បាញ់ប្រហារ​នៅ​សាលារៀន​ក្នុង ប្រទេស​ប៉ា​គី​ស្ថាន​ស្លាប់​របួស​ជិត​៣០០​នាក់​

0

​ការបាញ់ប្រហារ​យ៉ាង​សាហាវ​ព្រៃ ផ្សៃ​មួយ​ទៅលើ​សាលារៀន​ដែល​គ្រប់ គ្រង​ដោយ​កម្លាំងយោធា​នៅ​ទីក្រុង​ប៉ា​សាវា ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃទី​ទី​១៦​ធ្នូ សម្លាប់​មនុស្ស​១៤១​នាក់​និង​១២៥​នាក់ រងរបួស​ជា​ទម្ងន់ ភាគច្រើន​ជា​សិស្ស​។ ក្នុងការ​បាញ់ប្រហារ​រ​បស់​ក្រុម​តា​លី​បង់​ធ្វើឱ្យ​សិស្ស​ទាំងអស់​

ស្លាប់​និង​រងរបួស ក្នុង​ហេតុការណ៍​នោះ​មាន​សិស្ស​២​នាក់ បន្លំ​ខ្លួន​ជា​ស្លាប់​គេច​ផុតពី​ខ្សែ​ភ្នែក​ខ្មាន់ កាំភ្លើង​តា​លី​បង់ ។download (3)
​រយៈពេល​៨​ម៉ោង​ក្រោយ​ការបាញ់ ប្រហារ​ទៅលើ​សាលារៀន​កម្លាំង​ទាហាន ប៉ា​គី​ស្ថាន​ប្រកា​សថាបាន​បាញ់សម្លាប់ ខ្មាន់កាំភ្លើង​តា​លី​បង់​ទាំង​៩​នាក់ ។ សិស្ស អាយុ​១៦​ឆ្នាំឈ្មោះ​សារ៉ូ​ខាន់ រងរបួស​ព្យា បាល​នៅក្នុង​មន្ទីរពេទ្យ​បាន​រៀបរាប់​ពី ពេលវេលា​យ៉ាង​រន្ធត់​ពេល​ខ្មាន់កាំភ្លើង តា​លី​បង់បាញ់​ប្រហារ​នៅពេលនោះ​មាន សំឡេង​នរណាម្នាក់​បាន​ស្រែក​ឱ្យ​សិស្ស ទាំងអស់​រត់​ពួន​ក្រោយ​តុ ។ ភ្លាមៗ​នោះ ខ្មាន់កាំភ្លើង​សម្រុកចូល​ក្នុង​សាលារៀន ហើយ​ស្រែក​ខ្លាំងៗ​ថា ព្រះអាទិទេព​ដ៏ អស្ចារ្យ​រួច​បាញ់ប្រហារ​តែម្ដង ។ ខ្មាន់ កាំភ្លើង​ម្នាក់​បាន​ស្រែកថា មាន​សិស្ស ជាច្រើន​ពួន​នៅក្រោម​តុ​ទៅ​ចាប់​ពួកវា ទាំងអស់ ។

សារ៉ូ​ខាន់​បាន​រៀបរាប់​ទៀត ថា នៅពេលដែល​ប្អូន​ពួន​នៅក្រោម​តុ ក៏បាន​មើលឃើញ​ជើង​ខ្មាន់កាំភ្លើង​ដើរ មក​សំដៅ​រក​សិស្ស​ដែល​ពួន ។ ពេល នោះ​ខាន់​មានការ​ឈឺចាប់​យ៉ាងខ្លាំង​ពេល ខ្មាន់កាំភ្លើង​បាញ់​បំបាក់​ជើង​ទាំង​២ ។ ខាន់​បាញ់​ទាញយក​ក្រវាត់ក​សម្រាប់ សិស្ស​យកមក​ខាំ​នៅក្នុង​មាត់​ដើម្បី​កុំឱ្យ​ឮសូរ​សំឡេង​ស្រែក​នៃ​ការឈឺចាប់ ។ ខ្មាន់កាំភ្លើង​រូបនោះ​ក៏បាន​បន្ដ​ទៅរក សិ​ស្សិដ​ទៃទៀត​ហើយ​បាញ់រះ​ទៅលើ សិស្ស​ទាំងនោះ​ដោយ​ព្រៃផ្សៃ​បំផុត ។ ពេលនោះ​ខាន់​បាន​បិទ​ភ្នែក​បន្លំ​ធ្វើជា ស្លាប់​ដោយ​ខ្លាច​ខ្មាន់កាំភ្លើង​រូបនោះ ងាក​មក​បាញ់​ទៅលើ​ប្អូន​បន្ដទៀត ។ នៅ ពេលនោះ​ខ្មាន់កាំភ្លើង​ក៏​ងាក​មកកាន់ កន្លែង​ខាន់​លាក់ខ្លួន ប៉ុន្ដែ​ដោយ​នឹកស្មាន តែ​ស្លាប់​ហើយក៏​បាញ់​ថែមទៀត ។
​ដោយ​ករណី​សិស្ស​ឈ្មោះ​ខាន់​ខាងលើ ក៏មាន​សិស្ស​ម្នាក់ទៀត​ឈ្មោះ​ហាំ​មេ​ត អា​មេ​ត ក៏​រួច​ផុតពី​ក្ដី​ស្លាប់​ខណៈដែល អ្នកគ្រូ​និង​មិ​ត្ដ​ភក្ដិ​រួម​ថ្នាក់​ទាំងអស់​បាន ស្លាប់​ដោយ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ ។ ហាំ​មេ​ត​បាន​រៀបរាប់​ឱ្យដឹងថា “​ប្អូន​កំពុង លេង​ជាមួយ​មិ​ត្ដ​ភក្ដិ​ក៏​ស្រាប់តែ​ឮសូរ ស្នូរ​កាំភ្លើង​បន្ដបន្ទាប់ ប្អូន​ក៏​រត់​ពួន​នៅ ក្រោម​តុ ចំណែក​អ្នកគ្រូ​ក៏​ព្យាយាម ខ្ទាស់​គន្លឹះទ្វារ​ប៉ុន្ដែ​ខ្មាន់កាំភ្លើង​បាន​ធាក់ កម្ទេច​ទ្វារ​ហើយ​ចូលមក​បាញ់សម្លាប់ ទាំងអស់​នៅសល់តែ​រូប​ប្អូន​ម្នាក់​ប៉ុណ្ណោះ ដោយ​ខ្មាន់កាំភ្លើង​ស្មាន​ហាំ​មេ​ត​បាន ស្លាប់​ទៅហើយ​ក្រោយ​ត្រូវ​ពួកគេ​បាញ់ ចំ​មួយ​គ្រាប់​”​។
​ក្រុម Tehreek-e- Taliban នៅ​ប៉ា គី​ស្ថាន​បានចេញ​មុខ​ទទួលស្គាល់​សកម្ម ភាព​បាញ់ប្រហារ​ខាងលើ​ជា​របស់ខ្លួន​។ ទាំងនោះ​ជាការ​សង់សឹក​ទៅនឹង​កម្លាំង ទាហាន​ប៉ា​គី​ស្ថាន​ដែល​បាញ់ប្រហារ​ទៅ លើ​ក្រុម​តា​លី​បង់ ។​មន្ដ្រី​សន្ដិសុខ​ប៉ា​គី​ស្ថាន​បានបញ្ជាក់ ថា នៅពេល​ដែលមាន​ការបា​ញ់​ប្រហារ កើតឡើង​មាន​សិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជា​បុគ្គលិក​រាប់រយ​នាក់​មាន​វត្ដ មាននៅ​ទីនោះ​។​ក្នុងពេល​ជាមួយគ្នានេះ​នាយក​រដ្ឋ មន្ដ្រី​ប៉ា​គី​ស្ថាន​ណា​វ៉ាស់​សារី​ហ្វ បាន​ស្បថ ថា​នឹង​សងសឹក​ដល់​គ្រប់​ដំណក់ឈាម កុមារ​នៅក្នុង​សាលា​ដែល​ក្រុម​តា​លី​បង់ បាញ់ប្រហារ​សម្លាប់​សិស្ស​១៣២​នាក់ និង​លោកគ្រូ អ្នកគ្រូ​៩​នាក់ ។​
