ខេត្តរតនគិរីៈ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ក្រុមការងាររបស់សាលាក្រុងចុះគំនូសរៀបចំផ្សារ វេលាម៉ោងប្រហែល១០និង៣០នាទី ក្រុមការងារវិលត្រឡប់ទៅវិញ ស្រាបតែលេចមុខលោក ជា គង់ អ្នកម៉ៅការសំរាមក្រុងបានលុង បានដើរស្រែកមិនឲ្យអាជីវករលក់ដូរខាងក្រៅជុំវិញផ្សារថាមិន
ឲ្យបង់ភាស៊ីឲ្យអ្នកវិនិយោគផ្សារទេ របស់លោកជា គង់ បែបនេះគឺមិនមែនជាលើកទី១ទេ គឺច្រើនដងហើយ ធ្វើឲ្យអាជីវករមួយចំនួនមានការយល់ច្រឡំមិនព្រមបង់ភាស៊ីឲ្យក្រុមហ៊ុនឡើយ ទង្វើបែបនេះធ្វើអោយប៉ះពាល់ដល់ការប្រមូលចំណូលថវិការរដ្ឋ ដែលក្នុង១ឆ្នាំៗផ្សារបង់ចូលរដ្ឋចំនួន៣០,០០០,០០០រៀល មិនតែប៉ុណ្ណោះនៅថ្ងៃដដែលលោកជា គង់ បានមកស្រែកប្រកាសប្រាប់ក្រុមអាជីវករនៅចំពោះមុខអ្នកប្រមូលភាស៊ីផ្សារថាកុំបង់ភាស៊ីឲ្យវា ទើបបណ្តាលអោយមានការទាស់ពាក្យសំដីគ្នាតែម្តង ខណៈដែលកំពុងតែជជែកគ្នាលោកជា គង់បានជាន់បាក់ក្តាអាជីវករតាំងលក់បន្លែដួលលុតជង្គង់ ហើយប្តឹងថាលោកស្រឿន គឹមស្រ៊ាន ប្រើអ្នកយកភាស៊ីវាយគាត់(ជា គង់)។
ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១១និង៣០នាទីនៅចំណុចក្នុងផ្សារបានលុងតែម្តង ហើយលោកជា គង់ ក្រុមហ៊ុនប្រមូលសំរាមបានប្តឹងទៅប៉ុស្តិ៍សង្កាត់ឡាបានសៀកថា ខាងផ្សារវាយគាត់។
ទាក់ទិនលោកជា គង់ ប្តឹងនោះមន្ត្រីប៉ូលិសប៉ុសង្កាត់ឡាបានសៀក បានប្រាប់អ្នកយកពត៌មានថា មិនដឹងជាដោះស្រាយយ៉ាងម៉េចកើតទេ មូលហេតុអត់មានស្នាមរបួសដួលផង ហើយរបាយការណ៍ធ្វើជូនថ្នាក់លើ។
ដោយឡែកសាក្សីជាច្រើននាក់ពីក្រុមអាជីវករដែលបានឃើញហេតុការណ៍ផ្ទាល់ថា លោកជា គង់ គ្មាននណាវាយគាត់ទេ គឺគាត់ថយក្រោយជាន់គ្រែអ្នកលក់បន្លែដួលខ្លួនឯងតែប៉ុណ្ណោះ ចំណែកលោកជា គង់ បានអះអាងប្រាក់អ្នកកាសែតថា ខាងភាស៊ីវាយគាត់៕



































