​នគរបាល​ស្រុក​អូរជ្រៅ​បង្ក្រាប​ជនសង្ស័យ​៥​នាក់​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ដកហូត​យ៉ាម៉ា​៩៨​គ្រាប់​

0

​ខេត្តបន្ទាយមានជ័យ​​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​និង​ក្រុង​ប៉ោយប៉ែត​បាន​សហ​ការណ៍​គ្នា​ចុះបង្ក្រាប​និង​ចាប់ខ្លួន ជនសង្ស័យ​បាន​ចំនួន​៥​នាក់​បានជា​បន្តបន្ទាប់​ចាប់ខ្លួន​ជនសង្ស័យ​មាន​ទាំង​អ្នក​ចែកចាយ និង​ប្រើប្រាស់​ព្រមទាំង​ដកហូត​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៩៨​គ្រាប់​ផងដែរ​។ ករណី​

បង្ក្រាប​អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន ខាងលើនេះ របស់​កម្លាំង នគរបាល ស្រុក​អូរជ្រៅ បានធ្វើ​ឡើង​កាលពី​ល្ងាច និង​យប់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៤ ស្ថិតនៅ ឃុំ​អូរ​បី​ជាន់ ហើយ​ក្រៅពី​ការ ដកហូត​ថ្នាំញៀន ប្រភេទ​យ៉ាម៉ា ទាំង ៩៨​គ្រាប់ កម្លាំង​នគរបាល ក៏បាន​ដកហូត​វត្ថុតាង​មួយចំនួន​ផងដែរ​។​image (1)

មន្ត្រីនគរបាល​ស្រុក​អូរជ្រៅ​បាន​ថ្លែង​ឲ្យ​ដឹងថា​ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​និង​ព័ត៌មាន​សំងាត់​នៃ​សកម្មភាព​ចែកចាយ​រួចមក​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​និង​នគរបាល​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក​អធិការ​ស្រុក​អូរជ្រៅ​បានធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់​រហូតដល់​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៥​នាក់​ក្នុងនោះ​អ្នក​ចែកចាយ​៣​នាក់​ស្ត្រី​ម្នាក់​និង​អ្នកប្រើប្រាស់ ចំនួន​២​នាក់ ។image (2)

មន្ត្រីនគរបាល​បាន​បន្តទៀតថា​តាម​បញ្ជា​របស់លោក​ស្នងការ​នគរបាល​ខេត្ត​នគរបាល​ជំនាញ​បាននិងកំពុង​បន្តធ្វើ​ការសួរនាំ​ជនសង្ស័យ​ទាំងនេះ ដើម្បី​ស្វែង រក​បក្ខពួក​ផ្សេងទៀត​។ ក្រោយ​ការសួរនាំ ជន សង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​នាំខ្លួន ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់​បានបង្ហាញ​អត្តសញ្ញាណ ជនសង្ស័យ​ទាំង​៥​នាក់​នោះ​នៅឡើយ​ទេ​៕​