គណៈកម្មការ​ចុះ​ត្រួតពិនិត្យ និង​សិក្សា​ពី​ផលប៉ះពាល់​ទីតាំង​បូម​ខ្សាច់​

0

​ ​
Image18 គណៈកម្មការ និង​អាជ្ញាធរ​ខេត្តកំពង់ធំ រួមមាន​សមត្ថកិច្ច​ជំនាញ​សូ​រិ​យោ​ដី បរិស្ថាន ធនធានទឹក រ៉ែ​ថាមពល សាធារណៈ​ការដឹកជញ្ជូន​ខេត្តកំពង់ធំ និង​បរិស្ថាន បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព ដើម្បី​សិក្សា​ពី​ផលប៉ះពាល់​ទីតាំង​អជីវ​ករ​សុំ ការអនុញ្ញាតិ​បូម​ខ្សាច់ ក្រោម​ការដឹកនាំ ដោយ​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក ហុក រិ​ន អភិបាល​ស​ក្រុង​ស្ទឹងសែន កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៤ ។​Image20ក្រោយពី​គ្រប់​ជំនាញ​បាន​សិក្សា​ទីតាំង​អជីវ​ករ​សុំ​បូម​ខ្សាច់ នៅ​ចំនុច​ភូមិ​អូ​សំបួរ ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ពិនិត្យឃើញថា ទីតាំង​ខាងលើ​ជា​ប្រភេទ​ដីដុះ នៅជាប់​មាត់​ស្ទឹងសែន ដោយយោង​តាម សភាព​ជាក់ស្តែង​នៃ​ស្ទឹង​ដែលមាន រាង​កោង​១៨០​អង្សា នៅ​រដូវវស្សា​បណ្តាល​ឲ្យ​មានទឹក​ហូរ​បោក​ច្រាង​ម្ខាង ធ្វើ​ឲ្យ​ដី​មាត់​ស្ទឹង​ម្ខាង​ទទួលរង​នូវ​ការបាក់​ច្រាំង​ជា​បន្តបន្ទាប់ ដោយសារ​កំលាំង​ទឹក​ហូរ ចំណែក​ច្រាំង​ម្ខាង​ទៀត​បែរ​ជាមាន​ដីខ្សាច់​ចំនួន​ច្រើន​មក កក​លើ​គ្នា​បង្កើតជា​ទួល​ដីដុះ ដោយ​ពិនិត្យឃើញថា​បើសិនជា​ទុក​ឲ្យ មាន​សភាព​បែប​មិនយូរ​មិនឆាប់​ច្រាំង​ស្ទឹងសែន​បាក់​ដល់​ដីស្រែ ឬ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ។​Image19

​យោងតាម​ការពិគ្រោះ​យោបល់​រវាង​ជំនាញ​គ្រប់​ស្ថាប័ន បាន​យល់ឃើញថា​បើកាលណា​ជីក​កាយ​ដី​ទួល​ដីដុះ វា​អាច​កាត់បន្ថយ​ការបាក់​ច្រាំង​ម្ខាង​ទៀត ដែល​ប្រៀបបាន​ទៅនឹង​ការកាយ​ផ្លូវទឹក កាត់បន្ថយ​កំលាំង​ទឹក​បុក ច្រាំង​នាំ​ឲ្យ​បាក់​បន្ត ចំពោះ​លោក ស្រី តាន់ ជីវ​ហូត និង​លោក ជីវ គឹម​អ៊ុន ជា​អជីវ​ករ​ដែល​បាន​សុំ​ការអនុញ្ញាតិ​ធ្វើ​អ​ជិ​កម្ម​ស្របច្បាប់​ដើម្បី​សុំ​សិទ្ធិ​ក្នុង​ការយក​ខ្សាច់​ចំ​នុ​ន​ដីដុះ​នេះ អជ្ញាធរ និង​ជំនាញ​បាន​សុំ​ការសិក្សា និង​ធ្វើការ​សម្របសម្រួល​ពី​ប្រជាពលរដ្ឋ ដែលមាន​ទីតាំង​ក្បែរ​កន្លែង​សុំ​ធ្វើ​អជីវ​កម្មនេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មាន​សិទ្ធិ​ក្នុងការ​សំណូមពរ​នូវ ផលប៉ះពាល់​នៅ​ថ្ងៃមុខ ។​Image23
​ក្នុងនោះដែរ​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍​ណែនាំ​ឲ្យ​មន្ត្រី និង​មន្ទីរ​ពាក់ ព័​ន្ឋ​ពិគ្រោះ​យោបល់​គ្នា និង​សិក្សា​ទីតាំង​ខាងលើ​ដើម្បី​ធ្វើការ​សម្រេច ដោយមាន​ការឯកភាព​គ្រប់​ស្ថាប័ន ព្រមទាំង​ធ្វើ​កិច្ចសន្យា​រវាង​អជីវ​ករ និង​គណៈកម្មការ​ចម្រុះ​ពី​ផលប៉ះពាល់​ទៅ​ថ្ងៃមុខ ឬ​អជីវ​ករ​មិនបាន​គោរព តាម​ការណែនាំ និង​ត្រូវបាន​ដកសិទ្ធិ​ក្នុងការ​បន្ត​អជីវ​កម្ម រួមទាំង​ការចូលរួម​កសាង ស្ថាបនា​សមិទ្ធផល​ផ្សេង ក្នុង​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ ។Image21

​ ​ ​ដោយ ប៊ុន រដ្ឋា