​ក្រុង​កំពង់ឆ្នាំង​មាន​ផ្លូវ​ថ្មី​ស្អាត​មាន​គំនូសចរាចរ​ណ៏​ត្រឹមត្រូវ​ធ្វើអោយ​ប្រជាពលរដ្ឋ​ពេញ ចិត្ត​យ៉ាងខ្លាំង​រំពឹងថា​គ្រោះថ្នាក់​ចរាចរណ៍​នឹង​កាត់បន្ថយ​

0

​កំពង់ឆ្នាំង​៖ ការស្តារ​ឡើងវិញ​នូវ​ហេ​ដ្ឋា​រចនា​ផ្លូវ​កៅស៊ូ​ថ្មី​និង​ប្រព​ន្ធ័​លូទឹក​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​របស់​អង្គការ​ចៃ​ការ​ជប៉ុន​ដែលជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ជប៉ុន ដើម្បី​ទប់ស្កាត់​គ្រោះ​ទឹ​ជំនន់​ជូន ចំពោះ​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​មកដល់​ចុងឆ្នាំ​២០១៤​នេះ ការអនុវត្ត​គម្រោង​

បាន​ប្រមាណ​៨០%​ហើយ​។​ស​មិ​ទ្ឋិ​ផល​ថ្មី​នេះ​បានធ្វើអោយ​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពង់ឆ្នាំង​មានការ​ចាប់​អារ​ម្ម​ណ៏​និង​មោទនៈ​យ៉ាងខ្លាំង ពេល​ឃើញ​មាន​គូស​គំនូស​ចរាចរណ៍​លើ​ទ្រូងផ្លូវ ដែល​ធ្វើអោយ​ទីក្រុង​កំពង់ឆ្នាំង​កាន​តែមាន​សោ​ភ​ណ្ឌ័​ភាព នឹង​សង្ឃឹមថាៈ ក្រោយពី​ទទួល​ផ្លូវ​ថ្មី​ដែលមាន​គំនូស​សញ្ញា សម្រាប់​កំណត់អោយ យានយន្ត និង​អ្នកធ្វើដំណើរ​បាន​យ៉ាង​ស្រួល អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៏​ក្នុង​ក្រុង​ជាមិនខាន​។DSC09544
​ ​លោក អៀរ ប៊ុនធឿន នាយការិយាល័យ​នគរបាល​ចរាចរ​ណ៏​ផ្លូវគោក​ខេត្ត​បាន​ថ្លែងថាៈ​ទោះបី​មាន​ផ្លូវ​ថ្មី មាន​គំនូសចរាចរ​ណ៏​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ​តែបើ​អ្នកបើកបរ មិន​គោរព​រព​ច្បាប់​ចរាចរ​ណ៏​នោះ កត្តា​គ្រោះថ្នាក់​នៅតែ​កើតមានឡើង​ដដែល ពេលខ្លះ​ផ្លូវ​ល្អ​នេះ​រឹតតែ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទៅវិញ​ទេ​ចំពោះ​អ្នក​ស្រវឹង​រឹតតែ​បើក​លឿន​។​
​ ​លោកនាយ​ការិយាល័យ​នគរបាល​ចរាចរ​ណ៏​រូបនោះ​ក៏បាន​លើកឡើងថាៈ គំនូស​លើផ្លូវ​ថ្មី​នោះ​មាន គំនូស​ទ្រូងផ្លូវ​សម្រាប់​រថយន្ត គំនូស​សងខាង​ផ្លូវ​សម្រាប់​ម៉ូតូ និង​គំនូស​កង់ៗ​កាត់​ទទឹង​ថ្នល់​សម្រាប់​អ្នក​ថ្មើ​ជើង ដែល​គំនូស​ទាំងនោះ​មាន​សុ​ទ្ឋ​តែ​ចំណាំងផ្លាត​សម្រាប់​ការធ្វើដំណើរ​នៅពេល​យប់​។d3
​ ​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត ធ្លាប់បាន​និយាយ​អោយដឹងថា​៖​គម្រោង​ខាងលើនេះ​ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន ប្ត​គល់​អោយ​អង្គការ​ចៃ​ការ​ជា​អ្នក​កសាង គម្រោង​នេះ​បាន​កសាង​ជិត​មួយឆ្នាំ​ហើយ តាម​ផែនការ​និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០១៥ ដែល​មកដល់​ចុងខែ​ធ្នូ​នេះ​កសាងបាន​ប្រមាន​៨%​ហើយ​។​DSC09543
​គម្រោង​នេះ​គឺ​ដើម្បី​ទប់ស្កាត់​គ្រោះទឹកជំនន់ ដែលមាន​ប្រព​ន្ធ័​លូរ​បង្ហូរទឹក​តូចធំ​ខ្វែងខ្វាត់​ក្រោម​ដី​សម្រាប់​រំដោះ​ទឹក​ក្នុង​ក្រុង​កំពង់ឆ្នាំង បន្ថែម​លើ​នេះ​អង្គការ​ចៃ​កា​ជប៉ុន​បាន​ជួយ​ធ្វើ​ផ្លូវ​ក្រា​លក​រ៉ូ​ឡា​ជុំវិញ​ផ្សារលើ ក្រាល​ការ៉ូឡា​នៅតាម​សងខាង​ផ្លូវ​ក្នុង​ក្រុង ព្រមជាមួយ​នោះ​ថ្មីៗ​នេះ​បាន​ជួយ​ជួសជុល​ផ្លូវ​កៅស៊ូ​ផ្លូវ​ក្នុង​សាលាខេត្ត​កំពង់​ឆ្នាំ​ផងដែរ ៕
​ ​កំពង់ឆ្នាំង​,​ថ្ងៃទី​១៨.១២.២០១៤ ( ឈៀង ថា​រិ​ទ្ធ )