បាត់ដំបង: ពិធីសំណេះមួយបានប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី18-12-14ក្នុងបរិវេណវត្តរកា ស្ថិត ក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ច័ន្ទ សុផល អភិបាលនៃគណ:អភិបាលខេត្ត និងអង្គការ PPUដែលជាដៃគូរ
យ៉ាងសំខាន់ ព្រមទាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជាង300នាក់ ក្នុងនោះក៏មានប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍ជាង100នាក់ផងដែរ. ។គួរបញ្ជាក់ថាក្រោយពីការធ្វើតេស្តឈាមទៅលើប្រជាពលរដ្ឋចំនួន775នាក់ដែលរស់នៅ ក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ និងទទួលបានលទ្ធផលចំនួនអ្នកដែលមានផ្ទុកមេរោគអេដស៍រហូតដល់106នាក់រួចមក ទើបធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីវិជ្ជមានទាំងនេះទើបក្រុមគ្រូពេទ្យ
ជំនាញពិសេសគឺមន្ទីរសុខាភិបាល ព្រមទាំងអាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺអេដស៍រោគសើស្បែក និងកាមរោគបានប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការចុះធ្វើតេស្តឈាម និងស្រាវជ្រាវចាបន្ទាន់ដើម្បីស្វែងរកដើមហេតុដែលជាប្រភពនាំចំលងមេរោគនេះ. ។
ដោយឡែកចំពោះប្រជាពលរដ្ឋក្នុងភូមិរកាទាំងមូលបាននិងកំពុងផ្តោតយ៉ាងខ្លាំងទៅលើគ្រូពេទ្យឯកជនម្នាក់ដែលមកពីជំរំហើយតែងតែដើរពិនិត្យ និងព្យាបាលទៅលើអ្នកជំងឺនៅក្នុងភូមិនេះស្ទើរតែគ្រប់ៗគ្នា ។ យ៉ាងណាមិញ ចំនួនមនុស្សទាំងក្មេង ទាំងចាស់ ទាំងព្រះសង្ឃ និងតាអាចារ្យដែលមានផ្ទុកមេរោគដ៏សាហាវនេះភាគច្រើនសុទ្ធតែជាមនុស្សដែលធ្លាប់អោយគ្រូពេទ្យនេះទៅព្យាបាលជំងឺនិងចាក់ថ្នាំអោយ ដូច្នេះពួកគាត់កំពុងតែ
សង្កត់ធ្ងន់ទៅលើការប្រើប្រាស់សេរុាំងនិងម្ជុលរួមគ្នាដែលគ្រូពេទ្យឯកជននេះបានប្រ នៅក្នុងឱកាសនោះផងដែរលោក ម៉ម ប៊ុនហេង បានធ្វើការស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់មេត្តាកុំរើសអើងទៅលើប្រជាពលរដ្ឋដែលមានផ្ទុកមេរោគនេះអោយសោះ ហើយត្រូវតាំងចិត្តអោយរឹងបុឹងឡើងជៀសវាងនូវភាពតក់ស្លុតគឺក្រសួងនឹងធ្វើការដោយយកចិត្តទុកដាក់ជាទីបំផុតសំរាប់ពួកគាត់តាំងពីសេវាថែទាំសុខភាពក៏ដូចជាការព្យាបាលគឺមិនគិតថ្លៃអ្វីទាំងអស់ដើម្បីអោយពួកគាត់បានរស់នៅក្នុងសង្គមដូចប្រជាពលរដ្ឋគ្រប់រូបអញ្ចឹងដែរ. ។
លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់មណ្ឌលសុខភាពផងដែរត្រូវបន្តសកម្មភាពនេះតទៅទៀតហើយត្រូវបើកជាចំហរដើម្បីអោយពួកគាត់បានដឹង នេះមិនមែនសំរាប់តែភូមិរកាប៉ុណ្ណោះទេ គឺប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំរកាទាំងមូលត្រូវហ៊ានចូលខ្លួនមកធ្វើតេស្តឈាមអោយបានគ្រប់ៗគ្នាដើម្បីអោយមន្ទីរសុខាភិបាលបានផ្តល់ថ្នាំសំរាប់ការពារដល់ពលរដ្ឋណាដែលមានផ្ទុកមេរោគនេះ. ដោយក្រសួងនឹងប្រមូលឈាមរបស់ប្រជាពលរដ្ឋទាំងអស់ទៅពិនិត្យបន្ថែមនៅក្រៅប្រទេស. ។
ក្នុងនាមជាអាជ្ញាធរលោក ច័ន្ទ សុផល ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ធ្វើយ៉ាងណា
