​អង្គភាព​វរៈ​សេនា​តូច​លេខ ៤២៣​ត្រូវបាន​ប្រជាពលរដ្ឋ​៩​គ្រួសារ​ប្តឹងទៅ​អង្គភាព អំពើពុករលួយ​ថា​បាន​រំលោភ​យក​ដី​របស់​ពួកគាត់​

0

ស្ទឹងត្រែង​៖​អង្គភាព​កងទ័ព​វរៈ​សេនា​តូច​លេខ​៤២៣​នៅ​ខេត្តស្ទឹងត្រែង​រង​ការចោទប្រកាន់ រឿង​រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​៩​គ្រួសារ​នៅ​ឃុំ​សំអាង​តម្រូវ​ឲ្យ​អជ្ញាធរ​ពាក់​ព​ន្ធ័​ក្នុង​ខេត្ត​ចុះទៅ​ដោះស្រាយ​តាម​ពាក្យបណ្តឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

​នៅក្នុង​កិច្ចប្រជុំ​រវាង​អាជ្ញាធរខេត្ត​និង​វរៈ​សេនា​តូច​លេខ​៤២៣​ស្តីពី​បញ្ហាដីធ្លី​នៅ​ថ្ងៃទី​១៦ ធ្នូ​ឆ្នាំ​២០១៤​នៅ​ខេត្តស្ទឹងត្រែង​លោកមៀ​ច សាមុត​មេបញ្ជាការ​វរៈ​សេនា​តូច​លេខ​៤២៣​ឈរជើង​នៅក្នុង​ទឹកដី​ឃុំ​សំអាង​បាន​លើកឡើងថា​៖​បញ្ហា​រឿង​ដីធ្លី ដែល​ពាក់​ព​ន្ធ័​ជាមួយ​ប្រជាពលរដ្ឋ​នេះ លោក​ជា​ប្រធាន​អង្គ​ភាពមិន​បានដឹង​ទេ គ្រាន់តែ​អង្គភាព​មាន​ភារកិច្ច ការពារ​ទឹកដី​ការពារ​មូលដ្ឋាន និង​ភូមិសាស្ត្រ​ដែល​កំពុង​រស់នៅ ទៅតាម​បទបញ្ជា​អគ្គ​មេ​បញ្ចា​ការ​កងយោធពល​DSC05993

ខែមរ​ភូមិន្ទ ហើយ​ខ្ញុំ​ក៏​អត់​ដឹងថា​មាន​ប្រជាពលរដ្ឋ​៩​គ្រួសារ ទៅប្តឹង​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែរ ហើយ​អង្គភាព​ចល័ត​កងទ័ព មក​នៅ​តំបន់​នេះ គឺ​យោងតាម​ចំណា​ឯក ភាព​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អគ្គ​មេ​បញ្ចា​ការ​កងយោធពល​ខែមរ​ភូមិន្ទ​នោះ ចេញ​បទ​បញ្ចា​ឲ្យ​កងទ័ព​អន្តរា​គម​លេខ​៤២ ចល័ត​១​វរៈ​សេនា​តូច​លេខ​៤២៣ កម​ឈ​ជើង​នៅ​ពេញ​តំបន់​នេះ អញ្ចឹង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនី​យ៏​គន់ គីម គាត់​បានមក​ពិនិត្យមើល​នូវ​ភូមិសាស្ត្រ​ជាក់ស្តែង​ច្បាស់ រហូតដល់​ចុះ​DSC05982

