នារី​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រូវ​រថយន្ត​មួយគ្រឿង​បុក​ចំ​ពេញទំហឹង នៅ​ចំណុច​ស្ដុ​ប​បូកគោ​បណ្ដាលអោយ​រងរបួស​ធ្ងន់​

0

​ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រឡប់ទៅផ្ទះ​ស្រាប់តែ​មកដល់​ចំណុច​ស្ដុ​ប​ផ្លូវបែក​ជា​បួន​ក៏មាន រថយន្ត​មួយ គ្រឿង បើក​បោះពួយ​យ៉ាង​លឿន​បុក​ប៉ះចំ​ពេញទំហឹង​បណ្ដាលអោយ​ដួល​រងរបួស​ធ្ងន់ ហើយ រថយន្ត​បង្ក​បើក​រត់​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៤ ត្រង់ចំណុច ស្ដុ​ប​បូកគោ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​កែង​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​g2
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក​ហុងដា អាយ​ខុន ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 1AS-4440 ចេញពី​ធ្វើការ​ត្រឡប់ទៅផ្ទះ ធ្វើដំណើរ​តាម​បណ្ដោយ ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ស្រាប់តែ​មកដល់​ចំណុច​ស្ដុ​ប​បូកគោ ក៏មាន​រថយន្ត​មួយគ្រឿង មិន​ចាំ​ម៉ាក​បើក​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​យ៉ាង​លឿន​ក៏​បុក​ប៉ះ​ម៉ូតូ​នារី​រងគ្រោះ​ចំ​ពេញទំហឹង​បណ្ដាលអោយ​ដួល​រងរបួស​ធ្ងន់​សន្លប់​ស្ដូកស្ដឹង ហើយ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ទៅមុខ​គេ​ខ្លួន​បាត់​។​g1
​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏បាន​ចុះមក​អន្តរាគមន៍ ហើយ​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ចំណែក​ម៉ូតូ សមត្ថកិច្ច​បាន​ក៏​ត្រួតពិនិត្យ​ឯកសារ​រួចរាល់​ក៏​ប្រគល់អោយ​គ្រួសារ​ជនរងគ្រោះ​យកទៅ​វិញ​។​
​សូមបញ្ជាក់ថា នៅ​ចំណុច​ស្ដុ​ប​បូកគោ ឧស្សាហ៍​កើតមាន​គ្រោះថ្នាក់​ចរាចរ​ញឹក​ញ៉ាប់​ណាស់​នៅពេល​យប់​ស្ងាត់ គឺ រថយន្ត​បើក​លឿនៗ​ណាស់ មិន​បន្ថយល្បឿន​ឡើយ​ខណៈ​បើក​មកដល់​ចំណុច​ផ្លូវបែក​ជា​បួន ហើយ​ករណីខ្លះ ក៏​បណ្ដាលអោយមាន​មនុស្ស​ស្លាប់ និង​រងរបួស​ធ្ងន់​ជាច្រើន​នាក់ ដូច្នេះ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ ពេលយប់​សូម​ប្រុងប្រយ័ត្ន​នៅ​ចំណុច​នេះ​ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ជាយ​កថា​ហេតុ បើសិនជា​យើង​មិន​ប្រុងប្រយ័ត្ន​៕