ក្នុងពេលដែលសង្គ្រាមវាយប្រហារ ក្រុមអ៊ិស្លាមបង្កើតរដ្ឋIS របស់សម្ពន្ធ មិត្ដដឹកនាំដោយអាមេរិកកំពុងជួបនូវ ឧបសគ្គជាច្រើនមិនទាន់អាចយកប្រៀប ទៅលើក្រុមនេះ បើទោះលោកខាងលិច វាយប្រហារជាច្រើនលើកតាមដែន អាកាសក៏ដោយ ។ ក្នុងពេលជាមួយគ្នា នេះ ការចាប់
ចំណាប់ខ្មាំងនៅក្នុងប្រទេស អូស្ដ្រាលីបានធ្វើឱ្យការព្រួយបារម្ភកើន ឡើងជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅ ក្នុងប្រទេសដែលបានបញ្ជូនទាហានទៅ វាយប្រហារក្រុមIS ។
ករណីកើតឡើងនៅទីក្រុងស៊ីដនីកន្លង មកបានបង្កការព្រួយបារម្ភពីក្រុមអ៊ិស្លាម IS ផុសចេញពីពលរដ្ឋផ្ទាល់នៅក្នុង ប្រទេសនោះវាយប្រហារគោលដៅ ដែលបានគ្រោងទុក ។ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៦ ខែធ្នូ កម្លាំង ប៉ូលិសស៊ើបអង្កេតក៏បានឃាត់ខ្លួនជន ជាតិឥណ្ឌូនេស៊ី៧រូបដែលប៉ុនប៉ងចាក ចេញពីឥណ្ឌូនេស៊ីទៅកាន់ប្រទេសស៊ីរី ចូលរួមជាមួយក្រុមIS ។ ក្នុងចំណោម មនុស្ស៧នាក់ មានមេខ្លោងជ្រើសរើស ទាហានឱ្យក្រុមIS ម្នាក់ផងដែរ ។ ក្រុម នោះក៏មានគម្រោងដណ្ដើមគ្រប់គ្រង តំបន់ដីមួយចំនួននៅថៃ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ីក្នុងការបង្កើតប្រទេស អ៊ិស្លាមនៅអាស៊ីភាគអាគ្នេយ៍ ។
សារព័ត៌មាន Want China Times បានផ្សព្វផ្សាយថា ក្រុម IS កំពុងពង្រីក ទីតាំងគ្រប់គ្រងទៅដល់ប្រទេសចិន ហើយជ្រើសរើសយុវវ័យឱ្យចូលរួមជា មួយក្រុមនេះតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក និងបណ្ដាញទំនាក់ទំនង ផ្សេងទៀតដែលពេញនិយម ។
នៅក្នុងប្រទេសបារាំងវិញ ប៉ូលិសក៏ បានឃាត់ខ្លួនមនុស្សរាប់សិបនាក់នៅទី ក្រុងតុលលោះ ប៉ារីស នូម៉េនឌី ។ ការ ចាប់ខ្លួនខាងលើក្រោយស្រាវជ្រាវរយៈ ពេលជាច្រើនខែ ហើយអ្នកដែលចាប់ខ្លួន មានចេតនាទៅចូលរួមជាមួយក្រុម IS នៅស៊ីរី ។ អ្នកទាំងនោះមានអាយុចាប់ពី ១៩ឆ្នាំដល់៣៤ឆ្នាំ ។
មន្ដ្រីបារាំងបានប្រកាសឱ្យដឹងថា ពលរដ្ឋបារាំងដែលទៅចូលរួមជាមួយ ក្រុមIS បានកើនឡើង៨០ភាគរយ បើ ប្រៀបធៀបទៅនឹងពេលវេលាមុនការ វាយប្រហារទៅលើក្រុមIS ពីសំណាក់ សម្ពន្ធមិត្ដដឹកនាំដោយអាមេរិក។ ពេល នេះមានពលរដ្ឋបារាំងប្រមាណ១,២ពាន់ នាក់ទៅចូលរួមជាមួយក្រុមនេះ ។
នៅក្នុងពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្ដ្រីអង់គ្លេសលោកដេវីដ កាមរ៉ុន បានព្រួយបារម្ភយ៉ាងខ្លាំងខ្លាច ករណីវាយប្រហារកើតឡើងនៅក្នុង ប្រទេសរបស់ខ្លួនដូចនៅក្នុងប្រទេស អូស្ដ្រាលីអ៊ីចឹងដែរ ។ចំណែកករណីចាប់ចំណាប់ខ្មាំងនៅ ហាងកាហ្វេក្រុងស៊ីដនីបណ្ដាលឱ្យមាន មនុស្ស៣នាក់ស្លាប់ ក្នុងនោះមានចំណាប់ ខ្មាំង២នាក់ និងខ្មាន់កាំភ្លើងចាប់ជំរិត ម្នាក់ផងដែរក្រោយរយៈពេលឡោម ព័ទ្ធ១៦ម៉ោងរបស់សមត្ថកិច្ច ។
សារព័ត៌មានABCបានផ្សព្វផ្សាយ ថា ប៉ូលិសបានសម្រុកចូលរំេដោះ ចំណាប់ខ្មាំងដែលត្រូវខ្មាន់កាំភ្លើងចាប់ ជំរិតនៅវេលាម៉ោង២និង១០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី១៦ ខែធ្នូ ម៉ោង នៅក្នុងតំបន់ ។ ជនរងគ្រោះបាត់បង់ ជីវិត២នាក់ មានម្នាក់ឈ្មោះ តូរីចន សាន់ ដែលជាម្ចាស់គ្រប់គ្រងហាង កាហ្វេ Lindt អាយុ៣៤ឆ្នាំ និងម្នាក់ទៀត ជាមេធាវី នៅទីក្រុងស៊ីដនី ឈ្មោះ កាទ្រី ណា ដូសាន់ អាយុ៣៨ឆ្នាំ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់ ហាងកាហ្វេឈ្មោះចនសាន់ ព្យាយាម ដណ្ដើមកាំភ្លើងពីដៃជនចាប់ជំរិតមិន បានសម្រេចក៏ត្រូវខ្មាន់កាំភ្លើងបាញ់ សម្លាប់ ។ ប៉ុន្ដែមន្ដ្រីទទួលខុសត្រូវមិន ទាន់អាចសន្និដ្ឋានបានថា ជនរងគ្រោះពីរ នាក់ស្លាប់ដោយសារតែខ្មាន់កាំភ្លើង បាញ់សម្លាប់ ឬក៏ស្លាប់ពេលប៉ះទង្គិចគ្នា រវាងប៉ូលិស នឹងខ្មាន់កាំភ្លើងពេលរំដោះ ចំណាប់ខ្មាំងនោះឡើយ ។