​ផ្លូវជាតិ​ក្នុង​ក្រុង​កំពង់ឆ្នាំង​កំពុងតែ​ប្រែ​មុខមាត់​ថ្មី​យ៉ាង​ស្រស់ស្អាត​បណ្តើរៗ​ហើយ

0

​កំពង់ឆ្នាំង​៖​ការស្តា​ឡើងវិញ​នូវ​ហេ​ដ្ឋា​រេច​នា​នានា​ក្នុង​ក្រុង​កំពង់ឆ្នាំង របស់​អង្គការ​ចៃ​ការ (​ជប៉ុន​)​ដែល បាន និង​អនុវត្ត​គម្រោង​របស់ខ្លួន​មកដល់​ចុងឆ្នាំ​២០១៤​នេះ គឺ​ជិត​បានបញ្ចប់​ទៅហើយ ចំណែក​ស​មិ​ទ្ឋិ​ផល​ថ្មីៗ​ដែល​បាន​កសាង​ដោយ​អង្គការ​មួយ​នេះ​ក៏បាន​ជិត​ចប់​ទៅហើយ​ដែរ តែ​អ្វីដែល​

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង​មានការ​ចាប់​អារ​ម្ម​ណ៏​និង​មោទនៈ​ខ្លាំង​បំផុត​នោះ​គឺ​ផ្លូវថ្នល់​ក្នុង​ក្រុង​ដែល​បាន​កសាងបាន​ប្រមាណ​ជាង​៨០​ភាគ រយ​នោះ គឺ​បានល្អ​ស្អាត​ខ្លាំងណាស់ ស្អាត​តាំងពី​ផ្លូវ ស្អាត​តាំងពី​ការចាប់​បេតុង​សងខាង​ផ្លូវ និង​លើសពី នេះ​ទៀត​គឺ​ការ​គូស​គំនូស​ទ្រូងផ្លូវ និង​គំនូស​សងខាង​ផ្លូវ​ដែល​សុ​ទ្ឋ​តែមាន​ចំណាំងផ្លាត តាម​បទដ្ឋាន​អន្តរជាតិ​ទាំងអស់ ធ្វើអោយ​ប្រជាពលរដ្ឋ​មានការ​ពេញចិត្ត​ពេញ​ថ្លើម​ជាខ្លាំង និង​សង្ឃឹមថា ក្រោយពី​កិច្ចបញ្ចប់ ការស្តារ​និង​ជួសជុល​គម្រោង​នេះ​ទៅ ខេត្តកំពង់ឆ្នាំង​ពិតជា​និង​ប្រែ​មុខមាត់​ថ្មី​ជាពុំខាន ហើយក៏​នឹង​សង្ឃឹមថាៈ ក្រោយពី​ទទួល​នូវ​ផ្លូវ​ដែលមាន​គំនូស​សញ្ញា សម្រាប់​កំណត់ យានយន្ត កំណត់​អ្នក​ថ្មើរជើង​នេះ​ទៅនឹង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៏​ក្នុង​ក្រុង​បាន​ជាមិនខាន ។d2
​ ​ផ្ទុយ​នឹង​ការលើកឡើង​ខាងលើនេះ លោក អៀរ​ប៊ុនធឿន នាយការិយាល័យ​នគរបាល ចរាចរ​ណ៏​​ផ្លូវគោក​ខេត្ត​បានលើកឡើង​ថាៈបើ​ទោះ​ណា​មាន​ផ្លូវ​ថ្មី មាន​គំនូសចរាចរ​ណ៏យ៉ាងណាក៏ដោយ​តែបើ​យើងទាំងអស់គ្នា​មិន​គោរពរ​ព​ច្បាប់​ចរាចរ​ណ៏​នោះ​កត្តា​គ្រោះថ្នាក់នៅតែ​កើតមានឡើង​ដដែល​។​ក្នុងនាម​លោក​​ជា​មន្ត្រី​ចរាចរ​ណ៏​មួយរូប លោក​ក៏មាន​មោទនៈភាព​ណាស់ដែរ​នូវ​ស​មិ​ទ្ឋិ​ផល​ផ្លូវ​ថ្មី​ដែល​កំពុង​កសាង​ជិត​រួច​នេះ សង្ឃឹមថាៈ​យើងទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៏ ពិសេស​គំនូស​ទ្រូងផ្លូវ​ដែលជា​គំនូស​ខាន់​
​ចែកគ្នា​ទៅ​និង​មក បើ​យើង​បំពាន​លើ​គំនូស​នេះ​រំលោភ​ចូល​ចំណែក​ផ្លូវ​ម្ខាង​នោះ​គ្រោះថ្នាក់​ពិតជា​កើតមានឡើង​ជាពុំខាន​។​t5

