ប្រជាពលរដ្ឋ​ប្រតិកម្ម ចំពោះ​ក្រុមហ៊ុន​ដឹក​ដី រំខាន​ដល់​ការរស់នៅ និង​ធ្វើអោយប៉ះពាល់​សុខប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​អន្លង់​ព្រួស ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរភាព​

0

ខេត្តកំពង់ឆ្នាំង បាន​ប្រតិកម្ម​យ៉ាងខ្លាំង ទៅលើ​ក្រុមហ៊ុន​ដឹក​ដី ដែល​ធ្វើអោយ​ខូច​ផ្លូវ និង​ដី​ហ៊ុយ ប៉ះពាល់​ដល់​ការរស់នៅ និង​សុខភាព​ផ្លូវដង្ហើម​យ៉ាងធ្ងន់ធ្ងរ ។
​ប្រជាពលរដ្ឋ បាន​បន្ត​អោយដឹងថា អាជ្ញាធរ​មូលដ្ឋាន ទទួល​ប្រយោជន៍ ពី​ក្រុម​ឡាន​ដឹក​ដី​ទាំងនេះ មិន​អើពើ​ក្នុងការ​ចាត់ការ​វិធាន​ការទប់ស្កាត់ មិនតែប៉ុណ្ណោះ បាន​បណ្តោយអោយ​ក្រុម​ឡាន​ដឹក​ដី​ទាំងនេះ ធ្វើការ​ជីក​យក​អាចម៍ដី ជញ្ជូន​ដឹក​លក់ ធ្វើ​អាជីវកម្ម​នៅលើ​ដងផ្លូវ ដែល​កើតឡើង​ដោយ​បដិភាគ ។3 (2)
​ប្រជាពលរដ្ឋ​ម្នាក់ បានអោយដឹងថា ដោយសារតែ​ប៉ះពាល់​ដល់​ការធ្វើដំណើរ និង​ដី​ហ៊ុយ​ផង​នោះ ធ្វើអោយ​គាត់​លក់ដូរ​មិនបាន មុន​លក់​ម្ហូបអាហារ សាច់​ក្លែម ដាច់​គ្រាន់បើ អាច​ទទួលយកបាន ប៉ុន្តែ​បច្ចុប្បន្ន គឺ​មិនមាន​មនុស្សម្នា​ចូល​ទិញ ឬ​ចូលទៅ​ពិសារ​អាហារ នៅ​ហាង​របស់គាត់​ឡើយ ដោយ​ភ្ញៀវ​និយាយថា ពិបាកធ្វើ​ដំណើរ ផ្លូវ​ខូច​ពិបាក​ជិះ និង​ដី​ហ៊ុយ​ចូល​ម្ហូបអាហារ​គ្មាន​អនាម័យ ។ អាជ្ញាធរ​ក៍​ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ មិនបាន​ចាត់​វិធានការណ៍ អោយមាន​ការបាញ់ទឹក និង​ជួសជុល​ផ្លូវ​អោយបាន​ល្អប្រសើរ​ឡើយ គេ​បានឃើញ​នគរបាល​ចរាច​រណ៍ មានការ​បង្ក្រាប​តិចតួច ដោយសារតែ​រថយន្ត​ដឹក​ដី​ខាងលើ មិនបាន​គ្រប​តង់​អោយបាន​ត្រឹមត្រូវ ហើយ​ការបង្ក្រាប​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា គឺធ្វើឡើង​ម្តងម្កាល គ្រាន់តែ​ល្អមើល ឬ​អោយ​ក្រុមហ៊ុន​ដឹក​ដី បាន​ស្គាល់​តែប៉ុណ្ណោះ ។2 (2)
​ ​ក្រុមហ៊ុន​ដឹក​ដី​ត្រូវបាន​គេ​ស្គាល់ ១-​ក្រុមហ៊ុន ទត ជួន ២-​ក្រុមហ៊ុន លោក ឡា ៣-​ក្រុមហ៊ុន លោក ហេង ដែល​កំពង់តែ​ធ្វើ​សកម្មភាព​ដឹក​ដី បង្ក​អោយ​ហ៊ុយ​ដី ធ្វើអោយប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ​តាម​ដងផ្លូវ និង​ធ្វើអោយមាន​ការបាក់​ខូចខាត​លូ របស់​ប្រជាពលរដ្ឋ​តាមផ្លូវ​ទៀតផង តែ​រថយន្ត​ខាងលើនេះ មាន​រថយន្ត​ខ្លះ បាន​ដឹក​ហើយ​មាន​គ្រប​តង់ ប៉ុន្តែ​ចងតែ​ផ្នែក​ខាងមុខ ចំណែក​ផ្នែក​ខាងក្រោយ ព្រលែង​ចោល​ធ្វើអោយ​រលាស់​ប៉ើង​ដី ហ៊ុយ​ដាក់​អ្នកដំណើរ ជាហេតុ​ធ្វើអោយ​លំបាក ក្នុងការ​ធ្វើដំណើរ និង​រថយន្ត​ខ្លះទៀត​មិនមាន​គ្រប​តង់​តែម្តង ។1 (2)
​ ​ប្រជាពលរដ្ឋ​សំណូមពរ សូមអោយ​អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត មាន​វិធានការ​ចំពោះ​រថយន្ត​ខាងលើ ដើម្បី​សម្រួល​ដល់​ការរស់នៅ របស់​ពួកគាត់​ផង ៕