កំពង់ធំៈផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែង២៧០០.ម ស្ថិតនៅក្នុងស្រុកស្ទោង ត្រូវបានបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី ១៨ខែធ្នូ ឆ្នាំ ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត និង លោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ និងខេត្តព្រះវិហារដោយមានការចូលរួមពីមន្ត្រីរាជការនិងប្រជាពលរដ្ឋចំនួន ៥០០នាក់!បន្ទាប់ពីលោកអភិបាលស្រុកស្ទោងបានអាន
របាយការណ៏ស្វាគមន៏ចំពោះគណៈអធិបតីនិងប្រជាពលរដ្ឋរួចមក!លោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍខេត្តកំពង់ធំ បានអានរបាយការណ៏!ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរទៅមកប្រាស្រ័យទាក់ទងគ្នានិងដឹកជញ្ជូននូវកសិផលរបស់បងប្អូនប្រជាពលរដ្ឋ
រវាងឃុំកំពង់ចិនត្បូង និងឃុំសំព្រោជ ស្ថិតនៅក្នុងស្រុកស្ទោង ដែលមានប្រវែង២៧០០ម
នេះ ទើបមន្ទីរអភិវឌ្ឍខេត្តបានចាត់ឲ្យមន្ត្រីជំនាញចុះសិក្សាពីស្ថានភាពផ្លូវខូចខាតរបស់ផ្លូវនេះរួចលើកផែនការជួសជុលឡើងវិញដែលត្រូវចំណាយទឹកប្រាក់អស់ចំនួន១៥៥,១៥៧,៧០០៛ដែលជាថវិការរបស់រាជរដ្ឋាភិបាល!តាមរយៈមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ!ឆ្លៀតក្នុងឳកាសដ៏មានតម្លៃនេះដែរនេះផងដែរ!ឯកឧត្តម អ៊ុត សំអនអភិបាលនៃគណៈ
អភិបាលខេត្តកំពង់ធំបានអញ្ជើញមានប្រសាសន៏សំណេះ សំណាលប្រកបដោយអត្ថន័យថា!ក្នុងនាមអាជ្ញាធរខេត្តសូមសំនូមពរដល់បងប្អូនប្រជាពលរដ្ឋយើងថា!បន្ទាប់ពីទទួលបានផ្លូវ១ខ្សែនេះហើយ ត្រូវចេះរួមគ្នាថែរក្សាសមិទ្ធិផលនេះ បងប្អូនមានសិទ្ធក្នុងការរារាំង មិនឲ្យរថយន្តធន់ធំដឹកឆ្លងកាត់ មិនឲ្យអ្នកណាជីកក្តាម កង្កែប ឬពស់ ដែលមានរន្ធនៅតាមជើងទំនប់នៃផ្លូវដែលអាចបណ្តាលទឹកងាយនិងហូរច្រោះដាច់ផ្លូវពីព្រោះផ្លូវនិមួយៗគឺជាសម្បត្តិទ្រព្យរបស់យើងទាំងអស់គ្នា ដូច្នេះត្រូវតែរួមគ្នាថែរក្សា!ជាចុងក្រោយឯកឧត្តមបានប្រគល់ជូននូវក្រម៉ាម្នាក់១គ្រប់ៗគ្នា។






































