កំពង់ធំៈ ប្រជាពលរដ្ឋជាង៥០០គ្រួសារ មានសេចក្តីរីករាយនិងសប្បាយចិត្ត ចំពោះអជ្ញាធរខេត្តកំពង់ធំ ដែល មានឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានផ្តល់ក្តីសង្ឃឹមដល់ប្រជាកសិករក្នុងសង្កាត់អូរគន្ធរ ដោយ បានសាងសង់ស្ថានីយ៍បូមទឹកមួយកន្លែង ស្ថិតនៅក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាកសិករដែលធ្វើស្រែប្រាំង ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់អូរគន្ធរ ៩០ភាគរយមានមុខរបរ ជាអ្នកធ្វើស្រែប្រាំង ដែលមានផ្ទៃដីជាប់ នឹងបឹងទន្លេសាប និងជាប់ដងស្ទឹងសែន ក្នុងរដូវវស្សាទឹកជំនន់ពីផ្នែកខាងលើនៃផ្លូវជាតិលេខ៦ ចូលមកក្នុង បឹងទន្លេសាប រីឯទឹកទន្លេសាបបានឡើងច្រាលមកវិញ បង្ករឲ្យប្រជាកសិករដែលជាប់បឹងទន្លេសាបជួបនូវ គ្រោះមហន្តរាយជាច្រើនដងដោយសារទឹកជំនន់ ដោយប្រការទឹងនេះទើបប្រជាកសិករក្នុងសង្កាត់អូរគន្ធរ បាននាំគ្នាបង្ករបង្កើនផលស្រូវប្រាំងរាប់ពាន់ហិចតា បន្ទាប់ពីទឹកស្រក ។
ក្នុងនោះដែរប្រជាពលរដ្ឋដែលមានមុខរបរធ្វើស្រែប្រាំង បានជួបនូវឧបស័គ្គនូវការខ្វះខាតទឹកសម្រាប់ធ្វើស្រែ ប្រាំងកន្លងមក តែពេលនេះប្រជាពលរដ្ឋមានសេចក្តីត្រេតអរយ៉ាងខ្លាំង ចំពោះអង្គការ កាវ៉ាក់ ដែលបានជួយ ថវិការជាង១ លាន៥សែនដុល្លា សម្រាប់សាង់សង់ស្ថាននីយ៍បូមទឹក សម្រាប់ស្រោចស្របដំណាំស្រូវប្រាំង របស់ប្រជាកសិករក្នុងសង្កាត់អូរគន្ធរ ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ស្ថានីយ៍បូមទឹកនេះបានសាង់សង់៧០ ភាគរយហើយ និងជាការខិតខិប្រឹងប្រែងរបស់ឯកឧត្តម អភិបាលខេត្តកំពង់ធំ ដែលយល់ឃើញថា ប្រជាពលរដ្ឋ ក្នុងឃុំអូរគន្ធរតែងតែជួបនូវឧបស័គ្គស្ទើរតែជារៀងរាល់ថ្នាំពីបញ្ហារកាចែកចាយទឹកពីក្រុមហ៊ុនមួយ ចំនួនមិនបានគ្រប់គ្រាន់ ទើបបានសុំឲ្យមានការសាងសង់ស្ថានីយ៍បូមទឹកសម្រាប់ ស្រោចស្របដំណាំស្រូវ និងជាការជួយឧបត្ថម្ភពីអង្គការកាវ៉ាក ។
ក្នុងឳកាសនោះឯកឧត្តម គង់ វិមាន បានអញ្ជើញទៅពិនិត្យកាសាងសង់ស្ពានថ្មី ដែលជាផ្លូវថ្មីសម្រាប់វាងក្រុងស្ទឹងសែន និងសិក្សាពីផលប៉ះពាល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដែលនិងត្រូវបានសាងសង់ ផ្លូវថ្មីដើម្បីឲ្យមានការសម្របសម្រួលនូវសំណងផ្សេងៗ។
ដោយ ប៊ុន រដ្ឋា




































