គ្រាប់បែកបង្កៃក្នុងរថយន្ដពីរគ្រឿង ផ្សេងគ្នាបានផ្ទុះនៅមជ្ឈមណ្ឌលទីក្រុង យេមែនកាលពីថ្ងៃទី១៦ ខែធ្នូ សម្លាប់ មនុស្ស២៥នាក់ ក្នុងនោះមានសិស្ស១៥ នាក់នៅលើរថយន្ដក្រុង ។ ក្រុមឧទ្ទាមអ៊ិស្លាមនិកាយស៊ីអ៊ីដបាន ទម្លាក់កំហុសទៅឱ្យក្រុមអាល់កៃដាជា អ្នកប្រព្រឹត្ដ ។ សកម្មភាព
វាយប្រហារ ខាងលើដោយក្រុមនេះចាត់ទុកថាអាល់ កៃដាចង់សម្លាប់មេដឹកនាំក្រុមនិកាយ ស៊ីអ៊ីដ តែមិនបានសម្រេច ។
ក្រុមភេរវករវាយប្រហារទៅលើទីតាំង យាមនៅមុខផ្ទះមេដឹកនាំអាប់ឌុលឡោះ ដែលជាមេដឹកនាំក្រុមនិកាយស៊ីអ៊ីដ ប៉ុន្ដែគ្រាប់បែកបង្កៃក្នុងរថយន្ដបានផ្ទុះ ពេលរថយន្ដក្រុងដឹកសិស្សសាលាបើក ឆ្លងកាត់ធ្វើឱ្យយឺតពេលវេលាបណ្ដាលឱ្យ សិស្សស្រី១៥នាក់បាត់បង់ជីវិត ។
គ្រាប់បែកមួយគ្រាប់ទៀតក៏បានផ្ទុះ ឡើងនៅខេត្ដរ៉ាដា ។
មន្ដ្រីយេមែនបាន ប្រកាសឱ្យដឹងថា មានមនុស្ស១០នាក់ ស្លាប់ រួមមានក្រុមអ៊ិស្លាម Houthi និង ពលរដ្ឋស្លូតត្រង់ ។ តំបន់នេះស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់អាល់កៃដា ។ តំបន់ Houthi ក្លាយទៅជាទីតាំងក្ដៅ គគុកក្នុងការវាយប្រហាររវាងក្រុម អាល់កៃដា នឹងទាហានរដ្ឋាភិបាល ។
រដ្ឋាភិបាលយេមែនគ្រប់គ្រងដោយ ទន់ខ្សោយធ្វើឱ្យមានការប្រកាន់ជាតិ សាសន៍ សង្គ្រាមកើតឡើងនៅក្នុង ប្រទេសនេះ ។ កាលពីខែកញ្ញាកន្លងមក ក្រុមឧទ្ទាមបានដណ្ដើមគ្រប់គ្រងទីក្រុង សាណា និងតំបន់ជាច្រើនផ្សេងទៀត ប៉ុន្ដែរដ្ឋាភិបាលនៅតែមិនទាន់អាច ស្វែងរកដំណោះស្រាយ 9