បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​តាក់ស៊ី​ម៉ែត​ចត​ក្បែរ​ចិញ្ចើមផ្លូវ​ចំ​ពេញទំហឹង បណ្ដាលឱ្យ​រងរបួស​ធ្ងន់​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​ក៏​ជ្រុល​ទៅបុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ មហា​កំផែង​ចត​ក្បែរ​ចិញ្ចើមផ្លូវ​ចំ​ពេញទំហឹង​បណ្ដាលអោយ​រងរបួស​ធ្ងន់ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៤ ត្រង់ចំណុច​មុខ ក្រុមហ៊ុន​ជេ​ស៊ី​អឹម នី​ព​ផន​ប្រាយ​វេត តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​d4
​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក​9640 កណ​១ ធ្វើដំណើរ​តាម​បណ្ដោយ ផ្លូវ​លេខ​២៧១ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ មិនដឹងថា​យ៉ាង​មិច​ម៉ូតូ​ជនរងគ្រោះ​ក៏​រេ​ចង្កូត​មក​បុក​ចំ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-4174 ចត​ក្បែរ​ចិញ្ចើមផ្លូវ​ចំ​ពេញទំហឹង​បណ្ដាលអោយ​ជនរងគ្រោះ​រងរបួស​ធ្ងន់ ហើយ រថយន្ត​និង​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។​d2
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏បាន​ចុះមក​អន្តរាគមន៍​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​និង​រថយន្ត​សមត្ថកិច្ច​បាន​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ជា​ក្រោយ​៕d1