ជប៉ុន និងកូរ៉េខាងត្បូងបានរៀបចំ ជំនួបពិភាក្សាគ្នាថ្នាក់រដ្ឋមន្ដ្រីការពារ ជាតិដែលរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៤ ពិភាក្សាពីបញ្ហាសំខាន់ៗនៅក្នុង ទំនាក់ទំនងប្រទេសទាំងពីរ ពិសេសគឺ វិវាទដែនអធិបតេយ្យ ប្រជុំកោះដុកដូ ឬ ហៅថា តាកែសស៊ីម៉ា ។
សារព័ត៌មានកូរ៉េខាងត្បូងបានដក ស្រង់សម្ដីមន្ដ្រីការពារជាតិប្រទេសនេះ បញ្ជាក់ថា រដ្ឋលេខាធិការក្រសួងការ ពារជាតិកូរ៉េខាងត្បូង លោក Baek Seung-joo និងសមភាគីជប៉ុន លោក Hideshi Tokuchi ពិភាក្សាពីបញ្ហា ដែលភាគីទាំងពីរបានយកចិត្ដទុកដាក់ ក្នុងនោះមានស្ថានភាពនៅកូរ៉េខាងជើង និងវិបត្ដិដែនកោះក្នុងប្រទេសទាំងពីរ ។
កោះដុកដូ ស្ថិតនៅដែនសមុទ្រជប៉ុន ប៉ុន្ដែគ្រប់គ្រងដោយកូរ៉េខាងត្បូង ។ វិវាទពាក់ព័ន្ធប្រវត្ដិសាស្ដ្របានធ្វើឱ្យ ទំនាក់ទំនងជប៉ុន និងកូរ៉េខាងត្បូងសោះ ក្រកោះនឹងគ្នារយៈពេលកន្លងមក ។
រដ្ឋាភិបាលទីក្រុងសេអ៊ូលបានធ្វើសម យុទ្ធជាច្រើនលើកក្នុងការទប់ស្កាត់វាយ ប្រហារឈ្លានពានកោះដុកដូកាលពីខែ វិច្ឆិកាកន្លងមក បើទោះបីមានការ ប្រឆាំងជំទាស់ពីជប៉ុនក៏ដោយ ។
ទាហាន កូរ៉េខាងត្បូងមានទាហានជើងទឹក ជើង គោក ជើងអាកាស រួមទាំងនាវាចម្បាំង ជាច្រើនបានចូលរួមក្នុងសកម្មភាពធ្វើ សមយុទ្ធនាពេលនោះ ដែលជាសញ្ញា មួយបង្កការព្រួយបារម្ភយ៉ាងខ្លាំងខ្លាច វិវាទប្រទេសទាំងពីរកាន់តែកើនឡើង ខ្ពស់ 9