​ពលរដ្ឋ​នៅ​ទូទាំងប្រទេស​ប៉ា​គី​ស្ថាន គ្របដណ្ដប់​ដោយ​ការឈឺចាប់​ខ្សឹប​ខ្សួល នៅពេល​ដែលមាន​ជនរងគ្រោះ​ដល់​ទៅ ១៤១​នាក់​ស្លាប់​ក្នុង​មួយ​ប៉​ព្រឹក​ភ្នែក​ភាគ ច្រើន​ជា​កុមារ ។ នៅពេលនេះ​ជន​រង គ្រោះ​ក៏បាន​ចាប់ផ្ដើម​យកទៅ​បញ្ចុះ​បូជា អ្នក​ដែល​ជូន​ដំណើរ​សព​ខ្សឹប​ខ្សួល​មិន អាច​និយាយ​អ្វី​បានឡើយ ។ ក្នុង​ពេលនេះ ដែល​សាច់ញាតិ​សិស្ស​១២៥​នាក់​ដែល សង្គ្រោះ​បន្ទាប់​សម្រាក​ព្យាបាល​នៅក្នុង មន្ទីរពេទ្យ​កំពុង​រង់ចាំ​ដំណឹង​លទ្ធផល ដោយ​សិស្ស​រងរបួស​ទាំងអស់​មាន​សភាព ធ្ងន់ធ្ងរ ។
​កម្លាំង​ទាហាន​ប៉ា​គី​ស្ថាន​ក៏បាន​ចាប់ ផ្ដើម​វាយប្រហារ​តប់ត​ទៅលើ​ទីតាំង ក្រុម​តា​លី​បង់​ដោយ​វាយប្រហារ​១០​លើក តាម​ដែនអាកាស​ចូលទៅ​កាន់​តំបន់ ខាយ​ប័​រ និង​តំបន់​ផ្សេងៗ​ទៀត​ជាច្រើន​។ ការបាញ់ប្រហារ​ទៅលើ​សាលារៀន​របស់ ក្រុម​តា​លី​បង់​ធ្វើឱ្យ​រដ្ឋាភិបាល​ប៉ា​គី​ស្ក​សន​អស់​ការអត់ធ្មត់​ហើយនឹង​បើក​យុទ្ធនា ការ​ជា​ទ្រង់ទ្រាយ​ធំ​កំចាត់​ក្រុម​នេះ​ចេញ ឱ្យ​អស់ពី​ប្រទេស​ប៉ា​គី​ស្ថាន ។​
​សហគមន៍​អន្ដរជាតិ​បាន​ថ្កោលទោស យ៉ាងខ្លាំង​ដល់​ទង្វើ​ព្រៃផ្សៃ​របស់​ក្រុម តា​លី​បង់ ។ អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ​បាន​គី​មូ​ន​បានចាត់ទុក ការវាយប្រហារ​នោះ​ថា ជា​សកម្មភាព ថោកទាប​ពេល​វាយប្រហារ​ទៅលើ​កុមារ ពេល​កំពុងតែ​សិក្សា​ដោយ​គ្មានអ្វី​ការពារ ខ្លួន គ្មាន​ការប្រុងប្រយ័ត្ន ។ ទាំង នោះ​មិន មែន​ជា​សកម្មភាព​របស់​មនុស្ស​សោះ ឡើយ ។
​លោក​បាន​គី​មូ​ន​បានបញ្ជាក់​ទៀតថា “​គ្មានអ្វី​ដែល​អាច​ប្រៀបធៀប​បាន​ទៅនឹង អំពើ​ព្រៃផ្សៃ​ទាំងនោះ​ហើយក៏​គ្មានអ្វី​មក លុបលាង​ឱ្យ​បាត់បង់​កំហឹង​របស់​មហា ជន​បានឡើយ​ពេលដែល​ធ្វើ​ព្រៃផ្សៃ​ទៅ លើ​កុមារ​ក្នុង​វ័យ​សិក្សា​”​។
​ក្នុងពេលនោះ​ឧត្ដមស្នងការ​អង្គការ សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​សកម្ម ភាព​វាយប្រហារ​ខាងលើ​ផងដែរ ។
