កងពលតូច​ពិសេស​ឆ័​ត្រ​លេខ ៩១១ បិទ​វគ្គ​ហ្វឹកហ្វឺន នៅតាម​ ​តំបន់ឆ្នេរ កោះ ក្នុងស្រុក​ព្រៃនប់​

0

​ខេត្ត​ព្រះសីហនុ​
​កងពលតូច​ពិសេស​ឆ​ត្រ័​យោង​លេខ​៩១១ មាន​រៀបចំ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​របស់ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៤ នៅ​សាលាឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនី​យ៌​ត្រី ស៊ុំ សំណាង មេបញ្ជាការរង​កងពល​តូច​កងទ័ព​ឆ​ត្រ័​យោង
​វគ្គ​នេះ​ហ្វឹកហាត់​រយៈពេល ១​ខែ នៅតាម​តំបន់ឆ្នេរ តំបន់​កោះ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នឹងត្រូវ​បានបញ្ចប់​ប្រកបដោយ​ជោគជ័យ ។​IMG-20141217-WA0018
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុំ សំណាង បាន​សំដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​ឃុំ​បឹង​តា​ព្រហ្ម ព្រះសង្ឃ ប្រជាពលរដ្ឋ រួមទាំង​សប្បុរសជន​ទាំងអស់ ដែល​តែងតែ​យក​ទឹកចិត្ត​សប្បុរសធម៌​ជួយឧបត្ថម្ភ​គាំទ្រ​ក្នុងការ​ស្នាក់នៅ ការហូបចុក​ក្នុងពេល​ហ្វឹកហាត់​របស់​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​លេខ​៩១១ ដែល​បានជ្រើសរើស​យក​ទីតាំង​ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ដើម្បី​ធ្វើជា​ទីតាំង​ហ្វឹកហាត់ ។ IMG-20141217-WA0020ការហ្វឹកហាត់​រយះពេល​០១​ខែ​កន្លងមកនេះ​ទទួលបាន​លទ្ធផល​ល្អ គឺ​អាស្រ័យ​ដោយមាន​ការចូល​រួមសហកា​រ​ពី​អាជ្ញាធរ ប្រជាពលរដ្ឋ ព្រះសង្ឃ និង​សប្បុរសជន​នានា​នៅក្នុង​មូលដ្ឋាន ដែល​បាន​សហការ​នឹង​ការទទួល​ស្វា​គម​ន៌​យ៉ាង​រាក់ទាក់​កក់ក្តៅ​បំផុត​នូវ​រាល់​សកម្មភាព​ហ្វឹកហាត់​ទាំងអស់នេះ ធ្វើអោយ​យើងខ្ញុំ​ជា​នាយ នាយរង និង​ពលទាហាន ចងចាំ​ជាប់​ជានិច្ច មិនអាច​បំភ្លេចបាន និង​ខិតខំ​ព្យាយាម​ហ្វឹកហាត់​រហូត​ទទួលបាន​ជោគជ័យ ដើម្បី​ការពារ​ប្រជាពលរដ្ឋ ក៌​ដូចជា​ការពារជាតិ​មាតុភូមិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង​ទទួលបាន​សុខ​សន្តិសុខ ។​IMG-20141217-WA0012
​លោក ម៉ែន សៀន មេឃុំ​បឹង​តា​ព្រហ្ម​បានបញ្ជាក់​អោយដឹងថា កងទ័ព​និង​ប្រជាជន​ប្រៀបបាន​ដូច​ទឹក និង​ត្រី កងទ័ព​គឺជា​កូនចៅ​របស់​ប្រជាពលរដ្ឋ នៅពេល​ដែលមាន​វត្តមាន​កងទ័ព​មក​បោះទីតាំង​ធ្វើការ​ហ្វឹកហាត់​នៅក្នុង​ទឹកដី​ឃុំ​បឹង​តា​ព្រហ្ម អាជ្ញាធរ ព្រះសង្ឃ ប្រជាពលរដ្ឋ និង សប្បុរសជន​តែងមាន​ការលើកទឹកចិត្ត និង​ជួយ​លើកទឹកចិត្ត​ឧបត្ថម្ភ​គាំទ្រ​ទាំង​ពេលមកដល់ ពេល​ហ្វឹកហាត់ និង​ពេល​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន ដើម្បី​លើកទឹកចិត្ត​ដល់​ពួកគាត់​អោយមាន​IMG-20141217-WA0017ការសប្បាយរីករាយ​បន្ទាប់ពី​ការនឿយហត់​ក្នុងពេល​ហ្វឹកហាត់ ដើម្បី​ឪ្យ​ការហ្វឹកហាត់​ក្លាយជា​កងទ័ព​មួយ​មាន​កម្លាំង និង​ជំនាញ​បច្ចេកទេស​រឹងមាំ​ខ្លាំងពូកែ ក្នុងការ​ចូលរួមចំណែក​ការពារជាតិ​មាតុភូមិ​របស់​យើង​ទទួលបាន​សុខសន្តិភាព និង​សំបូរ​រុងរឿង ហើយ​អាជ្ញាធរ​នឹង​នៅតែ​គាំទ្រ​សហការ​ជានិច្ច​នូវ រាល់​ការ​ហ្វឹ​ហាត់​លើក​ក្រោយៗ​ទៀត ដើម្បី​ឪ្យ​ការហ្វឹកហាត់​ទទួលបាន​ផ្លែផ្កា ៕