រថយន្ត​កាមរី​ឆ្លាម​សង្ស័យ​ម្ចាស់​ងងុយ​បើក​ទៅបុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ចត​ទុកចោល​មុខផ្ទះ​រង​ការខូចខាត​

0

​ភ្នំពេញ ៖ រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​សង្ស័យ​ម្ចាស់​ងងុយ​បាន​បើក​រ៉េ​ចង្កូត​ទៅបុក​រថយន្ត ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ចត​ទុកចោល​មុខផ្ទះ​បោក​ផ្ទប់​និង​បង្គោល​ភ្លើង​ធ្វើអោយ​រង​ការខូចខាត ទាំងសងខាង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៤ ត្រង់ចំណុច​មុខផ្ទះ​លេខ​៩៩ តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​z2

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា គេ​ឃើញ​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ កំពង់ចាម 2A-0502 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ជា​ចំណុច​ផ្លូវ​កោង ទំនង​ម្ចាស់​រថយន្ត​ងងុយ​ទើប​រេ​ចង្កូតរថយន្ត​ទៅខាង​ឆ្វេង​ជ្រុល​ទៅបុក​រថយន្ត ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង ពណ៌​សំបក​ឪឡឹក មិនមាន​ស្លាក​លេខ ដែល​ចត​ចោល​នៅមុខ​ផ្ទះ ចំ​ពេញទំហឹង​បោក​ផ្ទប់​និង​បង្គោល​ភ្លើង​រង​ការខូចខាត​ទាំងសងខាង​។​z3

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏បាន​មក​អន្តរាគមន៍​និង​បានអោយ​ភាគី​ទាំង​២​ធ្វើការ​សម្រប ស​ម្រួ​ស​គ្នា​ហើយ​ភាគី​ទាំង​២​ក៏​សម្រេច​រង់ចាំ​ព្រឹក​ឡើង​ទើប​ធ្វើការ​ដោះស្រាយ​គ្នា​បន្ត​ដោយ​ទុក រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​៕