ខេត្តព្រះសីហនុ តាមរបាយការណ៌របស់មន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឪ្យដឹងថា គិតមកដល់ ត្រីមាសទី៣ ឆ្នាំ២០១៤ ខេត្តព្រះសីហនុមានផ្ទុក និងអ្នកជំងឺអេដស៌ចំនួន ១.៦១៥នាក់ បានទទួលសេវាព្យាបាលដោយឪសថពន្យាជីវិត និងពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ក្នុងនោះមនុស្សប្រុសចំនួន ៩២៥នាក់ ក្នុងនោះក៌មានកុមារចំនួន១៥៣នាក់ផងដែរ ប្រុស ៨៧នាក់ ។ និងមានអ្នកផ្ទុកមេរោគអេដស៌ចំនួន១៦០ផ្សេងទៀតមិនទាន់ត្រូវទទួលបានថ្នាំពន្យាជីវិត ដោយសារតែគ្រាប់ឈាមរបស់គាត់នៅខ្ពស់ ។ ក្នុងចំណោម១៦០នាក់ ប្រុស ៧២នាក់ ក្នុងនោះក៌មានកុមារចំនួន ២៦នាក់ ប្រុស ១៥នាក់ ផងដែរ ។
លោក គឹម ស៊ីថា ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឪ្យដឹងថា បច្ចុប្បន្នមានអង្គការចំនួនពីរបានសហការជាមួយមន្ទីរសុខាភិបាលក្នុងការជួយមន្ទីរពេទ្យផ្នែកអេដស៌ ក្នុងនោះអង្គការព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងអង្គការមូននិធិថែទាំសុខភាពអ្នកផ្ទុក និងជំងឺអេដស៌ AHF ដែលបានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បាននឹងកំពុងធ្វើសកម្មភាពលើសេវាថែទាំសុខភាពអ្នកជំងឺអេដស៌ និងកម្មវិធីធ្វើតេស៌្តឈាមរកមេរោគអេដសនៅចុងម្រាមដដៃ ។
លោកបានបន្តថា មានមណ្ឌលថែទាំ និងព្យាបាលអ្នកផ្ទុក និងអ្នកកើតជំងឺអេដស៌ ០១កន្លែង ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដែលមានអ្នកផ្ទុក និងអ្នកជំងឺអេដស៌បានមកទទួលសេវាពិនិត្យ ព្យាបាលន ក៌ប៉ុន្តែការកើនឡើង ឬថយចុះវាអាស្រ័យដោយសារអ្នកជំងឺខ្លះបានស្លាប់ ឬអ្នកជំងឺខ្លះបានធ្វើការផ្លាស់ប្តូរទីលំនៅទៅតាមបណ្តាខេត្តផ្សេងៗទៀត ។
មន្ត្រីសុខាភិបាលបានទទួលពិនិត្យ និងតាមដានព្យាបាលអ្នកជំងឺអេដស៌នៅក្នុងខេត្តព្រះសីហនុដោយយកចិត្តទុកដាក់ ប្រសិនមានអ្នកជំងឺណាម្នាក់មិនបានមកបើកថ្នាំតាមកាកំណត់របស់គ្រូពេទ្យ យើងនិងទូរសព្ទ័ឪ្យពួកគាត់មកបើកថ្នាំតាមវេជ្ជបញ្ជារគ្រូពេទ្យ និងទៅតាមដល់លំនៅដ្ឋានពួកគាតើតែម្តង ដើម្បីឪ្យពួកគាត់បានយកថ្នាំទៅលេបឪ្យបានទៀតទាត់ប្រចាំថ្ងៃ ដើម្បីពន្យាជីវិតបានយូរអង្វែងបន្តទៀត ។គួរបញ្ជាក់ថា នៅឆ្នាំ២០១៣កន្លងមក ខេត្តព្រះសីហនុ មានអ្នកជំងឺអេដស៌មកទទួលសេវាព្យាបាលចំនួន ១.៨៨៤នាក់ ក្នុងនោះស្រី ៩២៨នាក់ ៕




































