សៀមរាប : បើទោះបីជាស្ថានភាពនៃការ ការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់សង្គមនៅក្នុងខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ប្រកបដោយសុវត្ថិភាពល្អយ៉ាងណាក៏ដោយក៏ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេសគឺកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តសៀមរាបក៏មិនដែលព្រងើយកន្តើយក្នុងការបំពេញនូវតួនាទីភារះកិច្ចស្នូលរបស់ខ្លួនឡើយ។ដោយឡែកចំពោះការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពវិញនោះនគរបាលជំនាញដែលពាក់ព័ន្ធចំណុះស្នងការដ្ឋានគរបាលខេត្តសៀមរាបដោយអនុវត្តតាមបទបញ្ជា ឯ.ឩ ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបនិងជាប្រធានគណះបញ្ជាការឯកភាពខេត្តក៏ដូចជាក្រោមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការ
នគរបាលខេត្តសៀមរាបផងនោះ។នៅរសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៤នេះនៅភូមិ វិហារចិន សង្កាត់សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបបានប្រារព្វធ្វើពិធីបើកវេទិការសាធារណះស្តីពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលមានលក្ខណះសម្បត្តិទាំង៩យ៉ាងនិងពិធីចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មីដល់ប្រជាពលរដ្ឋចំនួន២១៥នាក់ក្រោមវត្តមានលោក ស្រី កុយ វិសាល អភិបាលរងក្រុងសៀមរាប លោកវរសេនីយ៍ទោ ទិត្យ ណារ៉ុង អធិការនគរបាល
ក្រុងសៀមរាប លោកចៅសង្កាត់ និងមានការចូលរួមពីសំណាក់ក្រុមការងារនគរបាលជំនាញពាក់ព័ន្ឋក្នុងការ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលអញ្ជើញមកពីស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិង អស់លោក លោកស្រី តំណាងមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធនិងអាជា្ញធរមូលដ្ឋាន ជាច្រើនទៀតបានចូលរួមផងដែរ។ បន្ទាប់ពីលោកចៅសង្កាត់ស្វាយដង្គំ និងលោកស្រី កុយ វិសាល អភិបាលរងក្រុងសៀមរាបបានឡើងមានមតិស្វាគមន៍និងប្រកាសបើកអង្គវេទិការសាធារណះស្តីពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលមានលក្ខណះសម្បត្តិទាំង៩យ៉ាងរួចមក ។ លោកវរសេនីយ៍ទោ ទិត្យ ណារ៉ុង អធិការនគរបាលក្រុង
សៀមរាប បានឡើងធ្វើការផ្សព្វផ្សាយនិងធ្វើការបកស្រាយបន្ថែមនូវលក្ខណះសម្បត្តិទាំង៩យ៉ាងរបស់ភូមិឃុំមានសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងអង្គពិធីប្រកបដោយភាពយល់ស៊ីជំរៅនិងគ្រប់រូបភាព។ដោយ លោកវរសេនីយ៍ទោ ទិត្យ ណារ៉ុងបានលើកយកនូវមួយចំណុះម្តងៗមកធ្វើការផ្សព្វផ្សាយនិងធ្វើការបកស្រាយដើម្បីឲ្យបងប្អូនទាំងអស់បានយល់ដឹងកាន់តែច្បាស់ដើម្បីយើងរួមគ្នាពិភាក្សារកគន្លឹះល្អៗយកទៅអនុវត្តបន្តក្នុងការបង្ការទប់ស្កាត់និងធ្វើការបង្ក្រាបឲ្យបានទាន់ពេលវេលានៅរាល់បទល្មើសដើម្បីយើងធានាបាននូវការកាត់បន្ថយបទល្មើសគ្រប់ប្រភេទដែលនៅសេសសល់បន្តិបន្តួចអោយអស់ពីភូមិឃុំរបស់យើងផងដែរ។បន្តមកសមាសភាពវាគ្មិនទាំងអស់ក៏បានធ្វើការឆ្លើយតបទៅនិងសំណួររបស់ប្រជាពលរដ្ឋក្នុងអង្គពិធីដែលទាក់ទងទៅនិងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពប្រកបដោយភាពយល់ជ្រាបច្បាស់និងស៊ីជំរៅ ។ ដោយសមាសភាពវាគ្មិន បានបញ្ជាក់ថាគោលបំណងដែល
សមត្ថកិច្ចនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលមានការពាក់ព័ន្ឋក្នុងការ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានរៀបចំធ្វើពិធីនេះឡើងគឺដើម្បីប្រមូលព័ត៍មាននិងចង់ដឹងពីអំស្ថានភាពទូទៅដែលនៅមានការខ្វះខាតក្នុងមូល ដ្ឋានចំពោះការ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះ។ដោយសមាសភាពគណះអធិបតីទាំងអស់ក៏បានធ្វើការសំណូមពរដល់បងប្អូនទាំងអស់ត្រូវតែមានចិត្តក្លាហានក្នុងការជួយផ្តល់ ព័ត៍មានមកដល់សមត្ថកិច្ចនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅពេលដែលបានឃើញឫក៏មានការសង្ស័យនូវករណីទាំង៩
ចំណុចក្នុងការអនុវត្តគោនយោបាយភូមិឃុំមានសុវត្ថិភាពនេះត្រូវប្រញាប់ ទំនាក់ទំនងមកដល់សមត្ថកិច្ចនិងអាជ្ញាធរមានសមត្ថកិច្ចដែលអាចធ្វើទៅបានឲ្យបានទាន់ពេលវេលាដើម្បីជាភាពងាយស្រួលដល់សមត្ថកិច្ចជំនាញចុះប្រតិបត្តិការណ៍ធ្វើការបង្ក្រាបឲ្យបានឆាប់រហ័សផងដែរ។បន្តមកសមាសភាពគណះអធិបតីទាំងអស់ក៏បានធ្វើការចែកជូននូវអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មីដល់ប្រជាពលរដ្ឋចំនួន២១៥នាក់ ដែលរស់នៅក្នុងភូមិវិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាបផងដែរ ៕
ដោយ លោកព្រិន្ទបាលទោ ខេង ខេមរា




































