​​ឯកឧត្តម គង់ វិមាន ចុះ​ត្រួតពិនិត្យ​រោងចក្រ​អគ្គិសនី​ប្រើ​ថាមពល​ដោយ​អង្កាម​គ្រង់​និង​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ពេលនេះ​

0

កំពង់ធំៈ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ស្រុក​ស្ទោង និង​ការប្រើប្រាស់​ថាមពល​អគ្គិសនី នៅក្នុង​ស្រុក អាជ្ញាធរខេត្ត​បានគិត​គូរ​ពី​ជីវភាព និង​កា​រស់នៅ​ប្រចាំថ្ងៃ​ក៏ដូចជា​ការកាត់បន្ថយ​ភាពក្រីក្ររ ទើប​អជ្ញាធរ​ខេត្តកំពង់ធំ ដែលមាន​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្ត បាន​គៀងគរ​រក​ដៃគូរ​អភិវឌ្ឍន៍ ក៏ដូចជា​ការស្ថាបនា​កា​រ​រីកចំរើន​ជូន ប្រជាពលរដ្ឋ ។​Image12
​ជាពិសេស​នោះអាជ្ញាធរ​ខេត្តកំពង់ធំ ក៏ដូចជា​រដ្ឋបាល​ស្រុក​ស្ទោង បាន​យកដៃ​គូរ​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ស្លាក់​ក្រាញ់ ឃុំ​ស​ព្រោ​ជ ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​មាន​កំលាំង វ៉ា​ត់​ស្តង់ដា​អាច​បំរើ​ថាមពលអគ្គីសនី​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្ទោង ចំណែក​រោងចក្រ​អគ្គីសនី​នេះ បាន​ប្រើប្រាស់​ថាមពល​ចេញពី​ការដុត​អង្កាម ឈ្មោះ​ក្រុមហ៊ុន សូ​ម៉ា ជា​វត្ថុ​ច្នៃប្រឌិត​ដែល​នៅ​សេសសល់​ពី​ធម្មជាតិ ត្រូវបាន​កែច្នៃ​អគ្គិសនី រីឯ​កាកសំណល់​ដែល​នៅ​សេសសល់​ពី​អង្កាម​ក៏មាន ក្រុមហ៊ុន​មួយចំនួន​ទទួល​ទិញយក​ទៅធ្វើជា​ជី និង​ខ្យូ​ង ដែលមាន​ប្រសិទ្ធិ​ភាពល្អ​។​Image13
​ជាក់ស្តែង​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ ព្រមទាំង​មន្ទីរ​ពាក់​ព័​ន្ឋ បាន​អ​ញ្ចើ​ញ​ចុះទៅ​ត្រួតពិនិត្យ រោងចក្រ​ដែល​បាន​កសាង​មួយ​១០០​ភាគរយ និង​ត​បណ្តាញ​ភ្ជាប់​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ ២០១៤​នេះ​ជា​លើក ដំបូងបង្អស់​ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់ និង​ផ្គត់ផ្គង់​ថាមពល​រដ្ឋ​នៅក្នុង​ស្រុក​ស្ទោង ដោយយោង​ទៅតាម​ការចុះ​កិច្ចព្រមព្រៀង​រវាង​អាជ្ញាធរ​អគ្គិសនី និង​អាជ្ញាធរ​ខេត្តកំពង់ធំ តម្រូវ​ម្ចាស់​សេវាករ យក​ថ្លៃ​អគ្គីសនី ក្នុង​មួយ គីឡូវ៉ាត់ ១៦០០​រៀល​សម្រាប់​ខែ​១២​ឆ្នាំ ២០១៤ និង​ចាប់ផ្តើម​នូវ​តំលៃ​១៥០០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត ចាប់ពី ថ្ងៃទី​១ ខែ មករា ឆ្នាំ ២០១៥​នេះ​តទៅ ក្នុងនោះដែរ​ឯកឧត្តម បាន​សហការ​ជាមួយនឹង​រដ្ឋបាល​ស្រុក​ស្ទោង ជម្រុញ​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​យ​ត​បណ្តាញ ទៅតាម​បណ្តា​ឃុំ​មួយចំនួន​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ថ្នល់ជាតិ ។​Image14
​ចំណែក​ឃុំ​មួយចំនួន​ដែល​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន កំណត់​ឲ្យ​ប្រើប្រាស់​សេវាកម្ម​អគ្គិសនី​ដូចដើម ករណី​ដែល ក្រុមហ៊ុនអគ្គីសនី​មិនទាន់បាន​តប​ណ្តា​យ និង​បោះបង្គោល​ទៅដល់ ចំពោះ​ឃុំ​ណា​ដែលមាន​បណ្តាញ​អគ្គិសនី​បោះបង្គោល​ទៅដល់ និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់ អជ្ញាធរ​អគ្គិសនី​ដែល​បានកំណត់​។​
​ដោយ ប៊ុន រដ្ឋាImage16 Image15