ខេត្តស្វាយរៀង ឯកឧត្តម ជៀង អំ អភិបាល នៃគណភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ ពិតជាមានសារសំខាន់ណាស់ ដោយបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការពិភាក្សា និងផ្តល់យោបល់
លើរបាយករណ៍ របស់ក្រុមប្រឹក្សាខេត្ត មិនតែប៉ុណ្ណោះ បានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីអាទិភាពនៃការងារ អភិវឌ្ឍន៍របស់ក្រុមប្រឹក្សា សំរាប់ឆ្នាំខាងមុខ ។
ការថ្លែងបែបនេះ នៅក្នុងពិធីធ្វើវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅសាលាស្រុករំដួល កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ ។
ឯកឧត្តម ជៀង អំ ក៏បានលើកទ្បើងអំពីភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដែលតំរូវឲ្យសមត្ថកិច្ច អាជ្ញាធរ ប្រជាពលរដ្ឋ និងអង្កការសង្គមស៊ីវិលទាំងអស់ ចូលរួមអនុវត្តន៍ឲ្យបានជោគជ័យ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទ្បើងអំពីការរីកចំរើនរបស់ខេត្ត ក្នុងនោះមានការស្ថាបនាផ្លូវសំខាន់ ដូចជាផ្លូវជាតិលេខ១៣ ដែលតផ្ជាប់ផ្លូវជាតិលេខ១ ក្នុងសង្កាត់សង្ឈ័រ ក្រុងស្វាយរៀង ឆ្លងកាត់ស្រុករំដួល ស្រុករមាស់ហែក ដែលមានប្រវែង៦២គីទ្បូម៉ែត្រ ជាការស្ថាបនារបស់ក្រុមហ៊ុនចិន ជាប្រាក់កំចីរបស់ធនាគារ ADB ។ ផ្លូវជាតិខ្សែទៀត ពីផ្សារប្រសូត្រ ស្រុកស្វាយទាប ឆ្ពោះទៅព្រំដែនព្រៃវល៍ ស្រុកកំពង់រោទ៍ មានប្រវែង២៦គីទ្បូម៉ែត្រ ចាក់កៅស៊ូផងដែរ ។
ហើយក៏បានជីកប្រទ្បាយឆ្លងកាត់ស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយទាបដែលមានប្រវែង៥០គីទ្បូម៉ែត្រ អាចស្រោចស្រប់ស្រូវវស្សា និងស្រូវប្រដេញទឹក បាន៥ម៉ឺនហិចតា ។
ក្នុងវេទិការនេះដែរ ប្រជាពលរដ្ឋ បានលើកអំពីសំណូមពរ និងកង្វល់មួយចំនួន ដើម្បីឲ្យថ្នាក់ដឹកនាំ ជួយដោះស្រាយផងដែរ ៕





