យន្តហោះ​នៅ​តំបន់​នោះ ហើយ​ក្រសួងការពារជាតិ ក៏បាន​ឲ្យ​យុទ្ធភូមិ​ភាគ​ទី​១​សហការ​ជាមួយ​យុទ្ធ​ភ​ណ្ឌ័​មិនទាន់​ផ្ទុះ របស់​អគ្គបញ្ជាការ​ហ្នឹង ឲ្យ​ដោះមីន​៣០​ហិច​តា​នៅ​ជុំវិញ​តំបន់​ឈរជើង​ហ្នឹង​ជាមុន បាន​អាច​នៅ​ហ្នឹង​បាន នៅ​ដើមឆ្នាំ​២០១០ បាន​អង្គភាព​ចល័ត​មកឈរ​ជើង​នៅ​ទី​ហ្នឹង ហើយ​ការស្នើសុំ​ដី​នៅ​ទីនោះ​ក៏ដូចជា​ដី​ដែល​អង្គភាព​ចល័ត​មក​ហ្នឹង គឺ​បាន​សុំ​តាំងពី​ឆ្នាំ​២០១២ តាំង​ពីមុន​យុវជន​ចុះ​វាស់វែង​មានន័យថា ដី​ដែល​អង្គភាព​ស្នើសុំ​ហ្នឹង​ឈរជើង​នេះ នៅ​សំអាង​យើង​ពាក់​ពន្ធ​នៅ​សំអាង​សុំ​បំភ្លឺ​នៅ​សំអាង​គឺជា​ដី​របស់​អង្គភាព​ដី​របស់​រួម​ដី​របស់​រដ្ឋ​យើង​ស្នើ​ឃើញថា​ដី​ហ្នឹង​ជិត​ផ្លូវបំបែក​យកមកចែក​ថ្នាក់ដឹកនាំ​នៅ​ភូមិភាគ​ឬ​នៅ​វរៈ​សេនា​ធំ​នោះទេ​សូមជ្រាប​។​DSC05992
​ជាមួយនិង​ការបកស្រាយ​របស់លោក​មៀ​ច​សាមុត​នេះ​លោក​ញាន​ផុន​មេឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ខេ ត្ត​ស្ទឹងត្រែង​បាន​អះអាងថា​៖​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​នេះ ភាគច្រើន​ពួកគាត់​ប្រកប​របរ​កសិកម្ម ទៅតាម​កន្លែង​មិន ទៀងទាត់​ម្តង​លើក​ទៅនេះ ម្តង​លើក​ទៅនោះ ទើប​កើតមាន​រឿងនេះ​ឡើង ចំពោះ​ប្រជាពលរដ្ឋ​កន្លងមកនេះ​គឺ ទំលាប់​តែ​កាប់ចំការ​ពុ​នេ​ចរ​ណ៏​អញ្ចឹងទេ គាត់​ថា​ដី​នោះ​ជា​ដី​របស់​ពួកគាត់​ធាតុ​ពី​ត​គាត់​មិនមែនជា​ទិញ​ឬក៏​ដូរ​ទេ ព្រោះ​គាត់​ដាំដំឡូង​ដាំ​អី របស់គាត់​ពីមុន​មាន​៤​គ្រួសារ តែ​គាត់​ចង់​មក​រស់នៅ​ដែរ ប៉ុន្តែ​ពិបាក​រឿង​ទឹក​ខែប្រាំង​ក៏ ដក​ទៅ​សំអាង​វិញ​ទៅ មានតែ​ប៉ុណ្ណឹង​ទេ ដូចនេះ​ដល់ពេល​មាន​ក្រុមយុវជន​មក​វាសវែង គាត់​ចង់​ទាមទារ​ថា​ចង់ វាស់វែង​ហើយ​បន្ទោស​ថា​៖ កងទ័ព​ហ្នឹង​យក​ដី​គាត់​តែ​ប៉ុណ្ណឹង​ទេ ដែល​ខ្ញុំ​បានដឹង​ជាក់លាក់​អត់​មានអី​ច្រើន​ទេ​។​
​ឆ្លើយតប​ទៅ​ហ្នឹង​បញ្ហា​ខាងលើនេះ​លោក​កុល សំអុល​អភិបាលខេត្ត​ស្ទឹងត្រែង​មាន​ប្រសា​ស​ន៏​ថាៈ​អាជ្ញាធរខេត្ត​ហ្នឹង រក​ឲ្យ​ឃើញ​នៅ​កំហុសឆ្គង​នេះ ហើយ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ជូនទៅ​អង្គភាព​ក៏​ដូច​ប្រជាពលរដ្ឋ​តាម​ស្ថានភាព​ជាក់ស្តែង ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ត្រូវ​អញ្ជើញ​ប្រជាពលរដ្ឋ​ទាំង​៩​គ្រួសារ​ហ្នឹង​ទៀត ទៅ​សាលាខេត្ត​ដើម្បី​បំភ្លឺ​ប្រាប់​គាត់ ពី​ករណី​គាត់​ប្តឹង​នេះ យើង​រកឃើញ​អញ្ចឹង​ហើយ​បាន​រាយ​ការ​ណ៏​ទៅ​អង្គភាព ប្រឆាំង​អំពើពុករលួយ អញ្ចឹងទេ​ការកាន់កាប់​របស់គាត់ ពិតជា​អត់​មាននៅ​កន្លែង​ហ្នឹង ទេ ដោយសា​បើ​យើង​និយាយ​ពី​មាត្រា​៣៨ ច្បាប់​ភូមិបាល​អត់​ត្រូវ​ហ្នឹង​ចំណុច​ទាំង​ប្រាំ​ទេ គឺថា​ការកាន់កាប់​ដោយ​សុច្ច​រឹត ការកាន់កាប់​ដោយ​ជាប់លាប់ ការកាន់កាប់​ដោយ​អហឹ​ង្សា​ការកាន់កាប់​មិន​ប្រ​ឡំ​មិន​បោះបង់ចោល​អញ្ចឹង យើង​ឃើញថា​តាំងពី​នោះ មកដល់​នេះ​ប្តឹង​ហ្នឹង​ថា​យ៉ាងម៉េច យើង​ហ្នឹង​រក​បន្តទៀត​។​
​សូមបញ្ជាក់ថាៈ​ករណី​រឿង​ដីធ្លី​នេះ​រដ្ឋបាលខេត្ត​និង​ធ្វើ​របាយ​ការ​ណ៏​ជាក់លាក់​មួយ​ជំរាប​ជូនទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ​តប​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​និង​លិខិត​អន្តរា​គម​ន៏​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅក្រោយ​ពេលដែល​ក្រុមការងា​ពាក់​ព​ន្ធ័​ង​ថ្នាក់​ខេត្ត​រកឃើញ​នូវ​រឿង​រាវ​និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​និង​អង្គ​ភាណ​កងទ័ព​រួច​នោះ​៕