លោក Jeb Bush ប្រកាសថា នឹង បង្កើតគណៈកម្មាធិការនយោបាយនៅខែ មករា ឆ្នាំ២០១៥ ។ លោក Jeb Bush កូនប្រុសអតីតប្រធានាធិបតីអាមេរិក George H.W. Bush និងជាប្អូនប្រុស អតីតប្រធានាធិបតី W. Bush ចង់ស្វែង រកការគាំទ្រដើម្បីប្រកួតប្រជែងតំណែង ប្រធានាធិបតីក្នុងការ
បោះឆ្នោតឆ្នាំ ២០១៦ ។ ជាមួយនឹងការប្រកាសខាងលើ លោកJeb Bush ក្លាយទៅជាបេក្ខភាព ដែលលេចធ្លោមួយរបស់គណបក្ស សាធារណរដ្ឋក្នុងការប្រកួតប្រជែង តំណែងប្រធានាធិបតី ។
កាលពីការបោះឆ្នោតឆ្នាំ២០១២ កន្លងមក លោក Jeb Bush ក៏ទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីគណបក្សសាធារណ រដ្ឋ ប៉ុន្ដែលោកបានបោះបង់នៅនាទីចុង ក្រោយ ទុកឱ្យបេក្ខភាព មឺត រ៉ូមនី ប្រកួតប្រជែងជាមួយប្រធានាធិបតី អូបាម៉ា ។ នៅពេលនោះ លោកមឺត រ៉ូម នី បរាជ័យចំពោះប្រធានាធិបតីអូបាម៉ា។ លោកJeb Bush ប្រកាសថា នឹងបង្កើត គណៈកម្មាធិការនយោបាយនៅខែមករា ឆ្នាំ២០១៥ដើម្បីប្រកួតប្រជែង ឆ្នាំ២០១៦ ។
កាលពីថ្ងៃទី២ ខែតុលា ប្រធានាធិ បតី George W. Bush បានប្រកាសថា ប្អូនប្រុសរបស់លោកមានគម្រោងចូល រួមប្រកួតប្រជែងបោះឆ្នោតនៅឆ្នាំ ២០១៦ ។ លោក George W. Bush បញ្ជាក់ថា ប្អូនប្រុសរបស់លោក ជា បុគ្គលមានការម៉ត់ចត់ អត់ធ្មត់នឹងការ ងារ ។
ចាប់តាំងពីអតីតប្រធានាធិបតី George W. Bush បញ្ជប់អាណត្ដិនៅ ឆ្នាំ២០០៩ ប្អូនប្រុសរបស់លោកក៏មាន គម្រោងចូលរួមប្រកួតប្រជែងផងដែរ ប៉ុន្ដែពេលនោះនៅស្ទាក់ស្ទើរនៅឡើយ។
ក្រុមអ្នកវិភាគជឿជាក់ថា ប្រសិនបើ លោក Jeb Bush ក្លាយជាបេក្ខភាព មកពីគណបក្សសាធារណរដ្ឋប្រកួត ប្រជែងជាមួយបេក្ខភាពមកពីគណបក្ស ប្រជាធិបតេយ្យដែលលោកស្រីហ៊ីលឡារី គ្លីនតុន អាចនឹងឈរឈ្មោះក្នុងការបោះ ឆ្នោតក្នុងឆ្នាំ២០១៦ 9