កំពង់ឆ្នាំង៖ប្រជាពលរដ្ឋប្រមាណជាង៨០នាក់មកពី២០ភូមិ នៅក្នុងឃុំ៣មាន ឃុំស្វាយជ្រុំ ឃុំព្រៃមូល និងឃុំក្រាំងលាវ ស្រុករលាប្អៀ រ បានចូលរួមកិច្ចពីគ្រោះយោបល់ថ្នាក់ស្រុកស្តី ពីវិសយ័ចិញ្ចឹមសត្វនិងសាវាកម្មបសុព្យាបាល។ ពីធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុង
បរិវេណវត្តឧទុម្ព ស្ថិតនៅក្នុងភូមិឧទុម្ព ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោក ក្រឹង សំអាត ប្រធានការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំងលោក អ៊ុក សាម៉េត ប្រធានសហគមន៍នាងកង្រីរួម និងលោកមេឃុំទាំង៣បានចូលរួមផងដែរ កិច្ចពីគ្រោះយោបល់ថ្នាក់ស្រុកនេះគាំទ្រគម្រោងដោយយសហគមន៍អ៊ឺរ៉ុបទីភ្នាក់ងារអភិវឌ្ឍន៍ ឆេក និងតាមរយះអង្គការ ភិបផលអ៊ីននិត (CZECH&PIN)។
នៅក្នុងកិច្ចពិគ្រោះយោបល់ក្នុងថ្ងៃនេះមានប្រធានបទ៣គឺ ទី១.ដោះស្រាយបញ្ហាទាក់ទងទៅក្នុងការចិញ្ចឹមសត្វក្នុងស្រុកមានបញ្ហាប្រឈមអ្វីខ្លះ? ទី២.ធ្វើការផ្សព្វផ្សាយស្តីពីតួនាទីនិងការទទួលខុសត្រូវរបស់ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ទី៣.គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការចិញ្ចឹមសត្វ។
ក្នុងអង្គប្រជុំនេះលោក តិល សុផាត ប្រធានគម្រោងអភិវឌ្ឍន៍ទីផ្សារសត្វបានលើកឡើងថា៖ រយះពេល១៨ខែនេះសហគមន៍នាងកង្រីបានបើកវគ្គបណ្តុះបណ្តាលដល់ពេទ្យសត្វភូមិបាន៤វគ្គ និងធ្វើការផ្សព្វផ្សាយបាន ចំនួន២៦ភូមិ និងបានផ្តល់សម្ភារះនិងថវិការដល់ពេទ្យសត្វភូមិជាទុនពង្រីកការចិញ្ចឹមសត្វនៅតាមភូមិ ក្នុងនោះក៍បានផ្តល់ថវិកាគំរូក្នុងម្នាក់ៗ ចំនួន៤៥ដុល្លាសម្រាប់ឧបត្ថម្ភដល់ការចិញ្ចឹមសត្វ។
លោកបានអោយដឹងបន្ថែមទៀតថា៖នៅក្នុងនោះបានធ្វើការចុះផ្សព្វផ្សាយផែនការវិនិយោគទុនដល់ប្រជាពលរដ្ឋ២០ភូមិក្នុងស្រុករលាប្អៀរនិ ងក្រុមសន្សំប្រាក់នៅក្នុងឆ្នាំខាងមុខគម្រោង និងធ្វើការជ្រើសរើសយកឃុំ៣ក្នុងស្រុករលាប្អៀរ លើការចិញ្ចឹមសត្វ ចងក្រងក្រុមកសិករចិញ្ចឹមសត្វនិងក្រុមសន្សំប្រាក់។
ក្នុងការពិគ្រោះយោបល់ថ្នាក់ស្រុកក្នុងថ្ងៃនេះដែរ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានលើកឡើងថា៖ក្នុងវិស័យចិញ្ចឹមសត្វកសិកត្រូរវធ្វើយ៉ាងណាជ្រើសរើសពូជសត្វអោយបានល្អ និងត្រូវប្រើប្រាស់ចំណីធម្មជាតិទើបឆាប់ធំរហ័សបានលក់ ដើម្បីធ្វើការដោះស្រាយជីវភាពរស់នៅកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក។
លោកបានបញ្ជាក់អោយដឹងបន្ថែមទៀតថា៖កសិករត្រូវបង្កើតឡជីវកឧស្ម័នដែលប្រើលាមកសត្វសម្រាប់បំរើផលប្រយោជន៍នៅក្នុងលំនៅដ្ឋាន ជៀសវៀងក្នុងការចំណាយថវិកាក្នុងគ្រួសារ ចំណែកទុនដែលម្ចាស់គម្រោងប្រគល់អោយត្រូវយកទៅប្រើប្រាស់ចំគោលដៅ លើផ្នែកចិញ្ចឹមសត្វនៅក្នុងមូលដ្ឋាន មាន មាន់ ទា ជ្រូក គោ ក្របី។កន្លងមករដ្ឋាភិបាលលោកតែងតែមានគោលនយោបាយផ្សព្វផ្សាយជម្រុញដល់កសិករក្នុងការចិញ្ចឹមសត្វ និងចាក់វ៉ាក់សាំងការពារអោយបានទាន់ពេលវេលា ដើម្បីត្រៀមធ្វើសមាហរន្តកម្មអាស៊ានក្នុងឆ្នាំ២០១៥ខាងមុខ។
លោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនកសិករត្រូវយកចិត្តទុកដាក់ចិញ្ចឹមសត្វត្រូវដាក់ទ្រុងអោយចំណីទឹកបានគ្រប់គ្រាន់ តាមប្រភេទសត្វ ពិសេសចូលរួមដាំដើមកន្ធុំធេតនៅតាមលំនៅដ្ឋានរបស់ខ្លួន ដែលផ្លែន្ធុំធេតគឺជាចំណីដ៏ល្អសំរាប់សត្វមាន់ផងដែរ៕




