កុំអោយមានការខ្វល់ខ្វាយ និងអស់សង្ឃឹមអោយសោះត្រូវតែពង្រឹងស្មារតី និងត្រូវទៅទទួលថ្នាំពន្យាអោយបានទៀងទាត់ដែលក្រុមគ្រូពេទ្យបានកំណត់. ។
លោកអភិបាលខេត្តក៏បានក្រើនរំលឹកផងដែរដល់ប្រជាពលរដ្ឋណាដែលមិនទាន់បានមក
ពិនិត្យឈាមសុំអោយចូលមកកាន់មណ្ឌលសុខភាពដើម្បីធ្វើតេស្តឈាមអោយបានគ្រប់ៗគ្នា គឺកុំអោយមានការភ័យតក់ស្លុតអោយសោះ បើយើងមានអារម្មណ៍ថាខ្លាច នោះមេរោាកនឹងធ្វើការរាតត្បាតកាន់តែធ្ងន់ធ្ងរបន្ថែមទៀតជាមិនខាន. ។ចំពោះការប្រែប្រួលនៃកំណើនអត្រារបស់អ្នកផ្ទុកមេរោគអេដស៍គឺនៅមិនទាន់មានអ្វីប្រែប្រួលនៅឡើយទេដោយសារតែថ្ងៃនេះមានការជួបសំណេះសំណាលពីថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ ដូច្នេះចំនួននៃអ្នកផ្ទុកមេរោគគឺស្ថិតនៅលើតួលេខដដែល ។ នៅទីបញ្ចប់នៃពិធីនេះគណ:អធិបតីក៏មានការ
ចែកអំណោយបន្តិចបន្ទួចដល់ប្រជាពលរដ្ឋដែលបានចូលរួមផងដែរដែលជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅក្នុងឃុំរកាទាំងមូល. ។
ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ម្ជុលចាក់រួមគ្នារបស់គ្រូពេទ្យឯកជនម្នាក់ដែលមានឈ្មោះ
យ៉ែម ជ្រិន ភេទប្រុស អាយុ55ឆ្នាំមានទីលំនៅរស់នៅក្នុងឃុំរកា ដោយពុំមានឈ្មោះនៅក្នុងស្ថាប័នសុខាភិបាលណាមួយនោះត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វើការនាំខ្លួនមកសាកសួរហើយកាលពីថ្ងៃទី17-12-14វេលាម៉ោង4ល្ងាច ដោយរហូតមកទ់នឹងពេលនេះគឺគ្រូពេទ្យរូបនោះស្ថិតនៅក្នុងស្នងការដ្ឋាននៅឡើយដើម្បីសាកសួរបន្ត. ។
នៅព្រឹកថ្ងៃទី18ខែធ្នូនេះផងដែរស្របពេលដែលពិធីសំណេះសំណាលបានចាប់ផ្តើមនោះ
កំលាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយលោកស្នងការ ស ថេត ព្រមទាំងមានការចូលរួមពីលោកព្រះរាជអាជ្ញា នួន សាន និងកំលាំងនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រនៃក្រសួងមហាផ្ទៃបានចុះទៅធ្វើការឆែកឆេរលំនៅដ្ឋានរបស់គ្រូពេទ្យឯកជនម្នាក់នោះដើម្បីត្រួតពិនិត្យនិងប្រមូលវត្ថុតាងនានាដែលមានការពាក់ព័ន្ធ. ។
លោកស្នងការរង ជេត វណ្ណនី បានគូសបញ្ជាក់ថាក្នុងការចុះឆែកឆេរលំនៅដ្ឋាននាពេលនេះ
គឺក្រុមគ្រូពេទ្យជំនាញបានប្រមូលទាំងអស់នូវអ្វីដែលមានការពាក់ព័ន្ធទៅនឹងជំនាញរបស់បច្ចេកទេសគ្រូពេទ្យ ហើយនៅមុនពេលកំលាំងចំរុះចុះទៅដល់គឺកូនប្រសាររបស់គ្រូពេទ្យឯកជននេះបានប្រមូលសេរុាំង ម្ជុល និងថ្នាំសង្កូវមួយចំនួនយកទៅដុតចោលនៅខាងក្រោយផ្ទះម្តងរួចមកហើយ ប៉ុន្តែបើទោះបីជាមានការដុតបំផ្លាញនូវវត្ថុតាងមួយចំនួនក៏ដោយក៏ក្រុមគ្រូពេទ្យ និងកំលាំងជំនាញដែលមកពីក្រសួងបានធ្វើការប្រមូលយកទាំងអស់នូវកំទេចកំទីសំបកថ្នាំដែលនៅសេសសល់ដែរដើម្បីយកទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យទៅលើសំភារ:ទាំងនោះនៅឯមន្ទីរសុខាភិបាលខេត្ត. ព្រោះវាជា
ជំនាញរបស់គ្រូពេទ្យ. ។




































