រដ្ឋមន្ដ្រីការបរទេសអាមេរិក លោក ចន ឃើរី កាលពីថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ ២០១៤បានថ្លែងថា នៅអំឡុងប៉ុន្មានថ្ងៃ ចុងក្រោយនេះ រុស្ស៊ីបានបង្ហាញឥរិយា បទវិជ្ជមាននៅក្នុងសកម្មភាពកាត់ បន្ថយស្ថានការណ៍តានតឹងនៅក្នុង ប្រទេសអ៊ុយក្រែន ។ លោកក៏បានលើក ឡើងដែរថា
ទីក្រុងវ៉ាស៊ីនតោនអាចលុប ចោលរាល់ការដាក់ទណ្ឌកម្មទៅលើ ប្រទេសរុស្ស៊ី ដោយអាស្រ័យតែទៅលើ លោកពូទីន ដែលងាកមករកដើរលើផ្លូវ ត្រូវតែប៉ុណ្ណោះ ។
ថ្លែងនៅទីក្រុងឡុង ប្រទេសអង់គ្លេស លោកចន ឃើរីបានបញ្ជាក់ថ សហរដ្ឋ អាមេរិក និងសហគមន៍អឺរ៉ុបអាចលុប ចោលទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី តែ ប៉ុន្មានថ្ងៃ ឬប៉ុន្មានសបា្ដហ៍ប៉ុណ្ណោះ ប្រសិនបើប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន ព្រមទទួលយល់ព្រមដើរតាមគន្លងផ្លូវ ត្រូវ វិជ្ជមាន ដើម្បីបន្ថយស្ថានការណ៍ ព្រមទាំងអនុវត្ដតាមកិច្ចព្រមព្រៀង ឈប់បាញ់បញ្ចប់វិបត្ដិអ៊ុយក្រែននោះ ។ លោកឃើរី បានថ្លែងប្រាប់ក្រុមអ្នកយក ព័ត៌មានថា “ទណ្ឌកម្មទាំងអស់នេះអាច លុបចោលទៅវិញក្នុងរយៈពេលប៉ុន្មាន ថ្ងៃ ប៉ុន្មានសបា្ដហ៍ប៉ុណ្ណោះ អាស្រ័យទៅ លើការជ្រើសរើសរបស់លោកប្រធានា ធិបតីពូទីន”។
លោកបន្ដទៀតថា “គោល បំណងដោះស្រាយនៅពេលនេះគឺស្រប ទៅតាមនិយាមអន្ដរជាតិដោយគោរព គ្នាទៅវិញទៅមករវាងប្រទេស នឹងប្រ- ទេស” ក៏ដូចធានាដល់ការគោរពព្រំដែន ដែនអធិបតេយ្យ និងសិទ្ធិផងដែរ ។
នៅឯទីក្រុងវ៉ាស៊ីនតោនឯណោះវិញ អ្នកនាំពាក្យសេតវិមាន លោក Josh Earnest បានថ្លែងថា ប្រធានាធិបតី អាមេរិក លោកបារ៉ាក់ អូបាម៉ា នៅក្នុង សបា្ដហ៍នេះត្រូវគេរំពឹងថា នឹងចុះហត្ថ លេខាលើសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌ កម្មថ្មីបន្ថែមទៀតទៅលើប្រទេសរុស្ស៊ី ដោយសារតែសកម្មភាពរបស់ប្រទេស នេះចំពោះប្រទេសអ៊ុយក្រែន ព្រមទាំង ផ្ដល់អាវុធដល់រដ្ឋាភិបាលទីក្រុងគៀវ ផងដែរ ។
លោកអូបាម៉ា មានសិទ្ធិនៅក្នុងការ សម្រេចចិត្ដថា តើត្រូវដាក់ទណ្ឌកម្ម រុស្ស៊ីបន្ថែមទៀតឬបែបណានីមួយនោះ។ លោក(អូបាម៉ា)បានថ្លែងថា លោកមិន ចង់អនុវត្ដវិធានការថ្មីណាមួយ ដោយ មិនទាន់បានសហការជាមួយដៃគូសហ គមន៍អឺរ៉ុបនោះឡើយ ។
ទីស្ដីការរបស់ប្រធានាធិបតីបារាំង ហ្វ្រាំងស័រ ហូឡង់បានបញ្ជាក់ថា ប្រធា នាធិបតីបារាំង និងលោកស្រីអធិការបតី អាល្លឺម៉ង់ អេងហ្គេឡា ម៉ាក់កែលបាន ជួបពិភាក្សាបួនភាគី តាមរយៈទូរស័ព្ទ ជាមួយប្រធានាធិបតីពូទីន និងជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូសេនកូ កាលពីរសៀលថ្ងៃអង្គារ ។
មេដឹកនាំលោកខាងលិចទាំង២បាន អំពាវនាវឱ្យបន្ដកិច្ចព្រមព្រៀងជាបន្ទាន់ ស្ថិតក្រោមកិច្ចព្រមព្រៀងឈប់បាញ់ ដែលឱ្យឈ្មោះថា Minsh ធ្វើឡើងកាល ពីខែកញ្ញានោះ ។ លោកហូឡង់ និង លោកស្រីម៉ាក់កែល បានបញ្ជាក់ថា “វា មានសារសំខាន់ខ្លាំងណាស់នៅក្នុងការ ឆ្ពោះទៅរកភាពរីកចម្រើន ដោយមិន ត្រូវធ្វើឱ្យខាតពេលច្រើនទៀតទេ ។
លុបចោលការដាក់ទណ្ឌកម្ម?
អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោកស្រី Jen Psaki បាន ថ្លែងថា ការថ្លែងរបស់លោករដ្ឋមន្ដ្រី ការបរទេសខាងលើនេះ មិនខុសទៅនឹង សេចក្ដីប្រកាសរបស់សេតវិមាននោះ ឡើយទៅលើសកម្មភាពដាក់ទណ្ឌកម្មថ្មី បន្ថែមទៀតនោះ ។ លោកស្រីបន្ដថា “រុស្ស៊ីមានជម្រើសមួយ ។ មានជំហាន វិជ្ជមានដែលគេអាចធ្វើបាននោះគឺ អនុវត្ដទៅតាមប្រូតូកូល Minsk” 9