ន សព្វថ្ងៃ​លោកយាយ​មាន​កូនចៅ​នៅចាំ​ជួយ​ថែរក្សា​ប្រចាំថ្ងៃ ។ លោក​ឌី​ម ណាត នាយក​សាខា​កាកបាទក្រហម​ខេត្ត​និង​លោក​ង៉ែត ពិ​ទូ​អនុប្រធាន​សហភាព​សហ​ព័ន្ធ​10836517_1544937759085947_391012580_nយុវជន​កម្ពុជា​ខេត្តរតនគិរី បាន​ពាំ​នាំមក​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​ថង សាវុន ប្រធាន​កាកបាទក្រហម​ខេត្ត ជាពិសេស​ពី​សំណាក់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ចំពោះ​លោកយាយ​ញ៉ៃ ប្លៀ​ន ដែលមាន​អាយុ​១១០​ឆ្នាំ និង​បានលើកឡើង​ពី​គោលការណ៍​មនុស្សធម៌​របស់​កាកបាទ​ក្រហម ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ទីទាល់ក្រ ជន​ចាស់ជរា​គ្មាន​ទីពឹង​ជាដើម ពោលគឺ​ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហម​ចុះជួយ​ជានិច្ច​។​10863761_1544937709085952_919189910_n
​ ​លោក​ឌី​ម ណាត នាយក​សាខា​កាកបាទក្រហម​ខេត្ត​ផ្តាំផ្ញើរ​ដល់​កូនចៅ​លោកយាយ សូម​យកចិត្តទុកដាក់​មើលថែទាំ​គាត់​អោយ​បានល្អ​ពីព្រោះថា​ពេលនេះ​អាកាសធាតុ​មាន​ការចុះ​ត្រជាក់​ខ្លាំង​មិនត្រូវ​ទុកអោយ​លោកយាយ​នៅ​ម្នាក់ឯង​នោះទេ​។ អំណោយ​ដែល​សាខា​កាកបាទក្រហម​ខេត្ត​បាន​ផ្តល់ជូន​លោកយាយ​ញ៉ៃ ប្លៀ​ន នាពេលនេះ​មាន​អង្ករ​៥០​គីឡូក្រាម 10863487_1544937765752613_858621802_nត្រីខ​មួយ​យួរ និង​ឃី​ក​មួយកញ្ចប់ ដោយឡែក​អំណោយ​របស់​ឯកឧត្តម​ថង សាវុន ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​មាន​អង្ករ​១០០​គីឡូក្រាម​មី​៣​កេះ ត្រីខ​ពីរ​យួរ អំបិល​២៥​កញ្ចប់ និង​ថវិការ​៣០​ម៉ឺន​រៀល​៕