សៀមរាបៈ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ រដ្ឋបាលសាលាស្រុកស្វាយលើ បានរៀបចំប្រកាសចូលកាន់ដំណែងអភិបាលរង និងនាយករដ្ឋបាលសាលាស្រុកក្រោមអធិបតីភាពលោក ស៊ិ ប៊ុនស៊ីន អភិបាលស្រុកស្វាយលើខេត្តសៀមរាបនិង លោក ហ៊ួរ ហួន ប្រធានក្រុមប្រឹក្សា
សាលាស្រុកព្រមទាំងមានការចូលរួមពីអស់លោក លោកស្រី អ្នកមុខ អ្នកការ ជុំវិញស្រុកកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរឃុំចូលរួមផងដែរ។
ក្នុងកិច្ចស្វាគមន៍លោក ផន សុផាត ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុក បានលើកឡើងពីសមិទ្ធផលដែលសាលាស្រុកអនុវត្តបានកន្លងមកក្នុងអណត្តិមុន លើការអភិវឌ្ឃន៍ក្នុងស្រុកសំខាន់ក្នុងការធានាបានលើសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានមកទស្សនាកំសាន្តនៅលើទឹកដីប្រវត្តិសាស្ត្រ ព្រមទាំងធ្វើអោយជីវភាពសេដ្ខកិច្ចគ្រួសាររបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។
បន្ទាប់មក លោក ផន សុផាត ប្រធានការិយាល័យរដ្ឋបាលហិរញ្ញវត្ថុសាលាស្រុកស្វាយលើក៏បានអានប្រកាសលេខ ៣៧១៦ ប្រ.ក របស់ក្រសួងមហាផ្ទៃសម្រេចតែងតាំង លោក ជុំ ចាន់ថេន ឋានន្តរស័ក្តនាយក្រមការថ្នាក់លេខ៦ជាអភិបាលរងស្រុកស្វាយលើ និងប្រកាសតែងតាំង លោក ឡុង ហំ ឋានន្តរស័ក្តលេខាធិការរដ្ឋបាលថ្នាក់លេខ១០ ជានាយករដ្ឋបាលសាលាស្រុកស្វាយលើ រួមមកលោក ជុំ ចាន់ថេន អភិបាលស្រុករងដែលទើបឡើងថ្មី បានឡើងធ្វើការផ្តេជ្ញាចិត្តចំពោះមុខលោកអភិបាលស្រុក និងមន្ត្រីចូលរួម លោកនឹងអនុវត្តអោយបានត្រឹមត្រូវតាមតួនាទីនិងភារកិច្ចដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃប្រគល់អោយ។
បន្តលោក ស៊ិ ប៊ុនស៊ីន បានចូលរួមមានមតិសំណេះសំណាលផ្តាំផ្ញើដល់មន្ត្រីដែលទើបតែចូលកាន់មុខតំណែងថ្មីអោយខិតខំប្រឹងប្រែងអនុវត្តភារកិច្ចដែលរដ្ឋាភិបាល និងក្រសួងមហាផ្ទៃប្រគល់អោយ។ លោកក៏បានកោដសសើរនិងវាយតម្លៃខ្ពស់ចំពោះរាល់ការអនុវត្តភារកិច្ចកន្លងមកទាំងកងកម្លាំងប្រដាប់អាវុធ ទាំងរដ្ឋបាលសាលាស្រុកទាំងអាជ្ញាធរឃុំដែលបានសាមគ្គីគ្នាក្នុងការកសាងអភិវឌ្ឍន៍ស្រុកអោយបានរីកចំរើនគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។
សមិទ្ធផលដែលស្រុកសំរេចបានកន្លងមកនេះជាគុណប្រយោជន៍ដ៏ឧត្តុងឧត្តមព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋភិបាលក្នុងបរិបទកំណែរទម្រង់វិមជ្ឈការ និង វិសហមជ្ឈការរាជរដ្ឋភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើនគួជាទីមោទនភាពលោកបន្ថែមទៀតថា ពិធីប្រកាសចូលកាន់មុខតំណែងពេលនេះវាជាបែបបទនិតិវិធីដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាលសំដៅធ្វើយ៉ាងណាអោយការគ្រប់គ្រងដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងតម្រូវការសមូលដ្ឋាន។
លោកក៏បានគ្រឿនរំលឹកដល់រដ្ឋបាលសាលាស្រុកនិងអាជ្ញាធរឃុំត្រូវបន្តដោះស្រាយអោយមានប្រសិទ្ធភាពខ្ពស់រាល់បញ្ហាប្រឈម និងបញ្ហាសេសសល់ទាំងឡាយដែលស្រុកយើងកំពុងជួបប្រទះ។ លោកបានផ្តាំផ្ញើរដល់អភិបាលរងនិងនាយកសាលាស្រុកដែលទើបឡើងថ្មីត្រូវបង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុងលើមូលដ្ឋានច្បាប់ និងគោលការណ៍អភិបាលកិច្ចល្អក្នុងជួរកណ្តាលអភិបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ដើម្បីបន្តនិរន្តភាពការងារក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អក្នុងសង្គមអោយបានល្អប្រសើរជំរុញក្នុងការអភិវឌ្ឍស្រុកដែលជាទីមនោរម្យដ្ឋាន វប្បធម៌ដ៏ល្បីល្បាញ ព្រមទាំងគោរពរាល់ការចាត់តាំងនិងដឹកនាំរបស់
ប្រមុខរាជរដ្ឋភិបាល និងក្រសួងមហាផ្ទៃអោយបានត្រឹមត្រូវនិងប្រត្តិបត្តការអោយបានម៉ត់ចត់ទៅលើគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងកម្មិវិធីកំណែរទម្រង់រដ្ឋបាលនៃថ្នាក់ក្រោមជាតិ និងយុទ្ធសាស្ត្រចតុកោណឱ្យបានគង់វង្សនូវរាល់សមិទ្ធផលនានារបស់ស្រុក និងសហការសាមគ្គីឲ្យបានល្អក្នុងភាពជាដៃគូជាមួយវិស័យឯកជនរួមទាំងអង្គការសង្គមស៊ីវិលទាំងអស់ដែលមានទីតាំងនៅក្នុងស្រុកស្វាយលើផ្ទាល់។
លោកបន្តថា៖ ការលើកឡើងនេះមិនទាន់គ្រប់ប្រការទេ នេះគ្រាន់តែគំនិតមួយជ្រុងប៉ុណ្ណោះ អ្វីដែលសំខាន់គឺឆន្ទះការងារ ការទទួលខុសត្រូវខ្ពស់និងមនសិការវិជ្ជាជិវៈស្វ័យបង្កើតសម្ថភាពដោយខ្លួនឯងទៅតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាការណែនាំរបស់គណៈអភិបាលខេត្តផងដែរ។
(ដោយ ព្រំ សុខា និង ឡាន់ សុចិត្រ)



































