សង្សារ​មួយគូ​កំពុង​អង្គុយ​សាសង​គ្នា​ត្រូ​ជនសង្ស័យ​២​នាក់​យក​កាំបិត​និង​កាំភ្លើង មក​គុំរាម ហើយ​វាយ​១​ស្នប់​ដៃ ចំក្បាល​ភាគី​ខាង​ប្រុស ប្លន់​យក​ម៉ូតូ​និង​ទូរស័ព្ទដៃ​បាន​យ៉ាង​សុ​វត្តិភាព​

0

​ ​ភ្នំពេញ​៖ គូរ​សង្សារ​មួយគូរ​អង្គុយ​សាសង​គ្នា​ទាំង​កណ្ដាលយប់​ស្ងាត់​ត្រូវ​ជនសង្ស័យ​២​នាក់ យក​កាំបិត​សាំ​មូ​រ៉ៃ​ខ្លី មួយ​ដើម និង កាំភ្លើងខ្លី​មួយ​ដើម​មក​ផ្ចុ​ង​គុំរាម ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​២០១៤ មួយគ្រឿង​និង ទូរស័ព្ទ ម៉ាក​សាំ​សុង ហើយ​យក​ស្នប់​ដៃ​វាយ​ចំក្បាល ភាគី​ខាង​ប្រុស ១​ដៃ បណ្ដាល​ឲ្យ​បែកក្បាល រួច​ក៏​ជិះ​រត់គិចខ្លួន បាត់​យ៉ាង​សុវត្ថិភាព​។ ហេ​ត​ការ​ណ៏​នេះ​កាលពី​វេ​ល​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៤ ត្រង់ចំណុច ជិត​រង្វង់​មូល​ព្រះ នរាយ មុខ​វត្ត​ឧនា​ឡោម ស្ថិតក្នុង​សង្កាត់ ជ័យជំនះ ខណ្ឌ ដូនពេញ​។​a1
​ ​ជនរងគ្រោះ​ភាគី​ខាង​ប្រុស ឈ្មោះ លើ ខាង អាយុ ១៨ ឆ្នាំ សព្វថ្ងៃ​ស្នាក់នៅ ក្នុង​សង្កាត់ ជ្រោយចង្វារ ជា​ម្ចាស់ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ​2I-2025​។ ជនរងគ្រោះ​ភាគី​ខាង​ស្រី ច​ន់ ធា អាយុ​៣១ ឆ្នាំ ជា​ម្ចាស់​ទូរស័ព្ទ ដៃ ម៉ាក​សាំ​សុង ពណ៌​.​ស ។​
​ ​តាម​ការរៀបរាប់​រង​របស់​ភាគី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ ពួក​គា្ន​កំពុង​អង្គុយ​និយាយ​គ្នា​នៅ ចំណុចកើតហេតុ ស្រប់​តែ​ជនសង្ស័យ​៣​ជិះ​ម៉ូតូ​ស្មា​ក​មួយគ្រឿង ឈប់​ពី​ចំងាយ រួច​ជនសង្ស័យ​២​ក៏​ដើរទៅ មើលមុខ​រួច​ទៅ​ហួស មួយសន្ទុះ​ក៏​ដើរមក​វិញ ដក យក​កាំភ្លើង​មក​ផ្ចុ​ង​ក្បាល​ជនរងគ្រោះ​(​ភាគី​ខាង​ប្រុស​) និង​ដក​កាំបិត​មក គុំរាម ជនរងគ្រោះ​ទាំង​២ ឲ្យ​ប្រគល់​សោរ​ម៉ូតូ និង​ទូរស័ព្ទដៃ ចេញមក ក៏ប៉ុន្តែ ជនរងគ្រោះ​ហាក់ដូចជា​មិន​ចង់​ប្រ​គុល​ឲ្យ ជន a2សង្ស័យ​ម្នាក់​ក៏​ពាក់​ស្នប់​ដៃ ហើយ​វាយ​ទៅលើ​ជនរងគ្រោះ​ខាង​ប្រុស មួយ​ដៃ ចំ​ពីក្រោយ​ក្បាល ប​ណ្ដោ​ល​ជនរងគ្រោះ បែកក្បាល ដួល ទើប​ជនសង្ស័យ​លួ​កលើ​សោរ​ម៉ូតូ​ពី​ហោរ​ប៉ៅ​ជនរងគ្រោះ ហើយ​ជនរងគ្រោះ ខាង​ស្រី ក៏​ប្រគល់ ទូរស័ព្ទដៃ​ឲ្យ​ទៅ​ជនសង្ស័យ រួច​ជនសង្ស័យ​ទាំង​២​ក៏​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​ចេញ​កន្លែងកើតហេតុ​បាត់​យ៉ាង​សុ​វត្តិភាព​។​បន្ទប់​មក​ជនសង្ស័យ​ម្នាក់ទៀត​ដែល​ជិះ​ម៉ូតូ​ស្មា​ក់​ឈប់​នៅ​ពី​ចំងាយ ក៏​ជិះ​ចូលមក​ធ្វើជា​សាក​សួរថា​(​មានរឿង​អី ត្រូវ ចោរប្លន់​មែន​) ពេលនោះ​ជនរងគ្រោះ​ភាគី​ខាង​ស្រី ក៏​ស្រែក​ចោរៗ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ក៏​ជិះ​រត់គិចខ្លួន​បាត់ស្រមោល​។ ជនរងគ្រោះ​ភាគី​ខាង​ស្រី​បាន​បន្ដទៀតថា​នៅពេល​ហេតុ​ការ​ណ៏​នោះ គាត់​ស្រែក​យ៉ាងខ្លាំង​ឲ្យ​សមត្ថកិច្ច​ដែល​នៅ​ជិត​នោះ​ឲ្យ​ជួយ តែ​សមត្ថកិច្ច​ហាក់ដូចជា​មិន​ចាប់​អារ​ម្ម​ណ៏ និង​សកម្មភាព​ពេល​ចោរ​ធ្វើ​សកម្មភាព ដែល​នៅ​ជិត​នោះ ប្រមាណ​ជា​៥០​ម៉ែត​តែប៉ុណ្ណោះ​។​
​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​ជនរងគ្រោះ​ទាំង​២​ទៅធ្វើ​ការសាកសួ​និង​ដាក់ពាក្យ​បណ្ដឹង​នៅ ប៉ុ​ស្ដិ៏​នគរបាល​សង្កាត់​ជ័យជំនះ​។​