​ឯ​.​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន​«​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ខ្ញុំ​ថា មានការ​ជួញដូរ​ថ្នាំញៀន​២​កន្លែង ពេល​ប្តឹង​សមត្ថកិច្ច ៗ​ថា​មិន​ហ៊ាន​បង្ក្រាប​ទេ​ព្រោះ​សុទ្ធតែ​គ្នាឯង​គឺ​ទុកអោយ​ខេត្ត​ធ្វើ​ចុះ​»

0

​កំពង់ឆ្នាំង​៖​ ​ឯ​.​ឧ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​នានា​ចំនួន​៥០០​គ្រួសារ នៅក្នុង​ស្រុក​រលាប្អៀរ​។​ពិ ធី​នេះ​បាន​ធ្វើឡើង​នៅក្នុង​សាលាស្រុក​រលាប្អៀរ នា​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤​។​

​ នៅក្នុង​ពិធី​ចែក​អំណោយ​ខាងលើនេះ​ឯ​.​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ថ្លែងអោយដឹងថា​៖«​កាលពី​យប់​ម៉ិ​ញ ខ្ញុំ​បានទទួល​ទូរស័ព្ទ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ទាំង​កណ្តាលយប់​ថា មានការ​ចែកចាយ​ថ្នាំញៀន​២​កន្លែង​នៅក្នុង​មូលដ្ឋាន​មួយ តែ​ពេល​ពួកគាត់​រាយការណ៍​ទៅ​មន្ត្រីនគរបាល​ប៉ុស្តិៗ បាន​ឆ្លើយថា គេ​មិន​ហ៊ាន​បង្ក្រាប​ទេ​ព្រោះ​ប៉ះចំ​គ្នាឯង​ទុកអោយ​ខាង​ខេត្ត​គេ​ធ្វើ​ចុះ​។​ករណីនេះ ឯ​.​ឧ​បាន​ព្រមាន​ថា បើ​សមត្ថកិច្ច​មិន​ធ្វើ អាជ្ញាធរ​មិន​គិតគូរ តើ​ទុកអោយ​ចៅហ្វាយខេត្ត​ធ្វើ​ឬ​? បញ្ហា​នេះ​មានតែ​ចាត់ការ​សមត្ថកិច្ច​វិញ​ហើយ ព្រោះថា​ករណីនេះ​បើ​មិន​ចាត់ការ​បង្ក្រាប​គ្រឿងញៀន​ទេ មានតែ​ឃុបឃិត​គ្នា ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​ត្រូវតែ​ស្រាវជ្រាវ​រកអោយឃើញ​។​DSC09589
​ ​ទន្ទឹមនេះដែរ ឯ​.​ឧ ក៍បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច​គ្រប់​មូលដ្ឋាន ត្រូវ តែ​សហការគ្នា​រាយការណ៍ និង​បង្ក្រាប​បទល្មើស​គ្រប់​រូបភាព ដោយ​អនុវត្ត​ការពង្រឹង​គោ​លន​យោ បាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​អោយបាន​ម៉ឺងម៉ាត់ និង​ចាត់ការ​អោយបាន​តាមផ្លូវ​ច្បាប់ ទើប​នៅតាម​មូលដ្ឋាន​មាន​សន្តិសុខ និង​សណ្តាប់​ល្អប្រសើរ​។​DSC09607
​ ​នៅក្នុង​ពិធី​ចែក​អំណោយ​នេះ លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​ខេត្ត​បាន​រាយការណ៍​អោយដឹងថា​៖​ក្រោយពី​ទទួលបាន​ព័ត៌មាន និង​តាម​សំណើ របស់លោក​អភិបាលស្រុក​រលាប្អៀរ អំពី​ស្ថានភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ បងប្អូន​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​រងគ្រោះ​មហន្តរាយ​ជាយថាហេតុ​ផ្សេងៗ​ចំនួន​៥០០​គ្រួសារ​នៅតាម​មូលដ្ឋាន​នានា​ក្នុងស្រុក​រលាប្អៀរ ដើម្បី​សំណើរ​សុំ​ទៅ​ថ្នាក់លើ និង​ប្រមុខ​រាជរដ្ឋាភិបាល​។​ទើប​ថ្ងៃនេះ​ឯ​.​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​តំណាងអោយ​ប្រមុខ​រាជរដ្ឋាភិបាល បាន​នាំយក​អំណោយ​ខាងលើនេះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តកំពង់ឆ្នាំង ធ្វើ​ការចែក​អំណោយ​នេះ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ៥០០​គ្រួសារ ក្នុង​១​គ្រួសារៗ​ទទួលបាន​អង្ករ​៥០​គីឡូ​,​មុង​មួយ​,​កន្ទេល​មួយ​,​និង​ទឹកត្រី​មួយ​យួរ​។​DSC09595
​ ​ឯ​.​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន ក៍បាន​សំណូមពរ និង​ណែនាំ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ដល់​សុវត្ថិភាព​ផ្ទាល់ខ្លួន​ក្នុងការ​ធ្វើដំណើរ​តាមផ្លូវ​ទឹក ការពារ​កុំអោយ​កុមារ​លង់ទឹក និង​នៅផ្ទះ​ម្នាក់ឯង ជាពិសេស​ត្រូវ​រក្សា​អនាម័យ​ហូបចុក​ស្អាត រស់នៅ​ស្អាត នៅក្នុង​គ្រួសារ ដើម្បី​បញ្ជៀ​ស​នូវ​ជម្ងឺ​ដ​ង្កា​ត់​ផ្សេងៗ​។​987

អំណោយ​ទាំងនេះ ត្រូវបាន​ផ្តល់ជូន​តែ​ចំពោះ​ជនរងគ្រោះ និង​ជនក្រីក្រ​ប៉ុណ្ណោះ ដែល​អាចជួយ​សំរាល​ការខ្វះខាត​បាន​មួយគ្រា​ផងដែរ ដែល​នេះ​គឺជា​ការគិតគូរ​យកចិត្ត​ទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​ជនរងគ្រោះ​គ្រប់​មូលដ្ឋាន​៕