សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​ក​ម្រឹត​បឋម​វិជ្ជាជីវៈ​នគរបាល អនុវត្តន៍​ហ្វឹកហាត់​ជំនាញ​ប្រើ​អាវុធ​វែង​(​អាកា ) លើ​ទីលាន​បាញ់​គ្រាប់​ពិត

0

សៀមរាប ៖ បន្ទាប់ពី​បាន​ឆ្លងកាត់​វគ្គ​សិក្សា​អស់​រយៈពេល​៥២​ថ្ងៃ​កន្លងមក នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ សិក្ខាកាម​ទាំង​១៨៥​នាក់ ក្នុងនេះ​មាន​សិក្ខាកាម​នារី​ចំនួន​៣៤​នាក់ នៃ​វគ្គ​បណ្តុះបណ្តាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវៈ​នគរបាល សម្រាប់​បេក្ខជន​ជ្រើសរើស​ថ្មី ឲ្យ​ចូល​បំរើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​ឆ្នាំ​២០១៤ បាន​អនុវត្ត​មេរៀន​ហ្វឹកហាត់​ជំនាញ​ប្រើ​អាវុធ​វែង​ធុន​អាកា លើ​ទីលាន​បាញ់​គ្រាប់​ពិត នៅ​ទីបញ្ជាការ​មុខ​យោធភូមិភាគ​ទី​៤ ( អូរ​កូនតឹង )​ក្រោម​វត្តមាន​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ ធឿន មេបញ្ជាការរង​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ ។ Image1
លោក​វរសេនីយ៍ឯក ហុង ណា​រ៉ុង នាយក​សាលា​នគរបាល​ជាតិភូមិ​ភាគ​ទី​៤ ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា សិក្ខាកាម​ទាំង​១៨៥​នាក់ រួមមាន​មកពី​ខេត្តសៀមរាប​ចំនួន​៩៧​នាក់ ស្រី​១៨​នាក់ ខេត្តកំពង់ធំ​៣៩​នាក់ ស្រី​០៩​នាក់ មកពី​ខេត្តព្រះវិហារ​១៨​នាក់ ស្រី​០៥​នាក់ និង​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៣១​នាក់ ស្រី​០២​នាក់ ។ វគ្គ​បណ្តុះបណ្តាល មាន​រយៈពេល​៦០​ថ្ងៃ គឺ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៥ ខែធ្នូ ខាងមុខនេះ ។ លោកនាយក​សាលា​បាន​បន្ត​ឲ្យ​ដឹងថា សម្រាប់​ការអនុវត្ត មេរៀន​ហ្វឹកហាត់​ប្រើប្រាស់​អាវុធ​វែង និង បាញ់​គ្រាប់​ពិត របស់​សិក្ខាកាម​ទាំង​១៨៥​នាក់ គឺ​ត្រូវបាន​ការជួយឧបត្ថម្ភ​ពី​សំណាក់ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង ជា​ប្រធាន​គណបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​៤ និង​ទី​៥ ។ Image2ជាមួយគ្នានេះ សម្រាប់​កម្មវិធី​បាញ់​គ្រាប់​ពិត​នេះដែរ សាលា​នគរបាល​ជាតិភូមិ​ភាគ​ទី​៤ បានទទួល​នូវ​កិច្ច​គាំទ្រ​សហការ ទាំង​ការផ្តល់​ទីតាំង សម្ភារៈ និង​បច្ចេកទេស យ៉ាង​ល្អប្រសើរ​បំផុត ពី​សំណាក់​បញ្ជាការដ្ឋាន និង គ្រូ​យោធា​ចា​រ្យ​យោធភូមិភាគ​ទី​៤ ។ Image3
ឧ​ត្ត​ម​សេនីយ​ឯក សុខ ធឿន មេបញ្ជាការរង​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​៤ មានប្រសាសន៍ថា ៖ និយាយ​ជារួម សម្រាប់​វគ្គ​បណ្តុះបណ្តាល​នេះ​ទាំងមូល គឺជា​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ផែនការ​កំណែ​ទំរង់​កងកម្លាំង​នគរបាលជាតិ ដែល​ខ្លឹម​សារសំខាន់​នៃ​កំណែ​ទំរង់​នេះ គឺ​ការរៀបចំ​រចនាសម្ព័ន្ធ​ក្របខ័ណ្ឌ​នគរបាលជាតិ ឲ្យ​មាន​ចំនួន​សមស្រប និង ការកសាង​ធនធានមនុស្ស ក្នុង​ជួរ​កងកម្លាំង​នគរបាលជាតិ ឲ្យ​មាន​វិជ្ជាជីវៈ ជំនាញ​ពិតប្រាកដ និង ស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ​របស់ខ្លួន ។ Image4
សម្រាប់​លទ្ធផល​ជា​ផ្លែផ្កា​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ ឧ​ត្ត​ម​សេនីយ​ឯក សុខ ធឿន បាន​សម្តែង​នូវ​ការដឹងគុណ ចំពោះ​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង អរគុណ​ចំពោះ​បណ្ឌិត្យសភា​នគរបាលជាតិ​កម្ពុជា ដែល​បាន​ដើរតួនាទី​ជា​សេនាធិការ​ជូន​ក្រសួងមហាផ្ទៃ ក្នុង​ការកសាង​ផែនការ​បណ្តុះបណ្តាល បំពាក់បំប៉ន​ជូន​ដល់ កងកម្លាំង​នគរបាលជាតិ គ្រប់លំដាប់​ថ្នាក់ ផងដែរ ៕ លោក ព្រិន្ទបាលទោ ខេង ខេមរា​