ឯកឧត្តម​ហង្ស​ថុល​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ចុះជួយ​ច្រូតស្រូវ​អោយ​ប្រជា​ពល​រដ្ន​ក្នុងស្រុក​ស្ទោង​

0

​កំពង់ធំ​=​កងកំលាំង​រាជ​អាវុធហត្ថ​ខេត្តកំពង់ធំ​ជួយ​ច្រូតស្រូវ​ជូន​ប្រជា​ពល​រដ្ន នៅក្នុង​ស្រុក​ស្ទោង​ការ​ចុះជួយ​ច្រូតស្រូវ​នេះ ដឹកនាំ​ដោយ ឯកឧត្តម​ហង្ស​ថុល​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្ត មេ​បញ្ចា​ការ មេ​បញ្ចា​ការរង ព្រមទាំង​លោក​ឃុន​ប៊ុន​ហ៊ូរ​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង និង​មន្ដ្រី​ក្រោម​ឪ​វ៉ាទ​ចុះជួយ​ច្រូតស្រូវ ជូន​ប្រជា​ពល​រដ្ន​ក្រីក្រ នៅក្នុង​ភូមិ សរ​ល្ងាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០១៤​។​Image27
ឯកឧត្តម ហង្ស​ថុល​បាន​មានប្រសាសន៍ថា កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ អនុវត្តន៍ តាម​ការណែនាំ​របស់លោក​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​គឺ​ក្រៅពីរ​ការបំពេញភារកិច្ច​ស្នូល​ក្នុង​កិច្ចការពារ​សន្តិសុខ ការកសាង​ជំរក​ស្នាក់នៅ​ដល់​កងកំលាំង​ក្រោម​ឪ​វ៉ាទ ក្នុងនោះ​ក៏មាន​កិច្ចការ​មួយចំនួន​ដែល​យើង​ត្រូវបំពេញ គឺ​ជួយ​ដល់​ប្រជា​ពល​រដ្ន កន្លងទៅនេះ​យើង​បាន​ជួយ​កសាង​ផ្ទះ​ជូន​ប្រជា​ពល​រដ្ន​ដែល​ជួបប្រទះ​ការលំបាក ហើយ​ឥឡូវនេះ​យើង​បាន​បន្ដ​ជួយ​Image28ច្រូតស្រូវ​ប្រជា​ពល​រដ្ន​ក្នុង​រដូវ​ច្រូត​កាត​បោក​បែន ចំពោះ​ប្រជា​ពល​រដ្ន​ទីទាល់​ក្រីក្រ​ដែល​ជួប​ការលំបាក​ខ្វះខាត​កំលាំង​ពលកម្ម ទើប​ថ្ងៃនេះ​កំលាំង​កងរាជអាវុធហត្ថ ៦៥​នាក់​បាន​មកជួយ​ច្រូតស្រូវ​នៅ​ភូមិ សរ​ល្ងាច ឃុំ​កំពង់​ចិន​ជើង ក្នុង​គោលការណ៍​គឺ​ច្រូត​អោយ​រួច​ថ្ងៃនេះ និង​បន្ត ជួយ​ជួសជុល សាលារៀន​ដែល​បាន​លិច​ទឹកជំនន់​នៅក្នុង​ភូមិ​ចំណា​ក្រោម ដែល​របើករបាញ​ខូចខាត​អស់ សិស្ស​មិនបាន​ចូលរៀន​សូត្រ បន្ទាប់ពី​ច្រូត​រួច​និង​បន្ដ​ជួសជុល​សាលារៀន​៦​បន្ទប់ ដើម្បីអោយ​សិស្ស​បាន​ចូលរៀន​វិញ​។​Image26
បងស្រី​និង​បងប្រុស​ដែលជា​ម្ចាស់​ស្រែ​ឈ្មោះ ធី យ៉ា​រី និង សែត​សេង បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ហង្ស​ថុល​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្ត​និង​កងកំលាំង​ក្រោម​ឪ​វ៉ាទ​ទាំងអស់​ដែល​បាន​ជួយ​ច្រូតស្រូវ​បាន​ទាន់ពេលវេលា ដោយ​ខ្ញុំ​ពុំមាន​លទ្ធភាព ពុំមាន​លុយ​សំរាប់​ជួល​កំលាំង​ច្រូត នេះ​ជា​សណ្ដាន​ចិត្ត​ដ៏​ល្អ​ប្រពៃ​ដែល​បាន​ជួយ​ច្រូតស្រូវ​ខ្ញុំ ៗ​សុំ​ជូនពរ​អោយ​ឯកឧត្តម និង​កងកំលាំង​ទាំងអស់​ជួបប្រទះ​និង​សំណាងល្អ​បំពេញភារកិច្ច​ទទួលបាន​ជោគជ័យ គ្រប់ពេលវេលា ៕ប៊ុនរិទ្ធីImage35

Image30