ក្រុងប៉ោយប៉ែត៖មន្ត្រីគយរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅតែបន្តរឹតបន្តឹង លើពន្ធគ្រប់ប្រភេទ ដើម្បីធានាអោយបាន ក្នុងការប្រមូលពន្ធ ប្រចាំឆ្នាំអោយមានកំណើនខ្ពស់ ជូនទៅថវិការជាតិ ប៉ុន្តែការប្រមូលពន្ធនោះ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ លើកឡើងថា ការដឹកជញ្ជូន
ទំនិញរបស់ក្រុមអាជីវករ តាមរថយន្តតូចធំ គឺមិនបានប៉ះពាល់ដល់ការខូចខាតផ្លូវ សាធារណះនោះទេ ។
សូមបញ្ជាក់ដែលថា ក្នុងអំឡុងប៉ុន្មានខែចុងក្រោយ នាឆ្នាំ២០១៤នេះ គឺគេសង្គេតឃើញក្រុមគយរដ្ឋាករ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងតែខឹតខំរឹតបន្តឹងដើម្បីប្រមូលពន្ធចូលថវិការរដ្ឋតាមរយះនៃការ ប្រមូលពន្ធ លើទំនិញផ្សេងៗ ដែលក្រុមអាជីវករតូចធំ នាំចេញពីប្រទេសថៃ មកកម្ពុជា តាមច្រកទ្វារខាងលើនោះ តាមរយះមធ្យោបាយដឹកជញ្ជូន រថយន្ត និងតាមរទេះ ជាដើម ដែលមិនអនុញ្ញាតិអោយ ទំនិញណាមួយគេចពន្ធបាននោះទេ។
ថ្មីៗនេះ លោកអភិបាលខេត្តបន្ទាយមានជ័យ បានរំម្លឹកលើកឡើង ពីការចំណូលពន្ធ ជូនក្នុងកម្មវិធីអង្គសិក្ខាសាលា មួយស្តីពី ច្បាប់ បទបញ្ញត្តិពាក់ពន្ធ័នានា និងការប្រព្រឹត្តទៅ នៃការត្រូតពិនិត្យការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តមត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណះការនិងដឹកជញ្ជូន នៅក្នុងសាលប្រជុំ របស់គណះបក្សប្រជាជនខេត្តបន្ទាយមានជ័យ តែម្តង ដែលអភិបាលខេត្តរូបនោះ បានលើកឡើងថា គ្រប់មធ្យោបាយដឹកជញ្ជូនទំនិញ លើផ្លូវសាធារណះនោះឡើយ។
ទាក់ទិននិងការប្រមូលពន្ធ របស់មន្ត្រីគយខាងលើនោះដែរ ត្រូវបានលោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១២ គឺមន្ត្រីគយរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រមូលពន្ធជូនរដ្ឋបាន ចំនួន៨០លានដុល្លា ក្នុងឆ្នាំ២០១៣បានចំនួន១០០លានដុល្លា ដោយឡែកនៅក្នុងឆ្នាំ២០១៤នេះ គឺប្រមូលបានពន្ធចំនួន១៨០លានដុល្លាឯណោះ នេះគឺជាការខិតខំប្រឹងប្រែងរបស់មន្ត្រីខាងលើ រួមសហការជាមួយនិងអាជ្ញាធរខេត្តទៀតផង ទើបធ្វើអោយកំណើនពន្ធពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងឆ្នាំ២០១៤នេះ មានសន្ទុះឡើងខ្ពស់បំផុត
លោកបានបន្តទៀតថា មានរថយន្តតូចធំ រួមទាំងរទេះអូសប្រភេទខ្នាតធំផងដែរ បានដឹកជញ្ជូនទំនិញចេញពីប្រទេសថៃ មកកម្ពុជា តាមរទេះក្រុមហ៊ុនផ្សេងៗ ឯខាងកម្ពុជាយើង ក៏មានទំនិញពីក្នុងស្រុកដឹកតាមរថយន្តធំៗ ចូលទៅប្រទេសថៃផងដែរ ប៉ុន្តែការដឹកទំនិញខាងលើនោះ គឺវាមិនបានធ្វើអោយ ខូចខាតដល់ផ្លូវសាធារណះនោះឡើយ ក្រោមការត្រួតពិនិត្យ លើជញ្ជីងថ្លឹងទំងន់ដែលមានទីតាំងស្ថិតនៅ កូនដំរីក្រុងប៉ោយប៉ែត ត្រូតពិនិត្យយ៉ាងម៉ត់ចត់ ទៅលើទំងន់របស់រថយន្តនីមួយៗ ច្បាស់លាស់ទើបអនុញ្ញាតិអោយបន្តដំណើរទៅមុខទៀតបាន ៕




































