ប៉េ​អឹ ម​ខេត្ត ឃាត់ខ្លួន​មនុ​ស្រ ១២​នាក់ ពាក់​ព​ន្ធ័​ការប្រើប្រាស់ ចែកចាយ​គ្រឿងញៀន​

0


​សៀមរាប ៖ លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​ង និង​ជា​ប្រធាន​មន្ទីរ ស្រាវជ្រាវ និង​យុត្តិធម៌ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​យោងតាម​បទ បញ្ជា​របស់ លោក ម៉ន សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថ​នៅវេលា​ម៉ោង​២០ និង ៣០​នាទី ខែធ្នូ ឆ្នាំ​២០១៤ កម្លាំង​ការិយាល័យ ស្រាវជ្រាវ ប្រឆាំង​

គ្រឿងញៀន នៃ​មន្ទីរ​ស្រាវជ្រាវ និង​យុ​ត្តិ​ធ​ម បាន​ចុះបង្ក្រាប​ករណី​រក្សាទុក ដឹកជញ្ជូន ឬ ជួញដូរ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន បាន​មួយ​ករណី ពីរ​ចំណុច​ផ្សេងៗ​គ្នា ភូមិ​វិហារ​ចិន សង្កាត់ ស្វាយដង្គុំ និង​នៅ​ភូមិ​ស្លរ​ក្រាម សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។DSC_0409
​ក្នុងនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ ១២​នាក់ (​ស្រី​៦​នាក់​) និង​វត្ថុតាង សម្ភារៈ ប្រើប្រាស់ វេច​ខ្ចប់ គ្រឿងញៀន​និង​ដាវ​សាំ​ម​រ៉ៃ​ជាច្រើន ។ ប្រតិបត្តិការ​នេះ ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ព្រះរាជអាជ្ញារង សុក កែវ​បណ្ឌិត ដែល​ប្រតិបត្តិ​ដោយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​/​ក្រុង ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​ង និង​ជា​ប្រធាន​មន្ទីរ ស្រាវជ្រាវ និង​យុត្តិធម៌ ជា​មេបញ្ជាការរង កងរាជអាវុធហត្ថ​។​
​ជនសង្ស័យ​ដែល​បាន​ឃាត​ខ្លួន​ទាំង​១២​នាក់ (​ស្រី​៦​នាក់​) គឺ ទី​១. មានឈ្មោះ ពាង រ៉ា​ហ្វី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បញ្ចូល​ហ្កា​ស ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ។ ទី​២. ឈ្មោះ ដួង ឬ​ទ្ធី​យ៉ា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចំការ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ។ ទី​៣. ឈ្មោះ វ៉ា វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ រត់​ម៉ូតូឌុប ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ។ ទី​៤. ឈ្មោះ ដា បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុន​របរ​អ៊ុតសក់ ទីលំនៅ​បច្ចុប្បន្ន​ភូមិក​ន្ក្រ​ក សង្កាត់​ស្វាយដង្គុំ ។ ទី​៥. ឈ្មោះ ផន សុខ​រី​ន ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វាល សង្កាត់​គោកចក ។

ទី​៦. ឈ្មោះ វី ហឿន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ចាប់​ហ៊ួ​យ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ។​​ទី​៧. ឈ្មោះ វន់ រាយ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លរ​ក្រាម ។ ទី​៨. ឈ្មោះ សួង ស្រី​ល័ក្ខណ៍ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ។ ទី​៩. ឈ្មោះ ណេ​ន ដា​នេ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លរ​ក្រាម ។ ទី​១០. ឈ្មោះ ឈួន ឆៃ​ហួត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្លរ​ក្រាម សង្កាត់​ស្លរ​ក្រាម ។ ទី​១១. មានឈ្មោះ ម៉ៅ ប៉ុន​ហ៊ីម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ស្លរ​ក្រាម សង្កាត់​ស្លរ​ក្រាម ។DSC_0410

ទី​១២. មានឈ្មោះ អ៊ឺ​ប រ៉ូ​ហ្វា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ​ចាប់ហួយ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ទាំងអស់គ្នា​រស់នៅក្នុង​ក្រុង​/​ខេត្ត សៀមរាប ។​
​សមត្ថកិច្ច​ដកហូត​បា​ន ជា​សម្ភារៈ វត្ថុតាង ដែលមាន សារធាតុ​ញៀន​ប្រភេទ​កេ​តំ​ហ្វេ​តា​មីន ម្ស៉ៅ​គ្រើម​ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់ ស្មើនឹង​ទម្ងន់ ០.៩១​ក្រាម ទូរស័ព្ទដៃ​១១​គ្រឿង ដាវ​៥​ដើម ម៉ូតូ ២​គ្រឿង និង​ឧបករណ៍ប្រើប្រាស់​មួយចំនួនធំ ។ ប​ច្ច​ប្បន្ន​កម្លាំង​ជំនាញ បាន​កសាង​សំណុំរឿង​ព្រម​ទាំ​វត្ថុតាង បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ។​
​ចំពោះ ក្នុងផ្ទះ​សំណាក់​មួយ​មានឈ្មោះ “​អង្គរ​ទិព្វ​” ស្ថិតនៅ​ភូមិ​ស្លរ​ក្រាម សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​សំណាក់​នេះ មានឈ្មោះ ប្លង់ វិរុទ្ធ ភេទ​ប្រុស ត្រូវជា​ប្ដី ។ ហើយ​ពេលនេះ ខាង​សមត្ថកិច្ច បាន​បិទ​អាជីវកម្ម សម្រាប់​ផ្ទះសំណាក់ ជាប​ណ្ណោះ​អាសន្ន​ហើយ និង​បាន​ហៅ​ម្ចាស់​ផ្ទះសំណាក់​ទៅ​សួរនាំ នូវ​ទ្បើ​យ​។​
​តែ​មកទល់​ថ្ងៃទី​១៨​ខែធ្នូ​នេះដែរ សមត្ថកិច្ច​មិនទាន់​ផ្តល់​ព​តិ​មាន​ពី​ម្ចាស់ផ្ទះ​សំណាក់ អង្គរ​ទិព្វ​នោះ​នៅ​ទ្បើ​យ ថា​មាន​ពាក់​ព​ន្ធ័​និង​ការ​ចែកចាយ​គឿង​ញៀន​ដែល​សមត្ថកិច្ច​បាន​ប្រ​តិ្ត​ប​ការបង្ក្រាប​ហើយ​​ឈានដល់​ធ្វើការ​ឃាត​ខ្លួន​បានជា​បន្តបន្ទាប់​។​ដោយ​គឿន​វ៉េ​ត​