ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានរិះគន់យ៉ាងខ្លាំង ទៅនគរបាលការិយាល័យ សណ្តាបធ្នាប់ខេត្តមួយក្រុម តែងតែជិះទ្បានកាម៉ុងការ ជិះមើលនិងរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារបានលុង ដែលការរៀបចំសណ្តាប់ធ្នាប់នោះ ត្រូវបានប្រជាពលរដ្ឋ ប្រាប់ឲ្យដឹងថា មាននគរបាលម្នាក់ ត្រូវបានគេស្គាល់ឈ្មោះថា ព្រំ សុខា ហៅ ផល តែងតែដើរប្រើអំណាច និងធ្វើអ្វីលើសផែនការដែលមេដាក់ឲ្យធ្វើ មិនតែប៉ុណ្ណោះប្រើពាក្យសំដីមិនសមរម្យ គ្មានក្រមសីលធម៌ដាក់ប្រជាពលរដ្ឋទៀតផង ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ការរៀបចំសណ្តាប់ធ្នាប់ គឺធ្វើទ្បើងហាក់បីដូចគ្មានភាពយុត្តិធម៌ ឬស្មើភាពគ្នាទេ ចំពោះប្រជាពលរដ្ឋក្រីក្រ ឬបងប្អូនជនជាតិដើមភាគតិច ដែលមកផ្សារចតម៉ូតូស្រូលមិនស្រូល ត្រូវបានក្រុមរៀបចំសណ្តាប់ធ្នាប់មួយក្រុមនេះ ទ្បើកដាក់លើទ្បានយកទៅកន្លែងគេផាក់ពិន័យយ៉ាងចាស់ដៃតែម្តង ។ ពេលខ្លះក្រុមនោះប្រតាយប្រតប់គ្នា ជាមួយប្រជាពលរដ្ឋក្រីក្រ ដែលមើលទៅគួរឲ្យខ្នាស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលមកលេងក្នុងខេត្តរតនគិរីនេះ ។
ពាក់ព័ន្ធនិងករណីខាងលើនេះ ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី បានសំណូមពរទៅដល់ ឯកឧត្តម អភិបាលខេត្ត មេត្តាជួយដោះស្រាយនេះផង បើទុកបណ្តែតបណ្តោយឲ្យនៅតែដូច្ឆេះ ប្រហែលជាលេងមានអ្នកចតម៉ូតូ ក្នុងក្រុងបានលុងទៀតហើយ ៕




