​ ​មន្ត្រីនគរបាល​ចរាច​រ​ណ៏​រូបនោះ​ក៏បាន​លើកឡើងថាៈ គំនូស​លើផ្លូវ​ថ្មី​នោះ​មាន គំនូស​ទ្រូងផ្លូវ​
​សម្រាប់​រថយន្ត គំនូស​សងខាង​ផ្លូវ​សម្រាប់​ម៉ូតូ និង​គំនូស​កង់ៗ​កាត់​ទទឹង​ថ្នល់​សម្រាប់​អ្នក​ថ្មើ​ជើង​ជា​​ដើម ដែល​គំនូស​ទាំងនោះ​មាន​សុ​ទ្ឋ​តែ​ចំណាំងផ្លាត​សម្រាប់​ការធ្វើដំណើរ​នៅពេល​យប់​។ ក្រៅពីនោះ​
​នៅលើ​ចិញ្ចើមផ្លូវ​ដែល​ចាក់​ដោយ​បេតុង​គឺ​នៅមាន​គំនូស​លឿង​ខ្មៅ​ជា​កង់ៗ​ទៀតផង ។d3
​ ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង សង្ឃឹមថាៈ នៅ​ដើមឆ្នាំ​២០១៥​ខាងមុខនេះ ក្រុង​កំពង់ឆ្នាំង​នឹង​ប្រែ​មុខមាត់​ថ្មី​ដោយសារ​វិថី​ខ្វែងខ្វាត់​ដែល​កសាង​និង​លាប​ព​ណ៏​ថ្មី​ដែល​ពុំ​ធ្លាប់មាន​ពីមុន​មកនេះ​ជាពុំខាន​​ហើយក៏​សង្ឃឹមថាៈ អ្នកប្រើប្រាស់​ផ្លូវ​ថ្មី​នេះ​នឹងចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៏​ជាពុំខាន​។​CAM01608

​សូម​រំ​ឮ​កថាៈ រាជរដ្ឋាភិបាល​ជប៉ុន​បាន​ជួ​យមក​កម្ពុជា​នូវ​ការស្តា​ឡើងវិញ​នូវ​ហេ​ដ្ឋា​រចនាសម្ព័ន​ខេត្ត​ចំនួន​២​គឺ​ខេត្តកំពង់ឆ្នាំង និង​ខេត្តព្រៃវែង ដែល​ខូចខាត​ដោយ​ទឹកជំនន់​និង​ក៏​សាង​ឡើងវិញ​នូវ​គម្រោង​រំដោះ​ទឹកជំនន់ ដែល​នេះ​ជា​ជំនួយឥតសំណង របស់​ប្រទេស​ជប៉ុន ក្រោម​ការអនុវត្ត​គម្រោង​ដោយ​អង្គការ​ចៃ​ការ ដែល​បាន​អនុវត្ត​ចាប់ពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៤​និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០១៥​។ សម្រាប់​ខេត្តកំពង់ឆ្នាំង ក្រៅពី​កសាង​ឡើងវិញ​នូវ​ផ្លូវ​យ៉ាង​ស្អាត “​ចៃ​ការ​” បាន​កសាង​​ប្រព​ន្ឋ័​លូបង្ហូរទឹក​តូចធំ​ខ្វែងខ្វាត់​ក្រោម​ដី​សម្រាប់​រំដោះ​ទឹក ធ្វើ​ផ្លូវ​ក្រា​លក​រ៉ូ​ឡា​ជំវិញ​ផ្សារលើ ក្រាល​ការ៉ូឡា​​នៅតាម​មន្ទីរ តាម​ផ្ទះល្វែង និង​តាម​សងខាង​ផ្លូវជាតិ ព្រមជាមួយ​នោះ​ថ្មីៗ​នេះ​បាន​ក្រាល​កៅស៊ូ​លើផ្លូវ​ក្នុង សាលាខេត្ត​ផងដែរ ៕