​មេដឹកនាំ​ប្រទេស​ជាច្រើន​នៅ​ជុំវិញ ពិភពលោក​បាន​ថ្កោលទោស​យ៉ាងខ្លាំង ដល់​សកម្មភាព​បាញ់ប្រហា​រ​ខាងលើ ។ ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក​អូ​បា​ម៉ា បានចាត់ទុក​សកម្មភាព​នោះ​ជា​អំពើ ថោកទាប​ដែល​វាយប្រហារ​ទៅលើ សិស្ស ។ អាមេរិក​ប្រកាសថា​នឹង​កៀក ស្មា​ជាមួយនឹង​ពលរដ្ឋ​ប៉ា​គី​ស្ថាន​កំចាត់ ក្រុម​ភេរវកម្ម​តា​លី​បង់​នាំមក​នូវ​សុខ សន្ដិភាព​ដល់​ប៉ា​គី​ស្ថាន ។​
​នាយករដ្ឋមន្ដ្រី​ឥណ្ឌា​ណា​រ៉េ​ន​ត្រា​មូ​ឌី ក៏បាន​ថ្កោលទោស​ដូចគ្នា​ដែល​បាញ់ ប្រហារ​ទៅលើ​មនុស្ស​មិនដឹង​អី​ស្ថិតនៅ ក្នុង​វ័យ​កំពុង​សិក្សា ។ ប្រធានាធិបតី បារាំង​ហ្វ្រ​ង់​សូ​ហូ​លែ​ន ក៏បាន​ប្ដេជ្ញា​ជួយ ដល់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​កំចាត់​ក្រុម តា​លី​បង់​កុំ​មានរឿង​ដូចនេះ​នៅពេល អនាគត ។
​ម្ចាស់​ពានរង្វាន់​ណូបែល​សន្ដិភាព ឆ្នាំ​២០១៤​នាង​ម៉ា​ឡា​ឡា បានបង្ហាញ​ញ ការឈឺចាប់​បំផុត​ចំពោះ​ទង្វើ​ព្រៃផ្សៃ​នៅ លើ​ដែនដី​ស្រុក​កំ​ណើ​របស់​នាង ។ នាង ម៉ា​ឡា​ឡា ក៏​ធ្លាប់ជា​ជនរងគ្រោះ​ដោយ ការបាញ់ប្រហារ​របស់​ក្រុម​តា​លី​បង់ នៅពេលដែល​នាង​ជិះ​រថយន្ដក្រុង​ទៅ កាន់​សាលារៀន ហើយក៏​ជា​យុវ​សិស្ស ឈានមុខ​ក្នុង​ការជំរុញ​កុមារ​ដទៃទៀត ទទួលបាន​ការអប់រំ​ពេញលេញ ។​download (4)
​ពាក់ព័ន្ធ​នឹង​ករណី​បាញ់ប្រហារ​នេះ ក្រុម​តា​លី​បង់​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា នី​ស្ថាន​ក៏បាន​ថ្កោលទោស​ដល់​ការបាញ់ ប្រហារ​របស់​ក្រុម​តា​លី​បង់​នៅក្នុង​ប្រទេស ប៉ា​គី​ស្ថាន​បាន​បញ្ជាក់ថា កន្លងមក ក្រុម​តា​លី​បង់​មិនដែល​សម្លាប់​មនុស្ស ដែល​គ្មាន​ទោ​សកំ​ហុង ពិសេស​គឺ​កុមារ ស្ថិតក្នុង​វ័យ​កំពុង​សិក្សា ។ ក្រុម​តា​លី បង់​នៅ​ប៉ា​គី​ស្ថាន​ធ្វើ​សកម្មភាព​ដាច់ ដោយឡែក​ពី​ក្រុម​តា​លី​បង់​នៅ​អា​ហ្វ​ហ្គា នី​ស្ថាន ប៉ុន្ដែ​ក្រុម​ទាំង​២​មាន​គោលដៅ ដូចគ្នា គឺ​ផ្ដួលរំលំ​រដ្ឋាភិបាល​និង​បង្កើត ទៅជា​ប្រទេស​អ៊‌ិ​ស្លាម​ពេញលេញ​មួយ​9